ភាគបញ្ចប់៖ក្ដីសុខគ្រួសារ!!

106 2 0
                                    

នាងតូចមានគម្រោងក្នុងការចាកចេញទៅនៅខាងក្រៅ នាងសម្រេចចិត្ដម្ដងហើយម្ដងទៀត បម្រុងនិងត្រៀមសម្លៀកបំពាក់រៀបចំចេញទៅហើយ សុខៗនាងស្រាប់ងងឹតមុខដួលមួយរំពេចនៅក្នុងបន្ទប់ មានអារម្មណ៍ថាទេវតាមិននៅខាងនាងសោះ ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល វ៉ាងស៊ឺបានសម្លឹងមកមើលនាងទាំងក្រសែភ្នែកស្រទន់ ហ្អាមានរឿងរ៉ាវអ្វីលាក់កប់នៅក្នុងចិត្ដ ប្រាកដ
ណាស់នាយហាក់ដូចមានអ្វីដែលទាក់ចិត្ដទាញឲ្យខ្លួនមកកាន់ទីនេះ
មកកាន់បន្ទប់របស់នាង ។
" សៀម៊ី!! ភ្ញាក់ឡើង " នាយទះថ្ពាស់កាយស្ដើងថ្នមៗឃើញនាងមិនបានដឹងខ្លួនក៏សម្រេចចិត្ដនាំនាងទៅកាន់មន្ទីរពេទ្យយ៉ាងទាន់
ហន់ នាយអង្គុយចាំយ៉ាងអន្ទះសារ ។
" កុំកើតអ្វីឲ្យសោះ!!អូលីវី!! " ហេតុអ្វីនាយហៅកាយស្ដើងជាអូលីវីជាឈ្មោះរបស់លោកយាយទួត ?
តាមពិតទៅនាយស្រាប់មានការចងចាំពីមុនៗដែលប្រទាក់ក្រឡា
គ្នាយ៉ាងច្រើន នាយមិនយល់ម៉េចក៏ក្លាយជាអ៊ីចឹង ទើបព្យាយាមស្វែងរកមើល តាមរកចម្លើយ ទីបំផុតម្នាក់ដែលជាលោកតាទួតជា
គេ ហើយប្រពន្ធគាត់ជាសៀម៊ី នាយយល់ហើយទីបំផុតនាយបាន
សម្រេចបំណងការផ្សងរបស់ខ្លួន មុនពេលដែលបានស្លាប់ នាយ
បានចួបប្រពន្ធខ្លួនសារជាថ្មី ឲ្យនាយសូមទោស រាល់កំហុសខុស
ឆ្គងពីមុន នាយពិតជាពុំដឹងខ្លួនមែនថាកំពុងធ្វើអ្វី ។
នាយមានអារម្មណ៍ថាសោកស្ដាយ សម្លឹងដៃទាំងគូរហេតុអ្វីបានខ្លួន
ទៅហិង្សាលើរាងកាយប្រពន្ធបណ្ដូលចិត្ដ ក្រែងនាងជាប្រពន្ធគេ
មិនអ៊ីចឹង ប្រពន្ធកម្សត់របស់នាយ ។
" ប្រពន្ធកម្សត់ អូនលំបាកហើយ ពីមុនអូនជាអូលីវីដែលទទួលរង
ភាពអយុត្ដិធម៍ រងការជិះជាន់គ្រប់សព្វ ប៉ុន្ដែជាតិនេះបងមិនអាច
បណ្ដោយវាកើតឡើងសារថ្មីឡើយ បងនិងមើលថែអូន ការពារអូន
អស់មួយជីវិត " នាយញញឹមតិចៗ ឧទានក្នុងចិត្ដ នាយបានសន្យារួច
រាល់ហើយថាមិនបង្កហេតុការណ៍នោះសារថ្មីទេ ។
នាយទន្ទឹងរង់ចាំគ្រូពេទ្យមួយសន្ទះ ការចេញមកក្រៅរបស់គ្រូពេទ្យបូករួមទាំងស្នាមញញឹម បង្កជាចម្ងល់ តើមានរឿងអ្វីត្រូវមក
សប្បាយចិត្ដប្រពន្ធនាយទាំងមូលចូលមន្ទីរពេទ្យ ។
" សូមអបអរលោកវ៉ាងស៊ឺផង ដែលក្លាយជាប៉ារបស់គេ "
" ប៉ា? " ហ្អាមានន័យថាយ៉ាងម៉េច ?
