នាងមិនហ៊ានមាត់កក្នុងការសួរនាំនោះទេ មានតែអង្គុយស្ងៀមមក
ចាំមើលទេសភាពនៅខាងក្រៅ តើទៅជាយ៉ាងណាខ្លះ ?
វាយូរហើយដែលនាងខានចេញមកក្រៅ ទីនេះវាប្លែកភ្នែកខ្លាំង
ណាស់ចំពោះនាងផ្ទាល់ ឡានម៉ូតូ គ្រប់ម៉ូតសេរីទំនើបៗប្លែក ទឹកដី
នៃទីក្រុងចំកណ្ដាលនៃពាណិជ្ជកម្មក៏ប្រែប្លែកខុសពីមុន នាងខុសសឹងគិតថាវាត្រឹមប៉ុន្មានខែសោះ ពិតជាមានការរីកចម្រើនលឿន
ណាស់ មើលចុះ ក្នុងចិត្ដស្រាប់លេចគំនិតមួយឡើងមក តើនាយ
យកនាងទៅបោះបង់ចោលមែនទេ ?
" វាម៉េចហ្នឹងអាចទៅរួចទៅ " នាងតូចគិតណាស់ គ្រវីក្បាលជាប់វា
មិនអាចឡើយ ។
ឡានក៏មកឈប់ថតនៅចំហាងល្បីមួយ ដែលពោរពេញទៅដោយ
សម្លៀកបំពាក់នារីៗ ទាន់សម័យ ប្រេន ថ្លៃថ្នូរ ស៊ីវីល័យផងដែរ ។
" លោកកំពុងធ្វើស្អី!!វ៉ាងស៊ឺ " នាងតូចគិតក្នុងចិត្ដ តើនាយនាំមកទី
នេះធ្វើអ្វី?
" ចុះមក!! " វ៉ាងស៊ឺក្រឡេកមកមើលនាងតូចឃើញស្ងៀម ។
" ទៅណា!! "
" ចុះមក!! " នាយនិយាយប្រយោគនេះជាលើកទីពីរ ។
" ចា!! " នាងតូចចុះមកតាមសម្ដីរបស់នាយ ។
ពួកគេទាំងពីរនាក់បណ្ដើរគ្នាចូលទៅខាងក្នុងហាង ដោយអង្គរក្ស
បីនាក់ដើរតាមពីក្រោយឯនៅសល់ឈរយាមនៅមុខហាង នាយ
មកដល់ឈប់ដំណើរប្រទះភ្នែកឃើញអ្វីដែលនាយជាប់ចិត្ដ ។
" លោកម្ចាស់ចង់ទិញវាឲ្យអ្នកណាដែរ...ចា!! "
" នាង!! " វ៉ាងស៊ឺចង្អុលមុខម្ចាស់សំនួរវិញ ។
" ខ្ញុំ!! " សៀម៊ីលើកដៃចង្អុលខ្លួនឯងវិញ ទាំងចម្ងល់ លោកម្ចាស់
កំពុងក្ដៅខ្លួនមែនមកទិញសម្លៀកបំពាក់ឲ្យនាងនោះ មេឃអាចជា
ប្រហែលភ្លៀងបាក់មេឃហើយ គ្រូណាចូលខុសរូបទេដឹងនេះ វា
ពិតជាមិនគួរឲ្យជឿសោះ ។
" ហ៊ឹម!! " នាយក្រហឹមដើមកហើយដើររើសសម្លៀកបំពាក់ប៉ុន្មាន
ឈុតទុកឲ្យនាង វាមើលទៅធម្មតាៗ ប៉ុន្ដែតម្លៃគឺកប់ពពក មួយឈុត
មិនក្រោម១០ម៉ឺនឡើយ នាយជះលុយខ្លាំងណាស់ ។
" លោកម្ចាស់!! " សៀម៊ី ចាប់ទាញដៃនាយ ។
" កើតអី!! "
" ឈប់ទិញទៅលោកម្ចាស់ ខ្ញុំចុកពោះចង់សម្រាក!! " នាងគ្រាន់
ឃើញតម្លៃហើយស្លេកស្លាំងមួយរំពេច មួយឈុតអាចចិញ្ចឹមបាន
មួយគ្រួសាររបស់នាង១០ឆ្នាំឯណោះ ។
" ចុកពោះ!! " នាយហុចកាតឲ្យបុគ្គលិកហើយរហ័សលើកបីនាង
តូច នាងសឹងស្រែកកុំទប់មាត់ជាប់ នាងកំពុងធ្វើពុតចាកចេញពីហាងចឹងត្រូវទ្រាំសម្ដែងបន្ដទៀត ។
" ចុកខ្លាំងហើយបានជានាងស្លេកស្លាំងម្ល៉េះ!!ទៅពេទ្យ " នាយមិន
អាចទុកឲ្យនាងតូចឈឺយូរទេ ចង់សម្ដៅឆ្ពោះទៅមន្ទីរពេទ្យតែម្ដង
នាងតូចលឺចឹងចាប់ផ្ដើមឆ្លេឆ្លាហើយ គួរធ្វើម៉េចទៅ ?
