ដោយនាយថ្លង់នាងតូចនិយាយពេកក៏ព្រមក្រោកនាំនាងទៅបន្ទប់
ទឹកទាំងមុខមាំលើសដើម ។
" លោកម្ចាស់!!ខឹងខ្ញុំឬ "
" មិនដឹង!!ធ្វើអ្វីដឹងខ្លួនឯងហើយ " ធ្វើអ្វីខ្លះកុំមកសួរនាយឲ្យសោះ
សួរខ្លួនឯងទៅថាខុសអីគេខ្លះ ។
" លោកម្ចាស់!! "
" ... " នាយនាំនាងតូចដាក់លើគ្រែហើយងាកមុខចេញ មិនខ្ចីមក
សម្លឹងមើលមុខនាង ។
" អុញ!!ងរមែនលោកម្ចាស់ ហៃយ៉ា... " អាការះនេះច្បាស់ជាងរ
នាងណាស់ងើយមើលចុះ ។
" មិន!! " មួយម៉ាត់ជាពាក្យបធិសេធរបស់នាយ ។
" តើជឿទេនេះ!! " វាមិនគួរឲ្យជឿ ពិតជាគួរឲ្យអស់សំណើចកាល
ដែលលោកម្ចាស់មុខមាំមិនចេះញញឹម ចិត្ដរឹងដូចថ្ម ប្រែមកងរង៉ក់
ដាក់នាង តើវាអាចទេ ?
" រឿងនាង!! " នាយឆ្លើយកំបុតៗ ។
" សម្ដីកំបុតៗ!!ងរ ហើយខឹងច្បាស់ណាស់ "
" ... " ស្អីពូកែដឹងចិត្ដនាយជ្រៅម្ល៉េះ ខឹងហើយងរម៉េច ម៉េចក៏នាង
មិនប្រញាប់មកលួងនាយមក លួងឲ្យឆាប់មក ?
នាយស្ងាត់មិនតបតអ្វី នាយជួយសម្រួលនាងតូចរួច ដើរចេញ ទុក
ឲ្យកាយស្ដើងងឿងឆ្ងល់មួយរំពេច កើតស្អីរបស់គាត់ហ្នឹងហ្អា សុខៗ
មកងរខឹងនាងទាំងគ្មានមូលហេតុអ៊ីចឹង ?
" គាត់កើតអី!! " សំនួរលោតឡើងមកដោយចម្ងល់គ្មានអ្នកបក
ស្រាយ ។
" ស្អីអញ្ចេះ!! " ហៃយ៉ានរណាក៏បានដែលជួយពន្យល់នាងផង ។
" មិនយល់ទេ!! " ក្បាលនាងគ្រវីសឹងជ្រុះហើយ នៅតែមិនយល់ ។
" គាត់មានបំណងអ្វី ? " ទង្វើរបស់គាត់មុននឹងមានបំណងអ្វីទៅ ?
" ហ៊ើយ...ឆ្គួតស្លាប់ឥឡូវហើយ " នាងគិតអើយគិត គិតឡើងឈឺ
ក្បាលសឹងឆ្គួតមនុស្សហើយ ។
នាងតូចអស់អ្វីវាចាមានតាសតាមដំណើរសិនហើយ លួងគេ ធ្វើម៉េចគេងរខ្លួនហើយ ទម្រាំបានលួង នាងក្រោកទាំងលំបាក ។
ពេលវេលានៃការសម្រាករបស់នាងក៏អស់ នាងធូរស្បើយច្រើន
កាលដែលបាននាយជួយសម្រួលខ្លួន កាយស្ដើងកំពុងមមាញឹកនៅ
ក្នុងផ្ទះបាយ នាងឃ្លានអាហារមួយប្រភេទដែលអ្នកនៅក្នុងនេះមិន
ចេះធ្វើ អ៊ីចឹងមានតែធ្វើវាខ្លួនឯង ។
" អ្នកនាង!!ម៉េចបានដាក់ម្ទេសច្រើនម្ល៉េះ "
" ដាក់វាចឹង ទើបហឹរឆ្ញាញ់បង!! "
វាមិនមែនមួយគ្រាប់ទេគឺចូលដប់គ្រាប់ហើយនេះ មានទាំងស្វាយ ប៉ោមខ្ចី ចិតស្អាតទុកក្នុងចាន នាងបុកអំបិលខ្លួនឯងហើយ ចាក់ដាក់
ចាន នាងតូចយកទៅអង្គុយញុំាយ៉ាងឆ្ញាញ់ ។
" ឆ្ញាញ់ណាស់ " នាងតូចញុំាបណ្ដើរហឹរបណ្ដើរ ឆ្ញាញ់ជាប់មាត់ ។
" សៀម៊ី!! " វ៉ាងស៊ឺមកដល់ឃើញនាងញុំាចឹង ហួសចិត្ដ ពេទ្យហាមកុំឲ្យញុំាហឹរពេល មើលចុះៗ ក្រហមឆ្អិនឆ្អៅហើយ ។
" ចា!! "
" ឲ្យមកនេះ!!យកអំបិលទៅទុកឬបោះចោលទៅ " នាយចាប់យក
ចានអំបិលហុចឲ្យអ្នកបម្រើ ឯស្វាយនិងប៉ោមទុកឲ្យនាងញុំា ។
" ម៉េចយករបស់ខ្ញុំចឹង!!លោកម្ចាស់ " មនុស្សកំពុងឆ្ញាញ់ជាប់មាត់
ញុំាបានបីម៉ាត់ បាត់អំបិលនាងយកស្វាយមកទំពារបណ្ដើររអ៊ូដាក់
នាយបណ្ដើរ ។
" ពេទ្យថាម៉េចខ្លះ!! "
" មិនចាំទេៗ!! "
" សៀម៊ី!! " នាយគ្រឺតជើងធ្មេញភ្លាមៗ ក្មេងស្អីក៏រឹងក្បាលម្ល៉េះ ។
" លោកម្ចាស់!! " លឺសម្លេងមាំ រឹងកំព្រឹសចឹងនាងឱនមុខចុះ បបូរ
មាត់និងធ្មេញបើកខាំទំពារជាប់ ឥតឈប់ ។
YOU ARE READING
ទាសករស្នេហ៍ វគ្គ០២ ( តពីលោកចន ) ចប់
Storie d'amoreតើជីវិតនាងនាខាងមុខនិងទៅជាយ៉ាងណា ? តពី លោកចន វគ្គ០១ ដោយ៖ម៉ូ