ផ្ដើមរឿង៖ស្រីកំដរអារម្មណ៍!!

648 11 1
                                    

នាទីកន្លែងដែលពោរពេញទៅដោយការជួញដូរ ទំនិញ ស្របច្បាប់និងខុសច្បាប់កំពុងដើមទទឹមគ្នា វាជាផ្នែកមួយជ្រុងដែល
គេគ្រប់គ្នាបានគិតឃើញ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺទំនិញពួក
គេមិនសម្ដៅលើអ៊ីវ៉ាន់ឬសម្ភារះនាផ្សេងៗឡើយ ពាក្យទំនិញមួយ
ម៉ាត់ហ្អាដូចជាអ្វីមួយត្រូវមនុស្សម្នាក់ទិញដាច់ ក្លាយជាកម្មសិទ្ធនិង
ភាពជាម្ចាស់ការលើវាអស់ពេញមួយជីវិត ។
ទំនិញដែលគេកំពុងសម្ដៅនោះគឺមនុស្ស ការលក់ដូរមនុស្សតាម
សាធារណៈហាក់គ្មានញញើតអ្វីសោះ នារីក្រមុំម្នាក់កំពុងស្ថិតនៅ
ក្នុងកំពង់ផែដែលកំពុងមមាញឹកក្នុងការដេញថ្លៃយកនាង ។
" ហ៊ឹក ហ៊ឹក!! " សម្លេងយំទ្រួយសោករបស់នាងតូចដែលលាក់កប់
ក្នុងជម្រៅចិត្ដ នរណាក៏បានដែលជួយសង្រ្គោះនាងចេញពីពិភព
លោកឃោឃៅនេះផង នាងមិនចង់ក្លាយជាទំនិញរបស់អ្នកណា
ឡើយ នាងចង់រស់រានមានសេរីភាព អាចដើរហើរបាន ។
សៀម៊ី ជាកូនកសិករ ត្រូវបានឪពុកម្ដាយលក់ឲ្យទៅកំពង់ផែដែល
កំពុងដេញថ្លៃយកនាងធ្វើជាទាសករ ទោះដឹងថានាងទើបអាយុ១៧
ឆ្នាំក៏ដោយយ៉ាងណា ដើម្បីរស់រានមួយគ្រួសារ ចំណាយមនុស្សម្នាក់ក៏មិនអីដែរ សៀម៊ី ក្មេងទើបអាយុ១៧ឆ្នាំមកក្លាយជាទាសករ នាងញញឹមនិងទទួលយកព្រេងវាសនាមួយនេះ ទាំងក្នុងចិត្ដនាងខ្ទេចខ្ទាំអស់ហើយ ព្រេងវាសនា តើវាយ៉ាងម៉េច ពិតជាលេងសើចនិងឆាក
ជីវិតនាងណាស់ ។
" តើមានអ្នកណាឲ្យខ្ពស់ជាងនេះទៀតទេ!! " សម្លេងមួយកំពុង
ចោទសួរទៅមនុស្សម្នាដែលកំពុងដេញថ្លៃយកសៀម៊ី ។
" ៣លាន!! " សម្លេងមាំបោះឡើងជាលើកដំបូង កាលដែលនាយ
មកទីនេះគ្រាន់មកមើលការងារប៉ុណ្ណោះ មិននឹកស្មានថាកំពុងមាន