" លោកម្ចាស់!! "
" ហ៊ឹម!! "
" ខ្ញុំគ្រាន់ចុកពោះបន្ដិច មិនបានទៅពេទ្យទេ នាំអស់លុយច្រើន
សម្ងំគេងលេបថ្នាំខ្ញុំជាហើយ " នាងតូចស្រដីខ្សោយៗសម្លេង ។
" ប្រាកដចិត្ដទេ!! "
" ចា!! "
នាយក្រាស់លឺសាមីខ្លួននិយាយដូច្នោះហើយក៏យល់ព្រមតាមនាំ
នាងទៅផ្ទះវិញ តាមមើលអាការះរបស់នាងហ្អាខ្លាំងណាស់ នាង
តូចសម្ងំគេងមួយសន្ទុះក្រែងធូរ ។
នាងគេងបន្ដិចស្រាប់ភ្ញាក់មកបូករួមជាមួយទឹកមុខដល់សែនឈឺចុក
ចាប់បំផុត ថ្ងាស់របស់នាងបែកញើសពិនៗគ្រាប់ពោត បបូរមាត់ខាំ
ចូលគ្នាសឹងដាច់សាច់ ដៃក្ដាប់ពោះជាប់ ។
" សៀម៊ី!! " នាយឃើញនាងមិនស្រួលក័រហ័សមកហៅនាង ។
" ហ៊ឹម...លោកម្ចាស់ "
" បត់ទៅមន្ទីរពេទ្យត្រកូលចនស៊ឺវៃសៀវទៅ " វាមិនស្រួលទេ
ប្រសិនបណ្ដោយតាមនាងទៀត អាចបញ្ហាធំ ។
ឡានបត់ត្រឡប់ទៅវិញយ៉ាងលឿនបោះពួយទៅកាន់មន្ទីរពេទ្យ
ដែលត្រូវជាកម្មសិទ្ធរបស់ត្រកូលមានអំណាង នរណាមិនស្គាល់
ទីនោះ សុវត្ថិភាពហើយមានការទំនុបបម្រុងទៅលើអ្នកក្រខ្សោះ
ចូលពេទ្យពិនិត្យដោយគ្មានអស់ថវិកាមួយសេន ។
ឡាបមកដល់បរិវេណមន្ទីរពេទ្យភ្លាម នាយរហ័សចុះចេញពីឡាន
ឱនចូលខាងក្នុងក្រសោបត្រកងបីនាងតូចចេញពីឡានបោះពួយ
ជំហានញាប់ស្អេកសម្ដៅចុះទៅខាងក្នុង ។
គ្រាន់ឃើញអ្នកជំងឺសឹងសន្លប់អ៊ីចឹង ម្នាក់ៗរុញគ្រែមកឲ្យនាយដាក់
នាងតូច គ្រូពេទ្យរុញទៅបន្ទប់សង្រ្គោះបន្ទាន់ នាងតូចសម្លឹងមើល
ពិដានដែលរាងកាយកំពុងត្រូវគេអូសទៅទាំងមិនច្បាស់ ងងឹតខ្លាំង
នាងឃើញអំពូលព្រិលៗប៉ុណ្ណោះ ។
" ហ៊ើយ!! " បាយថាបបួលកាយស្ដើងមកសប្បាយ ចុងក្រោយ
នាងបែបជាមកចូលមន្ទីរពេទ្យទៅវិញ ។
" អ្នកនាងមិនអីទេលោកម្ចាស់!! "
" ហ៊ឹម!! " នាយអង្គុយនៅកៅអីរង់ចាំទាំងអន្ទះសារ នាយមិនយល់
ថាហេតុអ្វីក្លាយជារប្រៀបនេះអស់ រញ៉ែរញ៉ៃម្នាក់ នាយកំពុងអង្គុយ
សុខៗស្រាប់មនុស្សម្នាក់មកចាប់ដៃនាយដោយពោលពាក្យខ្លះៗ ។
" នាពេលខ្លះវាមិនមែនដូចលោកម្ចាស់បានឃើញឡើយ!!សូមជួយ
ថែរក្សានាងទុកផង នាងជាផ្កាយសំណាងរបស់លោកម្ចាស់ "
