ភាគ:១០ លង់ស្នេហ៍ភរិយាកំពូលកាច💜💚

636 23 0
                                    

"ឈប់សិនថេយ៍!! នាងនោះមិនមែនជាសង្សារយើងទេ!"

"ប្រាប់ខ្ញុំធ្វើអី?"
"ឯងមិនខឹងនិងយើងទេ?"
"ហេតុអីត្រូវខឹងលោក នាងនោះជាអីនិងលោកក៏មិនទាក់ទងអីនិងខ្ញុំដែរ"មែនហើយទាក់ទងអីនិងគេពួកគេរៀបការគឺគ្រាន់តែបំពេញមុខមាត់គ្រួសារទេតើ
"មិចក៏ថាទាក់ទងនិងឯង? នេះស្រីមករកប្ដីចឹងហើយឯងមិនខឹងទៀត?" ជុងហ្គុករាងម៉ូវតិចពេលលឺនាយតូចនិយាយថាមិនទាក់ទងនិងខ្លួន

"នេះលោកភ្លេចហើយ យើងរៀបការគឺព្រោះតែចាស់បង្ខំខ្ញុំមិនបានស្លាញ់លោក លោកក៏មិនបានស្លាញ់ខ្ញុំមិនចឹង?ចង់លោកមានសង្សារឬយ៉ាងមិចក៏ខ្ញុំមិនខ្វល់នោះជារឿងរបស់លោកមិនទាក់ទងនិងខ្ញុំទេ!!"

"នេះឯងដើរចេញមកមិនមែនខឹងនិងយើងទេ?"

"ហ្ហឹស!! ខឹង??ខ្ញុំដើរទៅធ្វើការមិនមែនខឹងលោកទេចនជុងហ្គុក" នាយតូចសើចហួសចិត្តបន្តិចហើយក៏ដើរចេញទៅបាត់ប្រុសមេះចំមែនហើយ
(ប្រូឯងប៉ាចណ្ឌគេច្រឡំស្មានតែគេប៉ាចណ្ឌប្រូឯងវិញមែន??><)

"មែនតើអាហ្គុកយើងមិនបានស្លាញ់គេ ហើយគេក៏មិនបានស្លាញ់យើងហេតុអីត្រូវឲ្យគេខឹងនិងយើង? ឡប់មែនហើយអាហ្គុកអ្ហើយ~~!!" ជុងហ្គុកទះក្បាកខ្លួនឯងតិចៗហេតុអីត្រូវឲ្យគេមកខឹងបើគេមិនបានស្លាញ់ផង?

//ពេលយប់🌆\\

"ឈប់!!!នេះភួយខ្នើយរបស់លោកគេងលើសាឡុងទៅ!!" នាយក្រាស់ឡើងមកដេកលើគ្រែតែត្រូវនាយតូចបោះភួយខ្នើយឲ្យទៅដេកលើសាឡុងវិញ

"ស្អីគេ?យើងមិនដេកយើងចង់ដេកលើគ្រែយ៉ាងមិច?"
"អត់ទេចេញ មិនឲ្យដេកទេនេះគ្រែរបស់ខ្ញុំ លោកឯងទៅដេកលើសាឡុងទៅ" ថេហ្យុងងើបទៅទាញដៃរជុងហ្គុកចេញពេលនាយក្រាស់ចង់ទម្លាក់ខ្លួនដេក ថេយ៍ខំទាញរាងក្រាស់ចេញតែសូម្បីបន្តិចក៏មិនរង្គើរាងក្រាស់ដេកធ្វើមិនដឹង

"ជុងហ្គុក!!!!!" ដេញគេមិនចេញក្ដៅចិត្តពេកថេហ្យុងស្រែកហៅឈ្មោះជុងហ្គុកយ៉ាងខ្លាំងធ្វើឲ្យអ្នកដែលធ្វើគេងមិញនេះត្រូវភ្ញាក់មកវិញ

"បាទប្រពន្ធ?" ជុងហ្គុកឪនមុខទៅជិតនាយតូចឆ្លើយយ៉ាងផ្អែមទៅនាយតូចវិញ

♡លង់ស្នេហ៍ភរិយាកំពូលកាច♡ {ចប់}Where stories live. Discover now