" បាទអ្នកស្រីមានកូនអាយុ១ខែហើយទាន "
" អស្ចារ្យណាស់ ចុះនាងសន្លប់នោះមានបញ្ហាអ្វីផ្សេងទៀតទេ "
ហៃយ៉ានាងតូចច្រម៉ក់របស់នាយកំពុងមានកូនតូចៗឲ្យខ្លួនហើយពិតជាឡូយមែនទែនប្រពន្ធបង ។
" គ្រាន់គាត់អស់កម្លាំង ខ្ញុំដាក់សារ៉ូមជំនួយដល់កម្លាំងរួចរាល់ហើយ
រង់ចាំអស់សារ៉ូមអាចចាកចេញពីពេទ្យបាន អូ...សូមរំខានលោកមកតាមខ្ញុំដើម្បីណែនាំ និងប្រាប់ពីវិធីមើលថែប្រពន្ធអំឡុងពេល
ដែលគាត់ពពោះ "
" បាទ!! " នាយទៅតាមពេទ្យហើយ ស្ដាប់ពីការពន្យល់របស់គាត់
ពីរួចរាល់ហើយទើបមកមើលនាងតូចវិញ ។
រយះពេល៣ខែកន្លងផុតទៅ រាប់តាំងពីនាងដួលសន្លប់នោះមកនាង
បានដឹងខ្លួនថាកំពុងមានកូនតូច នាងបានជជែកគ្នានិងពិភាក្សាគ្នាជា
មួយវ៉ាងស៊ឺរួចរាល់ហើយពួកគេបានសម្រួលគ្នា មើលចិត្ដមើលថ្លើម
គ្នាសារថ្មី ហើយក៏ស្រឡាញ់គ្នា នាពេលនេះនាងពពោះបាន៤ខែ
ហើយកូនក៏ទទួលដំណឹងអំពីភេទ កូននាងភេទស្រី ។
គ្រួសារខាងស្វាមីនាង ? នាងបានចុះអេតាស៊ីវិលគ្នាជាមុនសិន
ក្រោយពេលនាងសម្រាលកូនហើយ រឹងដៃរឹងជើង នាងនិងវ៉ាងស៊ឺ
សម្រេចចិត្ដរៀបការជាមួយគ្នា ។
" បង!! "
" បាទអូន!! "
" អូនចុកចង្កេះ រោយជើងណាស់!! " នាងបានចិត្ដណាស់រំអួយដាក់
នាយរហូរ វ៉ាងស៊ឺហេតុតែស្រឡាញ់ប្រពន្ធតាមចិត្ដជានិច្ច ។
" អូនឈឺកន្លែងណាបងច្របាច់ឲ្យណា " នាយបោះចោលឯកសារ
មកជួយច្របាច់ចង្កេះនិងជើងឲ្យនាងតួចយ៉ាងលឿន ។
" កន្លែងនេះណាបង!! "
នាយតាមមើលថែនាងតូចសព្វគ្រប់ រហូតដល់ថ្ងៃសម្រាលកូនទី
បំផុត នាងបានបង្កើតកូនស្រីតូចស្អាតចេញមក នាងឈ្មោះថាជេស៊ី
នាងតូចច្រម៉ក់បានទទួលភាពកក់ក្ដៅពីគ្រួសារ ខាងប៉ាក្មេកម៉ាក់ក្មេកមើលថែចៅមួយគ្រាប់ ថ្នមឲ្យដូចពេជ្រ ឯគ្រួសារនាងក៏ត្រឡប់មកសូមទោសរាល់កំហុសដែលទុកនាងចោលឲ្យប្រឈមនៅ
បញ្ហាម្នាក់ឯង ឯកូនភ្លោះបានទៅរៀននៅសាលាល្បីៗក្រោមឈ្មោះបងថ្លៃជាអ្នកចេញថ្លៃសិក្សាពួកគេ មិនត្រឹមប្អូនភ្លោះនាងទេ
