* ភូមិគ្រឹះត្រកូលចន *
" លោកប្រុស! លោកស្រីហៅពិសារបាយ!!!" អ៊ំស្រីម៉ែដោះ
" បាទ!!" ជុងហ្គកដែលទើបតែចេញពីបន្ទប់ទឹក ក្រោយឮបែបនេះនាយក៏ប្រញាប់ទៅស្លៀកពាក់ចុះទៅខាងក្រោម
" ឆាប់ចូលអង្គុយមក ហើយញុាំបាយអោយច្រើនៗទៅ កូនស្គមខ្លាំងណាស់!!" លោកស្រីចន
" បាទ!! ឯណាលោកយាយមា៉ក់??" ជុងហ្គុក
" គាត់ចូលសម្រាកមុនហើយ.."
" គាត់ញុាំបាយហើយឬ?? "
" ត្រូវហើយ! "
" បាទ! អឹម! ថ្ងៃស្អែកកូនត្រូវទៅ កន្លែងមួយ ហើយកូនបានប្រាប់ថេយ៉ុងអោយមើលថែរក្រុមហ៊ុនជំនួសកូនហើយ "
" អឹម! មា៉ក់ខានទៅមើលប្អូនយូរហើយ មិនដឹងឥឡួវយា៉ងមិចយា៉ងមា៉ទេ.."
" មា៉ក់!! មកទាន់បាយល្មម!!" ចន ហ៊ូស៊ុកជាប្អូនប្រុសរបស់ ជុងហ្គុក បានរត់មករកមា៉ក់ជាមួយស្នាមញញឹម ហើយក៏មានអ្នកជាស្វាមីមកជាមួយដូចគ្នា គ្មាននរណាក្រៅពី គីមថេយ៉ុងមិត្តរបស់ជុងហ្គុកឡើយ
" ជម្រាបសួរមា៉ក់ ហើយក៏បងថ្លៃ!!" ថេយ៉ុង
" ចា៎!! ឆាប់ចូលមកញុាំបាយជុំគ្នាមកកូន" លោកស្រីចន
" ជុប៎! នឹកមា៉ក់ណាស់ កូនខានមកជិតពីរអាទិត្យទៅហើយ រវល់ការងារពេក" ហ៊ូស៊ុក
" មិនអីទេកូន! ប៉ុន្ដែក៏កុំខំប្រឹងខ្លាំងពេកដឹងឬអត់??" លោកស្រីចន
" បាទមា៉ក៉! តោះញុាំបាយ " ហ៊ូស៊ុក
" ហុឹស! មានប្ដីហើយ ប៉ុន្ដែចរឹកនៅដដែល" ជុងហ្គុក
" បងក៏ចឹង!! ហិហិ" ហ៊ូស៊ុកតបរួច ពួកគេក៏នាំគ្នាញុាំបាយយា៉ងសប្បាយរីករាយ..
* ព្រឹកថ្ងៃថ្មី *
" ជីមីនហើយឬនៅ យ៉ូនយ៉ុងចាំកូនយូរហើយ..." លោកស្រីផាក
" រួចហើយៗ! ប្រញាប់នោះប្រញាប់ហើយ.." ជីមីនចុះជណ្ដើរដោយរអ៊ូតិចៗ
" ហ្ហឹម! ចឹងធ្វើដំណើរអោយស្រួលបួលណា៎ ដុង ! ដាន់ ជួយលើកអីវា៉ន់ ជីមីនបន្ដិច" លោកស្រីចន
" ចា៎ / បាទ" ដុង និងដាន់ និយាយហើយក៏ជួយលើកកាបូបរបស់ជីមីនទៅដាក់គូទឡាន

YOU ARE READING
រឿង ព្រហ្មលិខិត វគ្គ ទន្លេស្នេហ៍
قصص عامةវាអាចទៅរួចទេដែលស្នេហាយើង ផ្ដើមឡើងដោយរឿងនឹកស្មានមិនដល់ ហើយក៏ បញ្ចប់ដោយសេចក្ដីឈឺចាប់.. ជុងហ្គុកហា៎!! បងមិនគួរលាក់បាំងអូន ហើយក៏មិនគួរដើរតាមគន្លងនៃព្រហ្មលិខិតដែលបានកំណត់ទុកដូចគ្នា..សុំទោស!!! អូនដឹងរឿងយឺតពេលបន្ដិចហើយ....