ការដាក់លក់ទាសករទេ នាយមកមើលលេងៗប៉ុណ្ណោះ សុខៗក៏បានប្រទះភ្នែកនិងសៀម៊ីដែលស្ថិតក្រោមសម្លៀកបំពាក់ពណ៍ខ្មៅ នាងកែវភ្នែកពោរពេញទៅដោយទុក្ខកង្វល់រាប់ម៉ឺនរាប់សែនតែ
ស្នាមញញឹមរបស់នាង បង្ហាញមកយ៉ាងស្រស់ញញឹមហ្អាពេញចិត្ដ
ក្នុងការលក់ដូរជីវិតខ្លួនណាស់អ៊ីចឹង ។
វ៉ាងស៊ឺ អេម៉ាស្កា៍បៀរ៍ឈ្វៀរីឃឺ អាយុ២៨ឆ្នាំ ជាម្ចាស់ផ្ទះបុរាណដែលមានទាសករជាច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់គេ គ្រងដោយកិច្ចសន្យាអស់មួយជីវិត វ៉ាងស៊ឺ ជាម្ចាស់ដែលចិត្ដដាច់ ផ្ដាច់ការ និងឃោឃៅបំផុត នាយជាម្ចាស់ផ្ទះបុរាណ និងជាជំនាន់ចុងក្រោយនៃត្រកូលអេម៉ាអ្វីដែលនាយមិនចូលចិត្ដគឺស្នាមញញឹមមនុស្ស ជាពិសេសស្នាមញញឹមដែលសៀម៊ីកំពុងបញ្ចេញមក វាដូច
កំពុងពេញចិត្ដនិងក្នុងធ្វើវា គួរឲ្យស្អប់បំផុត ។
ការដេញថ្លៃបានបញ្ចប់ សៀម៊ីបានធ្លាក់ក្នុងដៃរបស់វ៉ាងស៊ឺ អ្វីគួរឲ្យ
ភ្ញាក់ផ្អើល នាយក្រាស់ស្រដីតម្លៃចប់គឺចាកចេញភ្លាមៗ សឹងគ្មានអ្នកណាបានឃើញវត្ដមានរបស់នាយ ឯស្រីតូចត្រូវអង្គរក្សជាអ្នកចូលទៅយកនាង ត្រឡប់ទៅផ្ទះបុរាណវិញ ។
ផ្ទះបុរាណ!!តើផ្ទះនោះស្ថិតក្រោមការស្នងតំណែងតជំនាន់មែនទេ
វាជាការពិតមិនខុសឡើយ តើអ្នកណាមិនស្គាល់ពីរហ័សនាមផ្ទះមួយនេះ គឺពោរពេញទៅដោយរឿងរ៉ាវអយុត្ដិធម៍ជាពិសេសកើត
ឡើងទៅលើទាសករ ។
ជីវិតត្បិតត្រូវគេទិញយកទៅ គិតថាអាចគេចផុតពីនរក ពីមនុស្ស
កំណាច អ្វីៗគឺខុសស្រឡាស់ តាំងពីបោះជំហានដើរចូលក្នុងផ្ទះបុរាណមួយនេះម្នាក់ ការឈានជើងចូលផ្ទះមួយនេះមានន័យថាជីវិតនិងដួងប្រលឹងម្ចាស់រាងកាយ គឺស្ថិតក្រោមម្ចាស់ផ្ទះជាអ្នកបញ្ជា
ទាំងអស់ គ្មានសិទ្ធិសូប្បីចង់សម្លាប់ខ្លួន ។
ផ្ទះបុរាណ គឺពោរពេញទៅដោយផ្កាមួយប្រភេទប៉ុណ្ណោះដែលបាន
ដាំវាជាការលំអរ ហើយក៏ជាផ្កាពិសកំណាចដែលឆក់យកជីវិតទាស
ករផងដែរ ។
តើមូលហេតុអ្វី?