លោកតានិយាយបានប៉ុណ្នឹងចាកចេញមិនទុកឲ្យវ៉ាងស៊ឺសួរនាំទាន់
ពេលឡើយ ។
" គាត់ចង់សម្ដៅពីអ្វី!!ហ៊ើយ " នាយមិនខ្វាយខ្វល់ច្រើន ក្រោយ
បន្ដិចក៏ពេទ្យចេញមក គាត់ណែនាំនាយមួយគំនរ វាបណ្ដោយមកពី
មូលហេតុអ្វី វ៉ាងស៊ឺប្រាកដជាដឹងច្បាស់ជាងគេហើយ ។
នាយមិនបានទៅណាក្រៅពីក្បែរនាងតូចទេ កែវភ្នែកមាំសម្លឹងទៅ
កាន់នាងជាប់ មិនបែបសូប្បីបន្ដិច ដៃកាន់ឯកសារ សារនេះដោយ
សារនាយជាមូលហេតុឲ្យនាងក្លាយជារប្រៀបនេះទើបអង្គុយចាំ
កំដរ ក្នុងនាមជាអ្នកសាងឡើយដើម្បីលុបលាងកំហុសខ្លួន ។
" ចៅហ្វាយ!! "
" ហ៊ឹម!! "
" បន្ដិចទៀត លោកម្ចាស់ចនស៊ឺវៃសៀវមកចួបទាន " ម្ចាស់មន្ទីរ
ពេទ្យ គ្មាននរណាឆ្ងាយពីកូនទី៣ដែលជាតារាមួយរូបនោះទេ គេ
បានលាឈប់ពីតារាគ្មានមូលហេតុច្បាស់ការណ៍ណាឲ្យអ្នកគាំទ្រ
ស្ងប់ចិត្ដឡើយ ។
" រីលៀម មកឬ!! "
" បាទទាន!! "
" ហ៊ឹម!! " ស្មាននរណាតាមពិតអាល្អិតសម្អុយហ្នឹងសោះ មួយសន្ទុះ
មក រីលៀមបានមកដល់នាយបោះជំហានយ៉ាងស្វាហាប់មករក
វ៉ាងស៊ឺ ដែលកំពុងអង្គុយសម្លឹងមើលឯកសារ ។
" បងប្រុស!! " នាយដើរមកឃើញវ៉ាងស៊ឺក៏ឧទានហៅឈ្មោះគេ ។
" រីលៀមមកហើយអង្គុយសិនមក!! "
" នាងជាអ្នកណា!! " នាយងាកមកសម្លឹងមនុស្សស្រីកំពុងសម្រាក
នៅលើគ្រែ ។
" ជាមនុស្សរបស់បង!! "
" ហ៊ឹម...ខានចួបគ្នាយូរបងសុខសប្បាយទេ!! "
" បងធម្មតាទេចុះរីលៀម!!ឯអ្នកផ្សេងទៀតនោះ "
" ខ្ញុំនិងបងប្អូនសុទ្ធសុខសប្បាយធម្មតា!! "
" លោកពូអ្នកមីង!!ឥឡូវនៅឯណារីលៀម "
" ប៉ាម៉ាក់គាត់នៅសហរដ្ឋអាមេរិចបង!!ជាមួយអ៊ំៗ "
" ផ្ញើសួរសុខទុក្ខគាត់ផង!! "
" បាទ!! " ពួកគេទាំងពីរនាក់និយាយគ្នាពីនេះពីនោះយូរគួរសមទើបរីលៀមត្រឡប់ទៅវិញ ឯសៀម៊ីក៏ចាប់ផ្ដើមដឹងខ្លួនដូចគ្នាដែរ ។
" អឹម!! " នាងតូចដឹងខ្លួនឡើងមក នៅកន្លែងប្លែក នាងបម្រុងរក
ក្រោក វ៉ាងស៊ឺស្រែកហាមទាន់ ។
" គេងសិនទៅកុំទាន់ក្រោក!! "
" លោកម្ចាស់!! " សម្លេងខ្សោះៗចេញពីបបូរមាត់របស់នាង ។
