បន្ទាប់ពីទទួលរងរឿងអាម៉ាស់មក នាយក្រាស់អង្គុយលួងចិត្ដអ្នក
ជាប្រពន្ធ ត្បិតចិត្ដនាយមិនទាន់ស្រឡាញ់ យ៉ាងណានាងជាប្រពន្ធ
ជាអ្នករួមរស់នៅជាមួយខ្លួន ។
" មិនអីទេ!!ណាបន្ដិចទៀតគាត់និងចូលចិត្ដអូនហើយ!! " ចិត្ដនាយ
ជាស្វាមី ចុកណែលទ្រូងពេលឃើញសភាពភរិយារបស់ខ្លួនចឹង ។
" ហ៊ឹក ហ៊ឹក តើពិតទេ!! " តើនាយលួងនាងចឹង ក្លាយជាការពិតទេ
នាងពិតជាមិនចង់បានអ៊ីចឹងទេ មួយផ្ទះគ្មាននរណាម្នាក់ចូលចិត្ដនាង
សូប្បីម្នាក់ចឹង ?
" វានិងក្លាយជាការពិតណាអូន!! "
" ចា!! " នាងតូចងក់ក្បាលតិចៗ ប្រសិនបើវាមែន ពិតជាល្អណាស់
នាងមិនចង់ក្លាយជាទីសម្អប់របស់នរណាម្នាក់ទេ មិនចង់ឃើញកែវ
ភ្នែកសម្លឹងមកកាន់នាងដោយសេចក្ដីស្អប់ខ្ពើមនោះឡើយ ។
" បាទអូន!! "
នាងតូចទៅសម្អាតខ្លួនដោយស្វាមីជាអ្នកអង្គុយរង់ចាំ ត្រូវនាំនាង
មកសម្រាកយកកម្លាំងក្រោកទៅរាក់ទាក់អតិថិជននៅហាងអាហារ
មួយកន្លែងដែលនាយបានបង្កើតវាឡើង ។
" បង...អូនរួចហើយ!! " នាងតូចចេញមកខាងក្រៅដោយមានខោ
អាវរួចស្រេច ឯនាយចូលទៅតាមក្រោយ ។
បន្ទប់របស់នាយពិសេសអ្នកផ្សេង ដោយមានបន្ទប់ទឹក និងបង្គន់ទុក
សម្រាប់នាយម្នាក់ឯង ចំណែកអ្នកផ្សេងតម្រូវឲ្យទៅងូតទឹកនៅ
ខាងក្រោយឯណោះ ។
បង្គន់និងការសាងសងបន្ទប់ទឹកប្រើលុយអស់មិនចេះតិចនោះទេ វា
ច្រើនលើសលុបរកអ្វីឥតគណនាបាន របស់ទាំងឡាយនេះសុទ្ធជា
របស់កម្រហើយ ។
" បង!! "
" បាទ!! "
" បន្ទប់របស់បងប្លែកពីអ្នកដទៃអ៊ីចឹង!! " នាងតូចចូលទៅសម្អាតខ្លួន
នាងស្មានកន្លែងនាយដូចអ្នកឯផ្សេងទៀតមាន ប៉ុន្ដែចូលទៅប្លែក
ដូចរបស់នៅឯបរទេសឯណោះ ។
" បងទិញវាពីជនជាតិបរទេស កាលនោះបងទៅប្រទេសក្រៅ "
នាយមានលុយមិនចេះតិចទេ ជាដង្ខៅទាំងមូលប្រាក់កាក ទ្រព្យ
សម្បត្ដិច្រើនហាក់រាប់លែងអស់ហើយ នាយមានទាំងឡាន កង់
របស់ទំនើប និងឧបករណ៍ចម្លែក ។
" អ៊ីចឹងបានជាគ្មាននរណាដូចបង "
" បងធ្វើវាទុកសម្រាប់ងាយស្រួលខ្លួនឯងនិងអូន " នាយញញឹមមក
ស្រាលៗ នាយគិតគូរណាស់ នាយមានប្រពន្ធ តើនាយឯណាមក
បណ្ដោយឲ្យសាច់ប្រពន្ធសខ្ចីទៅចងពុំងូតទឹកតាមទន្លេឲ្យអ្នកដទៃ
ឃើញសាច់នោះគ្មានផ្លូវឡើយ ។