ចម្លើយ!!ផ្កាទាំងអស់នោះលាយឡំទៅដោយពិសកាចសាហាវមួយដែលវាតជំនាន់គ្មាននរណាអាចស្វែងយល់ពីពិសរបស់វា ម្ចាស់
ស្រីនៅផ្ទះមួយនេះក៏ទទួលរងការបៀតបៀនជីវិតផងដែរ ។
ពណ៍ស ស្រស់ស្អាតខ្លាំងណាស់ ក្លិនក៏ក្រអូប ហេតុអ្វីបន្លានិងដើមវាកំណាចម្ល៉េះអាចឆក់ជីវិតមនុស្សលោកបាន វាហាក់ជាសញ្ញា
សម្រាប់ដាស់តឿនទាសករគ្រប់គ្នាឲ្យប្រុងប្រយ័ត្ននិងផ្កាមួយប្រភេទនេះ ។
ផ្កាមួយនេះក៏ជាអំណោយដល់ទាសករដែលក្បត់ផងដែរ ។
ផ្កាគួរតែងតែស្រស់ស្អាត តាំងលំអរបន្ទប់ និងក្លិនសាយភាយឲ្យក្រអូបគួរឲ្យចង់ស្រង់ក្លិនរបស់ផ្កា ប៉ុន្ដែមិនគួរណាប្រហារជីវិតអ្នកកាច់
វាសោះ ។
សៀមម៊ីបានឈានជើងមកដល់ទឹកដៃនៃផ្ទះបុរាណជាលើកដំបូង
នាងតូចភ្លឹកភាំងនិងទិន្នភាពនៃផ្ទះ បរិវេណល្អប្រណិតរកកន្លែងទាស់គ្មាន ប៉ុន្ដែគួរឲ្យខ្លាច វាស្ងប់ស្ងាត់ពេកហើយ នាងតូចដើរតាម
អង្គរក្សដែលបាននាំនាងមកកាន់បន្ទប់លោកម្ចាស់ ។
" លោកម្ចាស់!! " នាងតូចអង្គុយបត់ជើងនៅខាងក្រោម មុខមិនហ៊ានសូប្បីងើយសម្លឹងមុខទៅកាន់លោកម្ចាស់ចំៗឡើយ ។
" ហ៊ឹម!!ឈ្មោះអីនាង!! "
" សៀមម៊ីទានម្ចាស់!! "
" ដឹងពីកិច្ចការត្រួសៗហើយត្រូវទេ!! "
" ចាលោកម្ចាស់!!នាងខ្ញុំបានដឹងពីវាខ្លះៗហើយ " នាងដឹងច្បាស់ថា
វាជាអ្វី លោកម្ចាស់មានគោលបំណងអ្វីចង់បានពីនាង នោះគឺរាង
កាយ នាងត្រូវថែរាងកាយមួយនាងឲ្យល្អស្អាតគ្មានស្នាម អ្វីដែលគួរ
ឲ្យសង្វែកសម្រាប់នាង គឺត្រូវបម្រើនាយជារឿយៗនាពេលរាត្រី ។
" ល្អណាស់!! អាយុនាងគ្រប់១៨ឆ្នាំពេលណា នាងត្រៀមខ្លួនទៅ "
វ៉ាងស៊ឺមិននិយាយច្រើនឡើយ គេមិនប៉ះពាល់មនុស្សស្រីអាយុមិន
ទាន់ពេញវ័យឡើយ ។
" ចាលោកម្ចាស់!! "
" ចេញទៅ!! "
" ចា!! " កាយស្ដើងចាកចេញដើរទៅតាមទាសករនាំផ្លូវ នាងមិនខុសពីអ្នកផ្សេងទៀតទេ នាងមកដល់បន្ទប់ រៀបចំខោអាវដែលខ្លួន
បានវិចមកនោះ ។
" ហ៊ឹម!! " នាងតូចដើរដង្ហើមធំ ។
