ពេលវេលាចេះតែដើរទៅមុខជារឿយៗ កន្លងផុតទៅ9ខែ ឯថេយ៍ក៏ដល់ខែហើយដែរពោះរបស់គេក៏កាន់តែធំ គឺរងចាំតែថ្ងៃសម្រាលនោះទេ
ហើយមួយរយៈនេះផងដែរជុងហ្គុកមិនសូវទៅក្រុមហ៊ុនទេគឺគេចង់នៅមើលថែប្រពន្ធសិន ព្រោះតែជិតដល់ថ្ងៃសម្រាលហើយ តែថ្ងៃនេះគឺមានការងារប្រញាប់ជុងហ្គុកក៏ចេញទៅក្រុមហ៊ុនដោះស្រាយបន្តិច"បងទៅក្រុមហ៊ុនហើយប្រពន្ធសម្លាញ់!"
"កើតអីត្រូវខលទៅបងណា!"
"បាទលោកប្ដី!" ជុងហ្គុកឪនមុខទៅថើបប្រពន្ធមួយខ្សឺតមុននិងទៅក្រុមហ៊ុន ជុងហ្គុកចេញទៅបាត់ ថេយ៍ក៏នៅគេងបន្តទៀត។//Skip\\
"ថេយ៉ាងមួយនេះស្អាតទេ!"
"ស្អាតណាស់បង សមនិងបងណាស់"
"ចឹងបងយកមួយនេះហើយ!" ជីមីននិងថេយ៉ាងនាំគ្នារើសខោអាវនៅក្នុងហាងមួយកន្លែង បន្ទាប់ពីតើសខោអាវបានហើយពួកគេក៏នាំគ្នាចេញទៅវិញតែក៏÷ព្រូស!!!
"អួយ! នែលោក៉ងមើលមិនមើលទេហេស៎ បានមកបុកមនុស្សទាំងរស់បែបនេះ?" ពេលជីមីនដើរចេញមកវិញក៏បានបុកនិងបុរសម្នាក់ធ្វើឲ្យគេដួលអុកគូទនិងការ៉ូ
"តូចពេកមើលមិនឃើញ!" យ៉ុនហ្គីជួយលើកជីមីនងើបមកវិញតែក៏ឆ្លៀតដាក់ឲ្យមួយខ្លាចុកដល់ខួក្បាល
"នែ៎!លោកថាឲ្យអ្នកណាតូច!" គេឡើងធំនៀគ
តុញៗ><
"ថាអ្នកសួរនិង!" ថាហើយយ៉ុនហ្គីក៏ដើរចេញទៅវិញបាត់ទុកឲ្យអ្នកដែលគេថាឲ្យមុននេះក្ដៅចិត្តដូចបាយពុះ
"អ្ហាយ!! អាឆ្កួតមកវិញភ្លាម យើងមិនមែនតូចទេយើងធំ ឯងភ្នែកខ្វាក់ហើយ អាឆ្កួតឡប់!" ជីមីន
ស្រែកជេយ៉ុនហ្គី ពេកផ្សារ ញេញហា៎កូនឆីម្ដាយ🤣
"បានហើយបងកុំជេគេ!" ថេយ៉ាងចូលទៅឃាត់អ្នកជាបងកុំឲ្យជេគេទៀតខ្មាស់គេណាស់
"ឯងមើលមកបងមើល តូចឬក៏ធំ!"
"ក៏~~តូច!" ថេយ៉ាងធ្វើជាគិតបន្តិចហើយក៏ភន្លឺសម្ដីឡើងធ្វើឲ្យអ្នកជាបងប្រុសកាន់តែខឹងនិងប្អូនថែមទៀត
"អ្ហាយ!! ថេយ៉ាងឈប់ភ្លាម បងនិងវៃឯង!" ជីមីនរត់ដេញតាមអ្នកជាប្អូនពេញផ្សារ នេះគេធំហើយ មិនមែនតូចទេ ឃើញទេនេះឡើងតុញៗតឿៗនៀគ😭🙏//Skip\\
នេះក៏ល្ងាចដែរហើយ ថេយ៍បន្ទាប់ពីចុះមកជួយម៉ាក់ក្មេកធ្វើម្ហូបហើយគេក៏លើងទៅបន្ទប់វិញ អ្នកស្រីចិនក៏មិនចង់ឲ្យកូនប្រសារធ្វើការងារទាំងនេះដែរតែថេយ៍រឹងទទឹងមិនព្រមចង់ជួយធ្វើ អ្នកស្រីក៏បណ្ដោយឲ្យធ្វើទៅ។