" អូនអរគុណបង!! "
" អរគុណ? " អរគុណនាយរឿងអ្វីទៅ ។
" អរគុណដែលបងជួយសម្រួលឲ្យអូនងាយស្រួលក្នុងការប្រើប្រាស់វាឯកជនណាបង " នាងតូចញញឹម សំណាងណាស់កាល
ដែលស្វាមីចេះគិតគូរចំពោះខ្លួន ។
" បាទមិនអីទេ!! ឆាប់មកគេងមកអូន ស្អែកយើងត្រូវក្រោកពីប្រលឹមដើម្បីរៀបចំខ្លួនណា អូនណា " នាយស្រដីយ៉ាងស្រទន់ដាក់អ្នកជាប្រពន្ធ នាយសប្បាយចិត្ដកាលដែលបានប្រពន្ធមកស្លូតបូត
សម្រល់ក៏ស្រស់ស្អាត ល្អឯកជាងស្រីដទៃ ។
" ចាបង!! " នាងទម្លាក់ខ្លួនលើគ្រែគេង ។
" បង!! " នាងគេងសុខៗ នាយស្រាប់មកលូកឱបចង្កេះពីក្រោយ
ខ្លួន ភ្ញាក់ឲ្យព្រើត នាងឧទានលាន់មាត់តិចៗ ។
" សូមទោសដែលធ្វើឲ្យអូនភ្ញាក់!!បងគ្រាន់ចង់ឱបអូនប៉ុណ្ណោះ "
នាយចង់ឱបប្រពន្ធ ផ្ដល់ភាពកក់ក្ដៅឲ្យនាង មិនធ្វើរឿងផ្ដេសផ្ដាស
ដោយគ្មានការអនុញ្ញាតពីនាងនោះទេ ។
" បង!! "
" បាទ!! "
" បងឱបអូនខ្លាំងណាស់ បន្ធូរកម្លាំងបងបន្ដិចទៅអូនពិបាកគេង "
នាងពេលមាននរណាម្នាក់មកឱបរិតខ្លួនខ្លាំងចឹង ពិបាកនៅណាស់
ស្អុះស្អាប់ ។
" បាទ សឺត...គេងទៅណាអូន "
" ចាបង...រាត្រីសួស្ដីបង "
" បាទ!!រាត្រីសួស្ដី " នាយក៏បន្ថយកម្លាំងឱប ហើយសម្ងំគេងយក
មុខខ្លួនទៅផ្អឹបនិងកញ្ចឹងកនាង ស្រូបយកក្លិនក្រអូបចេញពីរាងកាយ
នាង ហើយលង់លក់ទាំងពីរនាក់ទៅ ។
ព្រឹក!!
ថ្ងៃថ្មីចូលមកដល់ នាយបានឲ្យប្រពន្ធរាងតូចច្រឡឹង ស្លៀករ៉ូបពណ៍
ស ត្រឹមជង្គង់ នាយវិញឈុតពណ៍ខ្មៅស៊ីជាមួយឈុតរបស់នាងរួច
យកម្សៅក្រែមដែលទិញពីខាងបរទេសមកឲ្យនាងប្រើប្រាស់ ។
" របស់អូន!! " នាយយកវាទុកលើតុទាំងស្នាមញញឹម ។
" អរគុណបងណាស់!! ជុប " នាងរំភើបកាលបានស្វាមីមួយចេះ
ខ្វាយខ្វល់ពីគ្រឿងតុបតែងលើមុខ ថែមទាំងផលិតផលមួយចំនួនទុកសម្រាប់ប្រើប្រាស់ របស់ភាគច្រើនសុទ្ធនាំចូលពីបរទេស ។
" បងធ្វើវាទុកសម្រាប់អូន បងចង់ឃើញអូនស្អាត!! "
" ចាអូនអរគុណ...អូននិងមិនឲ្យបងអន់ចិត្ដទេ អូននិងតែងខ្លួនឲ្យ
ស្អាត ស៊ីជាមួយនឹងបងណា " នាងតូចផាត់ម្សៅបណ្ដើរឧទានឆ្លើយ
តបទៅកាន់ស្វាមីបណ្ដើរ ។
" បាទ!! " នាយអង្គុយរង់ចាំនៅលើគ្រែ ដោយសម្លឹងមើលប្រពន្ធ
