EP 6

74 13 4
                                    

* ភូមិគ្រឹះ ត្រកូលផាក *

តុក* តុក*

" ជីមីន! ជីមីនឮមា៉ក់ហៅទេ?? " លោកស្រីផាក ក្រោយពេលដោយមោ៉ងញុាំអាហារពេលល្ងាចហើយ នៅតែមិនឃើញជីមីនចុះមកទៀតគាត់ក៏ឡើងមកហៅ

" បាទ! ក្រាក!!" ជីមីនរួចក៏បើកទ្វារ

" តោះទៅញុាំបាយ!! កូនមើលទៅមិនសូវស្រួលខ្លួនទេ ចឹងហើយមា៉ក់បានអោយ ជេន រៀបចំស៊ុបអោយកូនរួចហើយ.." លោកស្រីផាក

" បាទមា៉ក់!!" ថាហើយ ពួកគាត់ទាំងពីរក៏ចុះមកក្រោម ដោយមានលោកផាក និង ជូនមីនអង្គុយចាំស្រេច

" ជីមីន! កើតអីឬអត់ហ្នឹង??" ជូនមីន

" គ្មានអីទេ.." ជីមីនតបហើយក៏ដាក់ខ្លួនអង្គុយ

" ហ្ហឹម! បានហើយ តោះឆាប់ញុាំបាយទៅ នឹងអាលអោយជីមីនឆាប់បានសម្រាក ប្រហែលគេអស់កម្លាំងណាស់ហើយ .." លោកផាក

" បាទ!! " ជូនមីន តបរួចគ្រាប់គ្នាក៏ញុាំអាហារពេលល្ងាចយា៉ងស្ងៀមស្ងាត់ ខុសពីរាល់ដង

     បកមកមើលខាងបច្ចុប្បន្នកាលឯណេះវិញ ពេលនេះថេយ៉ុងនិងក្រុមគ្រួសារជុងហ្គុកទាំងអស់កំពុងតែរងចាំក្រុមគ្រូពេទ្យដែលកំពុងតែព្យាបាលនាយក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយមានអ្នកខ្លះឈរ អ្នកខ្លះទៀតអង្គុយ

ក្រាក***

" លោកគ្រូពេទ្យកូនខ្ញុំយា៉ងមិចហើយ??.." លោកស្រីចន ក្រោយឃើញគ្រូពេទ្យបើកទ្វារគាត់ក៏ប្រញាប់ស្ទុះចេញពីកៅអីទៅសួរពីអាការៈរបស់ជុងហ្គុក

" ហ្ហឹម!! លែងទាន់ហើយ.." លោកគ្រូពេទ្យដកដង្ហើមធំបន្ដិចរួចក៏តប ដោយគ្រវីក្បាល

" លោកគ្រូពេទ្យចង់មានន័យថាយ៉ាងមិច?? ហុឹកហុឺ.." ម្ដងនេះហ៊ូស៊ុកជាអ្នកសួរម្ដង

" សូមអោយសមាជិកគ្រួសារម្នាក់ មកតាមខ្ញុំ! ហើយបន្ដិចទៀតក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជម្ងឺទៅបន្ទប់ធម្មតាវិញ.." លោកគ្រូពេទ្យ

" អូននៅជាមួយអ្នកមា៉ក់និងលោកយាយទីនេះហើយ ទុកអោយបងទៅនិយាយជាមួយគ្រូពេទ្យ.." ថេយ៉ុងនិយាយចប់ក៏បានដើរទៅជាមួយគ្រូពេទ្យបាត់

រឿង ព្រហ្មលិខិត វគ្គ ទន្លេស្នេហ៍ Where stories live. Discover now