ប្អូនផ្សេងៗក៏អ៊ីចឹងផងដែរ ។
" ស្រឡាញ់!!ពាក្យនេះងាយនិយាយចេញមកខាងក្រៅណាស់
ប៉ុន្ដែ និយាយថាស្រឡាញ់តែមាត់វាមិនមានក្ដីសុខឡើយ ទង្វើនិង
កាយវិការទើបជារឿងមួយដល់ល្អ យើងគួរផ្ដល់ភាពកក់ក្ដៅ និង
ការលើកលែងទោស និងការជឿជាក់គ្នាទើបជារឿងល្អ "
" ពេលខ្លះយើងគិតគួរតែមួយជ្រុងក៏មិនល្អដែល ព្យាយាមសម្រួល
គ្នា លើករឿងហេតុនេះមកនិយាយគ្នាទើបជារឿងប្រសើរ "
" ខឹងខុស ខឹងខាត ខឹងឆេវឆាវ ក៏វាមិនល្អដែល នាំមកមានកំហុស
វិប្បដិសារីចំពោះខ្លួនឯង រៀនធ្វើចិត្ដឲ្យស្ងប់ ត្រជាក់ល្អទើបវាល្អ "
" ពេលខ្លះអូនមិនគិតថាបងនេះណា ស្រឡាញ់អូនពេញចិត្ដអូនទេ
អូនគិតថាបងស្អប់អូនទេតើ!! "
" បងទទួលស្គាល់ពីមុនបងស្អប់ ប៉ុន្ដែការស្អប់មិនឈ្នះទឹកចិត្ដអូនទេ សៀម៊ី "
" បងល្អណាស់ វ៉ាងស៊ឺអរគុណសម្រាប់ការមើលថែអូន "
" មិនអីទេ វាជាតួនាទីរបស់បង!! "
នាយក្រសោបចង្កេះប្រពន្ធយកមកឱបហើយញញឹមយ៉ាងផ្អែម
ល្ហែមដាក់នាងក្រោមផ្កាដែលកំពុងធ្លាក់ ពួកគេបានសម្រេចគោល
បំណងមួយទៀតហើយគឺរៀបមង្គលការ ។
" បងស្រឡាញ់អូន!! "
" អូនក៏ស្រឡាញ់បងដែរ វ៉ាងស៊ឺ!! "
" សៀម៊ីបណ្ដូលចិត្ដបង "
" ម្ចាស់ចិត្ដអូន!! "
ក្រឹប រូបភាពមង្គលការរបស់នាងបានថតទុក យកទៅតាំងនៅលើ
ជញ្ជាំងផ្ទះបុរាណ ទុកបន្សល់ឲ្យកូនចៅជំនាន់ក្រោយបានឃើញពី
មុខមាត់របស់ដូនតាពីមុន ៕
សូមទោសរឿងមួយនេះអេតមីនកាត់ច្រើនណាស់ ដោយសារសាច់រឿងមានភាពរញ៉ែរញ៉ៃច្រើន ទើបធ្វើឲ្យអេតមីនមិនអាចបន្ដ
សាច់រឿងបានទើបសម្រេចចិត្ដបញ្ចប់ត្រឹមនេះ សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន សូមអរគុណសម្រាប់ការគាំទ្រកន្លងមក ចួបគ្នារឿងថ្មី លោកផាក ៕
ចប់ដោយបរិបូរណ៍
សរសេរដោយ៖ម៉ូ

ទាសករស្នេហ៍ វគ្គ០២ ( តពីលោកចន )  ចប់Where stories live. Discover now