កំពុងតុបតែងខ្លួនទាំងស្នាមញញឹម មើលចុះមិនដែលគិតថានាយ
បានឃើញរបស់ទាំងនេះ ចំពោះមុខទេ តាំងពីមាននាងចូលមកក្នុង
ជីវិតរបស់ខ្លួន អ្វីក៏អាចកើតឡើងបានដែរ ។
" បងហ្អា...អូនរួចហើយ "
" តោះយើងទៅអ៊ីចឹង!!អូនស្អាតណាស់ " នាយសរសើរប្រពន្ធ ឲ្យ
មើលពីជ្រុងណាក៏ឃើញសម្រល់ស្រស់ស្អាតរបស់នាងដែរ ។
" បងដូចគ្នា!! "
" បាទ!! " ពួកគេបណ្ដើរគ្នាទៅហាងដោយនៅទីនោះមានអតិថិ
ជនមកតាមការណាត់ជាស្រេច ។
ប្រើរយះពេលមួយម៉ោងទើបនាយមកដល់ហាង នាយបណ្ដើរស្រី
តូចចូលទៅខាងក្នុង ក្លាយជាចំណីភ្នែកចំណីអាហារ ងាកមកសម្លឹង
មើលមុខនាងសឹងគ្រប់គ្នា នារីម្នាក់នេះស្អាតតាំងពីក្បាលដល់ចុង
ជ្រើងឯណោះ ស្អាតអើយស្អាតដូចទេវតា ប៉ុន្ដែនាងជនជាតិសាសន៍គេ មិនគួរឲ្យរាប់រក នាងជាស្រីនាំអាប់រាសិ៍ អាប់រះស្មើមិនគួរយកកាយមកបៀតឡើយ ។
" ស្រីបរទេសតើឯង "
" មែនហើយៗមិនគួរឲ្យរាប់រក មើលមុខចុះសុទ្ធផលិតផលថ្លៃៗ "
" សង្ស័យជាស្រីកំណាន់លោកដង្ខៅវ៉ាងស៊ឺផងមិនដឹង "
" សង្ស័យហើយឯង " សម្លេងខ្សឹបខ្សៀវនោះក៏ហោះមកប៉ះនិង
ត្រចៀករបស់នាងតូច តើនាងខុសអ្វី មុខមាត់របស់នាងអាចធ្វើឲ្យ
អ្នកដទៃវាយតម្លៃមកកាន់នាងត្រឹមសំបកក្រៅទៅហើយ ទាំងមិន
ទាន់ស្គាល់នាងច្បាស់ផង ។
" កុំយកវាដាក់ក្នុងចិត្ដណាអូន!!វាមិនអីទេ " នាយអង្អែលដៃភរិយា
ហើយលួងចិត្ដនាងតូច កុំឲ្យគិតគូរច្រើននាំឈឺក្បាលឥតប្រយោជន៍ សម្ដីឆ្កែឆ្មា យកមកគិតច្រើននាំធ្ងន់ខួរក្បាលទេ ។
" ចាបង!! " នាងពិតជាមិនអីធ្វើចិត្ដបានដូចនាយទេ ។
" មិនអីឡើយណាអូន!! "
" ចាបងចា!! "
" សួស្ដីលោក!!អញ្ជើញអង្គុយ " គ្រាន់នាយមកដល់ អតិថិជនមក
រាក់ទាក់ហើយអញ្ជើញនាយឲ្យចូលអង្គុយ តែនាងតូចបែបនាយទុក
ដូចខ្យល់អាកាសមិនរវល់ ឬមកស្រដីរាក់ទាក់ គិតថានាងជាស្រី
កំដរ គ្មានតម្លៃអ៊ីចឹងឬ ?
" អូនម៉ោះ...ចូលអង្គុយណា "
" ចាបង!! "
រង់ចាំភាគបន្ដ!!
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
ទាសករស្នេហ៍ វគ្គ០២ ( តពីលោកចន ) ចប់
Romanceតើជីវិតនាងនាខាងមុខនិងទៅជាយ៉ាងណា ? តពី លោកចន វគ្គ០១ ដោយ៖ម៉ូ