ថ្ងៃថ្មីបានមកដល់ជីមីនក៏ប្រញាប់រត់ចុះទៅខាងក្រោមសម្ដៅទៅរកអ៊ំសុី នៅចង្រ្កានបាយដើម្បីសួរនាំពីរឿងទាក់ទងនឹងទន្លេនោះ ដែលមាន ជេននិងនីកំពុងជួយគាត់ធ្វើម្ហូប
" អ៊ំៗ! តើខ្ញុំអាចសួរមួយបានទេ??" ជីមីន
" ចា៎! អ្នកប្រុសចង់សួរអ្វីក៏សួរមកចុះ.."អ៊ំសុី
" អ៊ំធ្លាប់ទៅអង្គុយលេងនៅមាត់ទឹកទេ??"
" ធ្លាប់! ហើយអ្នកប្រុសសួរធ្វើអ្វីទៅ??"
" អ៊ំមានដែរជួបរឿងចម្លែកទេ ដូចជាអាចឮសម្លេងមនុស្សនិយាយពីក្នុងទឹកបាន ប៉ុន្ដែមិនអាចមើលឃើញថាជានរណាហើយក៏-"
" ផាក ជីមីន ឯងកំពុងនិពន្ធរឿងថ្មីមែនទេ?? ហើយនរណាដែលអាចនិយាយចេញពីក្នុងទឹកបាននោះ ចំមែនហើយ.." យ៉ូនយ៉ុងដែលចុះមកដើម្បីរកទឹកញុាំពេលបានឮមិត្តខ្លួននិយាយបែបនេះ នាងក៏សួរទាំងសើច
" ពិតមែនណា៎ យប់មិញយើងបាននិយាយលេងជាមួយគេដល់ពាក់កណ្ដាលអាទ្រាតឯណោះ!" ជីមីន
" អ៊ំគិតថាអ្នកប្រុសច្រឡំហើយ ! មើលទៅសុបិន្ដផងក៏មិនដឹង ចឹងអ៊ំសុំធ្វើម្ហូបសិនហើយ " អ៊ំសុី
" ខ្ញុំក៏គិតចឹងដែរ! អ្នកប្រុសតូចប្រហែលស្រមើស្រមៃហើយ តោះនីជួយអ៊ំសុីវិញ!!" ជេន
" ឃើញទេ គ្រប់គ្នាក៏គិតមិនខុសពីយើង!! "
" ទៅជាមួយយើងមក យើងបង្ហាញភស្តុតាងអោយឯងបានឃើញ ព្រោះយប់មិញគឺមានដបស្រាបានផុសចេញពីក្នុងទឹកទៀតផង.."
" អឹមក៏បាន!! តោះចឹង!!" យ៉ូនយ៉ុងតបរួចជីមីនក៏អូសដៃនាងទៅទាំងទាន់ហន់
" នោះ! យើងឃើញវាផុសចេញពីត្រង់នោះ"
" ឯណាយើងមិនឃើញទេ??"
" ប្រហែលជាវាអណ្ដែតហើយ.."
" យើងថាឯងស្រមើស្រមៃច្បាស់ណាស់! តោះឈប់គិតទៅញុាំបាយវិញ ឯងនឹងចាប់ផ្ដើមសរសេររឿងត្រូវឬអត់??"
" ចាំបន្ដិច!! លោកពូ! លោកពូ! ឮខ្ញុំហៅទេ លោកពូ!!!!" ជីមីនដោយអស់ជម្រើសនាយក៏ស្រែកហៅជុងហ្គុកតែម្ដងព្រោះមិនចង់អោយគ្រប់គ្នាគិតថាគេឆ្កួត
YOU ARE READING
រឿង ព្រហ្មលិខិត វគ្គ ទន្លេស្នេហ៍
General Fictionវាអាចទៅរួចទេដែលស្នេហាយើង ផ្ដើមឡើងដោយរឿងនឹកស្មានមិនដល់ ហើយក៏ បញ្ចប់ដោយសេចក្ដីឈឺចាប់.. ជុងហ្គុកហា៎!! បងមិនគួរលាក់បាំងអូន ហើយក៏មិនគួរដើរតាមគន្លងនៃព្រហ្មលិខិតដែលបានកំណត់ទុកដូចគ្នា..សុំទោស!!! អូនដឹងរឿងយឺតពេលបន្ដិចហើយ....