" ម៉ែ!!តើម៉ែមាននឹកនាដល់កូនស្រីម៉ែម្នាក់នេះទេ " នាងតូចរៀបចំ
ខោអាវទុកមួយដុំហើយ នឹកម៉ែទាំងទឹកនេត្រាហូរស្រក់មកម៉ាត់ៗ ។
" មិនអីទេសៀម៊ី!!ឯងមិនគួរយំឡើយ " នាងតូចលួងចិត្ដខ្លួនឯង ។
" យំធ្វើអី!!ឯងធ្វើវាដើម្បីគ្រួសារតើ ហ៊ឹក ហ៊ឹក " នាងតូចខ្ចប់មាត់
លួចយំទាំងគ្មានសម្លេង នាងឈឺចាប់ណាស់ ឈឺសឹងប្រេះហើយ ។
ក្រឡេកមកមើលបុរសសង្ហាដែលកំពុងស្ថិតនៅក្នុងបន្ទប់ការងារវិញ នាយកំពុងត្រួតពិនិត្យមើលរបាយការណ៍ដែលកូនចៅបញ្ជូល
មកមួយសន្លឹកទៅមួយសន្លឹក យ៉ាងម៉ត់ចត់ នាយពិនិត្យរួចក៏បិទវា ។
" ហ៊ឹម!! " នាយមិនយល់ពីខ្លួនឯង ហេតុអ្វីត្រូវចំណាយលុយលើ
ទាសករ តើមកពីនាងគួរឲ្យអាណិតឬនាយចាប់អារម្មណ៍លើនាង ។
" ប្រសិនបើម្ចាស់ម៉ាក់ដឹង!!ឯងប្រាកដជាត្រូវកាត់ស្ដីឲ្យហើយ "
ម្ដាយរបស់វ៉ាងស៊ឺមិនពេញចិត្ដនិងទង្វើរបស់កូនឡើយ ទិញទាសករ
មកដើម្បីបំពេញគុណកាមរបស់ខ្លួននោះ ប្រសិនទិញមកដើម្បីមក
ជួយការងារនិងមើលថែផ្ទះបុរាណនោះវាមិនអីឡើយ ។
ទឺងៗ ទឺងៗ សម្លេងទូរស័ព្ទរោទិ៍ឡើងហាក់ដូចដឹងប្រថ្នូរទុកមុន អ្នក
ដែលតេនោះគ្មានអ្នកណាក្រៅពីម្ដាយរបស់គេឡើយ គ្រាន់នាយ
លើកទូរស័ព្ទសម្លេងមួយញ៉េញៗស្ដីឲ្យនាយ ។
" វ៉ាងស៊ឺ!!ឯងទិញគេដើម្បីអ៊ីចឹងមែនទេហ្អា!! អាកូនចង្គួត " ម៉ួម៉ៅ
ណាស់កាលលឺដំណឹងមួយនេះភ្លាម ខ្វះអ្វីហ្អាយកនាងមកបម្រើការ
ងារក្នុងផ្ទះ បែបជាកូនប្រុសតែមួយរបស់គាត់យកនាងបម្រើលើគ្រែ
ទៅវិញ ។
" ម្ចាស់ម៉ាក់!! "
" ស្ងាត់មាត់ទៅ!!ឯងហ៊ានធ្វើស្អីផ្ដេសផ្ដាសលើនាង ឯងដឹងហើយ
ថាលទ្ធផលរប្រៀបណា វ៉ាងស៊ឺ!! " សម្លេងទូរស័ព្ទក៏ស្ងាត់មានន័យ
ថាម្ចាស់ម៉ាក់របស់នាយបានចុចបិទបាត់គ្មានឲ្យនាយនិយាយអ្វីតិច
មកកាន់គាត់សោះ ។
" ហ៊ើយ!!ម្ចាស់ម៉ាក់!! "
សៀម៊ីបានអ្នកបម្រើក្នុងផ្ទះនាំកាយស្ដើងមកកាន់បន្ទប់របស់គេដែលត្រូវជាលោកម្ចាស់នោះហើយ នាងតូចដកដង្ហើមធំ រាងកាយ
