រាត្រីដ៏ស្ងប់ស្ងាត់មនុស្សម្នាគេងលង់លក់ កំដរអារម្មណ៍ដោយចង្វាក់ភ្លេងដែលបានកើតចេញពី កម្លាំងនៃព្រះពាយ បក់ផាត់ប៉ះទៅនឹង មែកដើមឈើ ហើយក៏គួបផ្សំនឹងសម្លេងកណ្ដឹងដែលបានព្យួរនៅមាត់បង្អួច បណ្ដាលអោយសម្លេងនោះ ហាក់ដូចជាបំពេរមនុស្សដែលបានគេងនៅក្នុង ផ្ទះលំហែរគ្រួសារ មីន អោយកាន់តែលង់លក់ស្កប់ស្កល់ ចម្លែកអ្វីតែជីមីន គេងបម្រាស់ចុះឡើងហើយក៏បែកញើសពេញខ្លួន..
" ហុឹក!! ហេតុអី?? ហេតុអីខ្ញុំមិនអាចទទួលបានក្ដីស្រឡាញ់ពីមា៉ក់ដូចបងស្រី?? ខ្ញុំធ្វើអ្វីខុសទៅ អ្នកមា៉ក់?? ហុឹក! ហុឹកហុឺ!!" សម្រែកដ៏សែនឈឺចាប់ចេញពី កម្លោះចាស់ ទៅអ្នកម្ដាយ ព្រោះនាយទ្រាំនឹងទង្វើរបស់គាត់លែងបាន
" ឯងមិនសាកសម!! ឯងមិនគួរណាមានជីវិតរស់លើលោកនេះទេ អាជីមីន!! " លោកស្រី ចន ស្រែកត្រឡប់ទៅគេវិញដោយរុញគេមួយទំហឹង
" ហុឹក!! ហេតុអីខ្ញុំមិនសមរស់?? ខ្ញុំក៏ជាកូនមា៉ក់ម្នាក់ដែរ បើបែបនោះមែន មា៉ក់បង្កើតខ្ញុំមកធ្វើអី?? ហុឹកហុឺ!!! មា៉ក់អាចផ្ដល់ក្ដីស្រឡាញ់មកអោយខ្ញុំខ្លះបានទេ ហុឹក! បន្ដិចក៏បានដែរ ខ្ញុំត្រូវការតែប៉ុណ្ណឹងទេណា៎មា៉ក់!! ហុឹកហុឺ!!" ជីមីននិយាយផង យំផង ជាមួយនឹងភាពឈឺចាប់ដែលខ្លួនបានលាក់ទុកជាច្រើនឆ្នាំ គេមិនយល់សោះ ហេតុអ្វីគ្រប់គ្នាស្អប់គេយា៉ងនេះ
" ហុឹក!! ឯងមិនមែនជាកូនយើងទេ ចន ជីមីន!! ឯងឮទេ??" លោកស្រីចន តបទាំងទឹកភ្នែកដូចគ្នា
" មា៉.មា៉ក់និយាយថាមិច ខ.ខ្ញុំមិនយល់ទេមា៉ក់ ហុឹក!!"
" ឯងមិនមែនជាកូនយើង! យើងស្អប់ឯងខ្លាំងណាស់ ដោយសារឯងទើបប្ដីយើងលែងខ្វល់ខ្វាយជាមួយយើងនិងកូនស្រី ដោយសារតែមានវត្តមានឯង ទើបប្ដីយើងត្រូវស្លាប់ អាកូនចង្រៃ ហុឹក!!" ពោលចប់លោកស្រីចន ក៏ដើរចេញទៅបាត់
" អ្នកមា៉ក់ឈប់សិន បកស្រាយអោយខ្ញុំយល់បន្ដិចបានទេ! ហុឹកហុឺ!! ខ្ញុំមិនយល់ទេមា៉ក់ ហុឹក!! មា៉ក់ត្រឡប់មកវិញមក!!! មា៉ក់!!! ហុឹកហុឺ" ជីមីនស្រែកបណ្ដើរ សម្រក់ទឹកភ្នែកបណ្ដើរដូចមនុស្សឆ្កួត នាយមិនយល់ទេថាមានរឿងអ្វី បើនាយមិនមែនជាកូនគាត់ តើនាយជាកូននរណាទៅ..

YOU ARE READING
រឿង ព្រហ្មលិខិត វគ្គ ទន្លេស្នេហ៍
Ficción Generalវាអាចទៅរួចទេដែលស្នេហាយើង ផ្ដើមឡើងដោយរឿងនឹកស្មានមិនដល់ ហើយក៏ បញ្ចប់ដោយសេចក្ដីឈឺចាប់.. ជុងហ្គុកហា៎!! បងមិនគួរលាក់បាំងអូន ហើយក៏មិនគួរដើរតាមគន្លងនៃព្រហ្មលិខិតដែលបានកំណត់ទុកដូចគ្នា..សុំទោស!!! អូនដឹងរឿងយឺតពេលបន្ដិចហើយ....