" ម៉ោះ!!ក្រោកមក មួយៗណា " នាយមកជួយទប់ឲ្យនាងក្រោក
អង្គុយដោយដាក់ខ្នើយខាងក្រោយឲ្យនាងផ្អែក ។
" មានឈឺត្រង់ណាទេ "
" ខ្ញុំចុកពោះ!! " បបូរមាត់ស្លេកស្លាំងឆ្លើយតបទៅនិងម្ចាស់សំនួរ ។
" ពេទ្យថាពីរទៅបីថ្ងៃទើបធូរស្រាលត្រឡប់មកវិញ!! " នាងមិនចុកទើបចម្លែកហើយ រលាក់ក្រហមម្លឹងៗនោះ នាយក៏បានទិញទឹក
អនាម័យមនុស្សស្រីទុកសម្រាប់ឲ្យនាងប្រើប្រាស់លាងសម្អាត វា
ជាអ្វីដែលគ្រូពេទ្យផ្ដល់យោបល់ឲ្យគេមុនគេបង្អស់ ។
" យូរណាស់!! " នាងត្រូវឈឺចុកចឹងយូរទៀត ពិបាកទ្រាំណាស់ ។
" មិនអីទេណា កំហុសយើង!!ទុកឲ្យយើងជាអ្នកមើលថែ "
" ថា...ម៉េចលោកម្ចាស់!! " នាងស្ដាប់ច្រឡំទេដឹងលោកម្ចាស់ម្នាក់
នេះចេះទទួលកំហុសដែលខ្លួនវានប្រព្រឹត្ដិលើនាងដែរ ?
" យើងមើលថែនាង!! " នាយបញ្ជាក់ច្បាស់ៗថាខ្លួនទទួលខុសត្រូវ
រាល់ទង្វើដែលខ្លួនបានសាងឡើងមក ជាកំហុសគេម្នាក់គត់ ។
" តើលោកម្ចាស់ច្បាស់ទេ!! " នាងតូចសួរទាំងក្រែងចិត្ដ ។
" ហ៊ឹម!! " នាយព្រមនៅមើលថែហើយ នៅបញ្ជាក់ដល់កាល ។
" រំខានលោកម្ចាស់ហើយ!! "
" មិនអីទេវាជាតួនាទីអ្នកខុស!! " រំខានស្អី កុំយកពាក្យរំខានមកដាក់
នៅមុខនាយទៀត ។
" ចា!! " អួយកាច គ្រាន់និយាយប៉ុណ្នឹងតម្លើងសម្លេងដែរ ។
" ឆើស!! " នាយដើរទៅយកបបរសទុកសម្រាប់ឲ្យនាងរួមទាំងទឹក
ដោះគោ ហ៊ឹម ពេទ្យនៅហាមរឿងនោះ ហើយផ្ដាច់គួរតមរយះពេលមួយខែទើបល្អ អ៊ីចឹងនាយមានតាសទ្រាំវាសិនហើយ ។
ទាសករពេលរាត្រីរបស់នាយធ្លាក់ខ្លួនឈឺហើយ អ៊ីចឹងមានទ្រាំទ្រ
និងអារម្មណ៍ឡើងចុះរបស់ខ្លួនសិន ទ្រាំមិនបានស្រីខាងក្រៅ ។
នាងតូចសម្រាកនៅមន្ទីរពេទ្យអស់មួយយប់ទើបបានត្រឡប់មក
សម្រាកនៅផ្ទះបុរាណ គ្មាននរណាឆ្ងាយក្រៅពីបន្ទប់របស់លោក
ម្ចាស់វ៉ាងស៊ឺកំណាចទេ ។
នាងតូចគេងដណ្ដប់ភួយលើគ្រែ នាងមិនទាន់ធូរស្បើយឡើយទេ
គ្រាន់ចង់មកសម្រាកនៅផ្ទះទើបវាសប្បាយចិត្ដជាង នាងគេង ក្រៅ
ពីគ្រែក្រោកឡើងញុំា បាយម្ហូបមកដល់កន្លែងតែម្ដង ។
