" ជីមីន! ឯងពិតជានិយាយគ្នាជាមួយបុរសម្នាក់នោះមែនហ៎?? " យ៉ូនយ៉ុង បន្ទាប់ពីញុាំបាយរួចនាងក៏សួរ" ត្រូវហើយ! តោះទៅជាមួយយើង ពេលនេះគាត់កំពុងតែចាំយើងហើយ " ជីមីនថាហើយក៏អូសដៃយ៉ូនយ៉ុងទៅ ដោយមានអង្គរក្សទាំងពីរ និងអ្នកបម្រើស្រីទាំងពីរមកជាមួយ
" ហៅទៅ! យើងចង់ដឹង.." ក្រោយពេលដើរមកដល់យ៉ូបយ៉ុងក៏ពោល
" អឹម!! លោកពូ! លោកពូ!!!" ជីមីន
" បាទ!.." ជុងហ្គុកតប
" ឮទេ! ឮសម្លេងគាត់ទេ??" ជីមីន
" ស្អី?? ពីពេលណា?? យើងមិនឮផង ចុះពួកបងឮទេ" យ៉ូនយ៉ុង
" អត់ទេ! ខ្ញុំមិនឮទេ" ជេន
" ពួកយើងក៏ដូចគ្នា!!! " ដុង
" ហ្ហឹម!! លោកពូ ជួយនិយាយអោយខ្លាំងបន្ដិចមក!.."ជីមីន
" មានការអីមែនទេ?? " ជុងហ្គុក
" គាត់និយាយហើយ មានឮឬអត់??" ជីមីន
" ហុឺយ! ពួកយើងមិនឮទេ ឯងនេះ! ចេះតែប្រឌិតរឿងហើយ តោះបងៗ ទៅសម្រាក.." យ៉ូនយ៉ុងនិយាយហើយក៏ដើរទៅមុនបាត់ទុកអោយជីមីនឈរមើលទាំងមិនយល់ គេឮច្បាស់ណាស់ ហេតុអ្វីអ្នកគ្រប់គ្នាមិនឮដូច្នេះ
" បងៗ ខ្ញុំនិយាយពិតមែនណា៎!!!" ជីមីន
" អត់អីទេ ខ្ញុំជឿអ្នកប្រុស!!" ជេនថាហើយ នាងក៏ដើរចេញទៅជាមួយនី តាមយ៉ូនយ៉ុង
" អឹក! ខ្ញុំទៅមុនហើយ អ្នកប្រុស!! តោះអាដុង.." ដាន់
" ពួកបងមិនជឿខ្ញុំទេត្រូវអត់?? ហុឺយ!!! " ជីមីននិយាយរួចក៏ដាក់ខ្លួនអង្គុយ
" ខ្ញុំជឿតា៎! ប៉ុន្ដែ-" ដុង
" ទៅសម្រាកចុះ!!" ជីមីន
" បាទ! " ដាន់និងដុងតបរួចក៏ប្រញាប់រត់ទៅផ្ទះមួយខ្នងទៀតដើម្បីសម្រាក
" កើតអីឬអត់ ជីមីន??" ជុងហ្គុក
" ហេតុអ្វីពួកគេមិនអាចឮសម្លេងលោកពូ??"
" មិនដឹងដែរ!! កុំទៅខ្វល់អី សំខាន់ឯងមិនបាននិយាយកុហកពួកគេឯណា ទុកថាជាវាសនាឬក៏ព្រហ្មលិខិតដែលអាចអោយឯងតែម្នាក់ និយាយជាមួយយើងបាន"

YOU ARE READING
រឿង ព្រហ្មលិខិត វគ្គ ទន្លេស្នេហ៍
Ficción Generalវាអាចទៅរួចទេដែលស្នេហាយើង ផ្ដើមឡើងដោយរឿងនឹកស្មានមិនដល់ ហើយក៏ បញ្ចប់ដោយសេចក្ដីឈឺចាប់.. ជុងហ្គុកហា៎!! បងមិនគួរលាក់បាំងអូន ហើយក៏មិនគួរដើរតាមគន្លងនៃព្រហ្មលិខិតដែលបានកំណត់ទុកដូចគ្នា..សុំទោស!!! អូនដឹងរឿងយឺតពេលបន្ដិចហើយ....