នាងមុនមកដល់បន្ទប់ត្រូវដុសខាតស្បែក ត្រាំទឹកដោះគោ ផ្ទៃមុខ
មានការបិទម៉ាស់ធម្មជាតិ សក់ត្រូវកក់សម្អាតយ៉ាងស្អាត រៀបរយ
ហាក់ដូចតុបតែងនាងមុនថ្ងៃរៀបការទៅទៀត ។
នាយបោះជំហានមួយៗមកដល់បន្ទប់បើកទ្វាចូលមកឃើញកាយតូចអង្គុយសំកុកលើគ្រែ ដោយគ្រោងរ៉ូបពណ៍ក្រហមឆ្អិនឆ្អៅបបូរ
មាត់លំអរទៅដោយក្រែមពណ៍ក្រហម ផ្ទៃមុខគ្មានម្សៅផាត់ពីលើ
ត្រឹមសម្បត្ដិក្រែមមួយប៉ុណ្ណោះ លើកសម្រល់កាយស្ដើងស្រស់
ស្អាតទ្វេដង ។
" ស្អាត!! " ពាក្យមួយនេះលោតក្នុងខួរក្បាលរបស់នាយភ្លាមៗ ភ្នែកសម្លឹងមើលនាងមិនព្រិចសោះ ។
" លោកម្ចាស់!! " នាងតូចរៀបឬកលែងត្រូវហើយកាយដែលត្រូវ
បានមនុស្សទ្វេភេទគ្នាមកសម្លឹងមិនទម្លាក់កែវនេត្រាដូច្នេះ ។
" ហ៊ឹម!! " នាយក្រហឹមដើមកជំនួសការនិយាយឆ្លើយតបទៅកាន់
នាងតូច ។
" តើនាំខ្ញុំមកទីនេះធ្វើអ្វី!! "
" ធ្វើអ្វី!!គ្រែនាងដឹងច្បាស់ហើយ " វ៉ាងស៊ឺចងចិញ្ចើមកាលដែលសៀម៊ីចោទសួរនូវសំនួរឆោតល្ងង់មួយនេះ ហាសហា ពិតជាគួរឲ្យ
ចង់សើចណាស់ហេតុអ្វីមកសួរគេអ៊ីចឹងទៅវិញ ?
" លោកម្ចាស់!! " សៀម៊ីពិតជាអៀនខ្មាស់ភ្លាមៗ កាលដែលលោក
ម្ចាស់សួរបកដូច្នេះ តើនាងត្រូវមកបម្រើនាងមែនទេ ?
" ហ៊ឹម!! "
" តើពិតជាធ្វើវាមែនទេ!! " នាងតូចសួរទាំងរដាក់រដុប ត្រដិតវាចា
មកមិនសូវច្បាស់សោះ នាងភ័យមែនទេ ?
" ភ័យ!! " នាយញោចចុងបបូរមាត់ភ្លាមៗ កត់សម្គាល់ឃើញអ្នក
ចំពោះមុខខ្លួនកំពុងភ័យញាប់ញ័រ គ្រាន់ធ្វើជាមនុស្សស្រីនាយសោះ
ពិបាកអ្វីម្ល៉េះ ។
" ចា!! "
" វាមិនពិបាកទេ នាងនៅស្ងៀមៗទៅបានហើយ!! " ហៃយ៉ានាង
ជាស្អីបានឲ្យខ្លួនមកពន្យល់ ក្រែងនាងដឹងច្បាស់ក្នុងចិត្ដហើយ ។
ពិតជាឡប់ណាស់ វ៉ាងស៊ឺអើយវ៉ាងស៊ឺ ទៅឡប់ឆ្គួតស្អីនៅពេលនេះ
ពន្យល់នាង ហើយការងារស្អីដែលនាយត្រូវមកឈរពន្យល់
បានក្បោះក្បាយឲ្យនាងយល់ ?
" នាងមិនចេះ!! " វ៉ាងស៊ឺសួរចំអកមកកាន់នាង រឿងតិចតួចប៉ុណ្នឹង
នាងមិនចេះធ្វើវា ?