នាងតូចក្រោកមកពុតខ្លួនបន្ដិច នាងឃើញវ៉ាងស៊ឺកំពុងឈរបែបខ្នង
នៅកន្លែងបង្អួចបន្ទប់ នាងតូចងឿងឆ្ងល់ថានាយមកឈរអីនៅទី
នេះទាំងព្រឹកអ៊ីចឹង ។
" លោកម្ចាស់!! "
" ហ៊ឹម!!ភ្ញាក់ហើយ ឃ្លានទេ "
" ឃ្លានតិចៗ!! "
" មានធូរស្បើយខ្លះទេ!! " នាយសួរសុខទុក្ខខសៀម៊ី ។
" វាក្រហាយនៅចំនុចនេះដដែរ!! " នាងតូចធ្វើក្រម៉ូវៗ ព្រោះនៅ
ក្រហាយមិនទាន់បាត់សោះ សូប្បីបត់ជើងតូចក៏ឈឹដែរ ។
" ហ៊ឹម!!ញុំាបបរហើយលេបថ្នាំ "
" ចា!! " នាងតូចញុំាបបររួចលេបថ្នាំ ហើយអានសៀវភៅដែល
នាយយកមកឲ្យខ្លួន វាជារឿងនិទាន ។
" លោកម្ចាស់!! "
" ចង់ចូលបន្ទប់ទឹកឬ!!
" អត់ទេ!! "
" អ្វីវិញ? "
" លោកម្ចាស់ជួយនិយាយពិរោះបានទេ "
" មិនចេះ!! "
" រៀនទៅណាលោកម្ចាស់!! "
" អត់!! " នាយឆ្លើយមួយម៉ាត់ខ្លឹមតែម្ដង នាងមិនអាចបង្ខំគេបានទេ
វាមិនអាចទៅរួច ។
" ហ៊ើយ!! " អស់អ្វីនិងវាចាហើយលោកម្ចាស់អើយលោកម្ចាស់ ។
" តឹងទ្រូងម្ល៉េះ!! " គ្រាន់ប៉ុណ្នឹងហ្នឹងដកដង្ហើមធំ តឹងទ្រូងណាស់ចឹង
មនុស្សមិនចេះផ្អែមល្ហែមមកបង្ខំអីណា ។
" ដោយសារអ្នកណា!! " ជាអ្នកធ្វើឲ្យនាងក្លាយជាអ៊ីចឹងសោះ ។
" ឆើស!! " នាយក្រោកចេញលែងខ្វល់លែតាមថែស្អីទៀតហើយ
នាងជាហើយទើបបានសម្ដីម្លឹងៗ ។
" ទៅណាលោកម្ចាស់!! "
" ទៅដេក "
" ចុះគ្រែនេះនោះ "
" មិនចេះគេងគ្រែពីរនាក់ទេ "
" ហ្អា!! " ស្អីគេនាងស្ដាប់ច្រឡំទេដឹង នាយនិងហៃអត់ចេះគេង ។
" ... " នាយសម្លឹងកាយស្ដើងបន្ដិច ហើយចាកចេញទៅ ។
" អុញ!!មើលគាត់ធ្វើចុះ " ហួសចិត្ដលេងមកចឹងម៉ង់?
" ចុះខ្ញុំបាននរណាជួយគ្រា!!ទៅលោកព្រះ លោកម្ចាស់ខ្ញុំចង់ទៅ
បន្ទប់ទឹក លោកម្ចាស់ " នាងតូចស្រែកហៅនាយពីក្រោយខ្នង គេ
ដើរចេញធ្វើមិនដឹងធ្វើមិនលឺ ។
" លោកម្ចាស់!! "
" លោកម្ចាស់អើយលោកម្ចាស់!! "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
ទាសករស្នេហ៍ វគ្គ០២ ( តពីលោកចន ) ចប់
Romanceតើជីវិតនាងនាខាងមុខនិងទៅជាយ៉ាងណា ? តពី លោកចន វគ្គ០១ ដោយ៖ម៉ូ