The End

152 14 7
                                    


       ទិដ្ឋភាពស្រស់ត្រកាលនៅតាមដងទន្លេ  បុប្ផារីកស្គុះស្គាយនៅដងវិថី បង្ហាញពីសម្រស់ធម្មជាតិនៅតំបន់ផ្ទៃដីផ្ទះលំហែរបស់ ចន ជុងហ្គុក កាន់តែមានសោភ័ណ្ឌភាព។ ខ្លោងទ្វារដ៏ធំត្រូវបានបើកឡើងដោយស្នាដៃរបស់ សន្តិសុខ ដែលនៅគេងយាមទីនោះ ញុាំងអោយក្រុមគ្រួសារត្រកូលចន បើកឡានចូលទៅជាមួយនឹងអារម្មណ៍ល្ហល្ហេវ ត្រៀមចិត្តត្រៀមកាយ ទទួលយកថ្ងៃដែលមនុស្សជាទីស្រឡាញ់ត្រូវចាកចេញឥតខានពុំបាន......

ងឺត!!...

" បងប្រុស! ប្រយ័ត្នផង." ឡានត្រូវបានឈប់ ក្រោមការបញ្ជារបស់ថេយ៉ុង បន្ទាប់មកហ៊ូស៊ុកក៏ជួយគ្រានាយអោយចេញពីឡាន ហើយថេយ៉ុងក៏បានយករទេះរុញចេញពីគូទឡាន ដើម្បីអោយជុងហ្គុកអង្គុយ ក្រោយមកហ៊ូស៊ុកក៏រុញបងគេសម្ដៅទៅរកផ្នូរអ្នកជាពូសឹមទៅមាត់ទន្លេ

" នាំគ្នាទៅកន្លែងផ្សេងចុះខ្ញុំចង់នៅទីនេះម្នាក់ឯង!!!" ជុងហ្គកក្រោយពេលរទេះបានឈប់មុខរូបថតដែលតាំងនៅខាងមុខផ្នូរហើយ នាយក៏និយាយ

" បាទ! បើបងត្រូវការអ្វីអាចហៅអូនបាន.." ហ៊ូស៊ុក

" បងដឹងហើយ!!"

" តោះបង!!" ហ៊ូស៊ុកនិយាយរួចក៏ដើរត្រឡប់ទៅវិញជាមួយថេយ៉ុងបាត់ទៅ

" ហ្ហឹម!! លោកពូសុខសប្បាយទេ?? នៅទីនោះយា៉ងមិចដែរ?? កិះៗ! លោកពូរងចាំខ្ញុំតែបន្ដិចទៀតទេ ខ្ញុំនឹងទៅរកលោកពូហើយ.." ជុងហ្គុកនៅអង្គុយនិយាយទាំងក្អកតិចៗ រៀបរាប់ពីអនុស្សាវរីយ៍ទាំងឡាយដែលខ្លួនមានជាមួយលោកពូ ទាំងសើច ញញឹម ហើយក៏ស្រក់ទឹកភ្នែក រហូតដល់ជិតល្ងាចទើបនាយបង្វិលកង់រទេះទៅមាត់ទន្លេវិញ

      ចំណែកជីមីនវិញក្រោយពេលមកដល់ផ្ទះលំហែភ្លាម នាយក៏ប្រញាប់រត់សម្ដៅមកទន្លេហើយក៏ស្រែកហៅជុងហ្គុក ព្រោះអារម្មណ៍ដែលនឹកមនុស្សជាទីស្រឡាញ់គឺស្ទើតែធ្វើអោយនាយឆ្កួតម្ដងៗទៅហើយ...

" ជុងហ្គុក! លោកពូ!!!! លោកពូនៅឬអត់??"
" ហុឺយ! តិចគាត់ត្រឡប់ទៅទីក្រុងវិញហើយទេដឹង?? ហុឹកៗ! បើចឹងមែនចប់ហើយ.."
" លោកពូ!!!"

" បាទ!!!!" ជុងហ្គកដែលទើបតែអូសរទេះមកដល់បានតបទាំងញញឹម

" ហួយ! ស្មានថាលោកពូត្រឡប់ទៅវិញហើយទេតើ!! យា៉ងមិចដែរ សុខសប្បាយឬអត់??" ជីមីនដាក់ខ្លួនអង្គុយរួចក៏តប

រឿង ព្រហ្មលិខិត វគ្គ ទន្លេស្នេហ៍ Where stories live. Discover now