" ចា!! " នាងតូចលឺហើយងឿងឆ្ងល់ មិនចេះអីគេ លោកម្ចាស់អើយជួយនិយាយឲ្យពេញលេញនៃពាក្យមក កំបុតៗ តើនាងអាច
យល់ពីអត្ថន័យថាលោកម្ចាស់ចង់សម្ដៅលើអ្វីមែន ។
" ... " នាយស្ងាត់មិនស្រដីបន្ដ ។
" លោកម្ចាស់កំពុងសម្ដៅលើអ្វី!! "
" រឿងលើគ្រែ!! " នាយស្រដីត្រង់ៗភ្លាម កុំមកធ្វើពុតជាមិនដឹងស្អី
ឲ្យសោះ នាយជ្រេញឬកពារណាស់ ស្រីណាក៏មកក្លាយជាទាស
កររបស់នាយសុទ្ធអ៊ីចឹងទាំងអស់ ។
ពេលខ្លះនាយមិនគួរវាយតម្លៃមនុស្សតែសំបកក្រៅបានទេ ស្រី
ផ្សេងអាចនិងមែន បញ្ចេញឬកពារដើម្បីទាក់ទាញចិត្ដនាយ តែ
សម្រាប់ស្រីសៀម៊ីមិនអាចធ្វើវាបានឡើយ ។
" ចា!! ថាយ៉ាងម៉េច " ហ្អាស្អីគេ និយាយគ្នាមួយថ្ងៃហើយលោក
ម្ចាស់ចង់សម្ដៅលើវាមែនទេ អត់ទេនាងមិនអាចធ្វើវាបានទេ តើសុំ
ពេលវេលាខ្លះសម្រាប់ត្រៀមចិត្ដត្រៀមកាយ ទទួលនូវរាងកាយ
គ្មានភាពបរិសុទ្ធនាខាងមុខសិនបានទេ ?
" ល្ងង់!! " នាងចូលមកមិនទាន់ដឹងស្អីផងត្រូវម្ចាស់ផ្ទះបុរាណដៀល
នាងថាល្ងង់ទៅហើយ ។
" ខ្ញុំ... " តើនាងគួរតបរប្រៀបណាទើបសម នាងមិនល្ងង់ គ្រាន់មិន
សូវឆ្លាតនូវរឿងអាសអាភាសទាំងនោះប៉ុណ្ណោះ ។
" ស្ងាត់ទៅ!! " នាយពិតជាធុញទ្រាន់នូវមនុស្សស្រីស្អីមិនយល់សាច់ការសោះ ឲ្យដូចគល់ឈើ ថ្មឹងៗអ៊ីចឹង ធ្វើស្អីកើត ។
" ... " នាងតូចស្ងាត់មាត់ភ្លាម តើនាងធ្វើអ្វីខុសទើបលោកម្ចាស់
ស្រែកដាក់នាងអ៊ីចឹង ។
" កុំឲ្យយើងបញ្ជាក់ជារឿយៗ ការងាររបស់នាងត្រូវបម្រើឥណ្ហា
របស់យើង បម្រើផ្លូវអារម្មណ៍យើងឲ្យល្អយល់ទេ!!នាងកុំគិតថាអាចគេចវេសបាន ចងចាំទុក!! បន្ដិចទៀតយើងមកវិញ ត្រៀមខ្លួន
ទៅស្រីល្ងង់!! " វ៉ាងស៊ឺសម្លុតនាងមួយទំហឹងហើយទាញកន្សែង
ទៅសម្អាតកាយមុនប្រតិបត្ដិការ នាយដើរចេញទាំងកំហឹងឆេះឆួល
ក្នុងទ្រូង ស្រីស្អីល្ងង់អើយល្ងង់ គ្រាន់រឿងប្រលោមស្នេហ៍ប៉ុណ្នឹង
សោះ នាងមិនយល់ដែរ ។
ចួបគ្នាលើកទី១ សម្លុតយកតែម្ដងលោកម្ចាស់
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

ទាសករស្នេហ៍ វគ្គ០២ ( តពីលោកចន )  ចប់Where stories live. Discover now