#លង់ស្នេហ៍ភរិយាកំពូលកាច
#ភាគ:០៥ពេលចេញពីខុនដូរយ៉ុងណា ជុងហ្គុកក៏ទៅក្លឹបន្តទៀតហៅមិត្តភក្តិ2.3នាក់ទៅដែរ
(កំដរសេដស្រីបោក🤧)"សួស្តី! អ្នកកំលោះត្រូវការអូនៗកំដរឬអត់?" ស្ត្រីម្នាក់ដើរមកសួរអ្នកកំលោះ4នាក់ដែលកំពុងផឹក
"មិនត្រូវការទេបាទ!" ស៊ូប៊ីនឃើញជុងហ្គុកនៅអង្គុយ
ថ្មឹងៗគេក៏ងាកមកសួរមិត្តគេ2នាក់ទៀតគ្មានអ្នកណាចង់ទេគេក៏ឆ្លើយជំនួសទៅ"អាជុង!" យ៉ុនហ្គី
"ហុឹម??" ជុងហ្គុកក្រហឹមដើមក.យកស្រាមកក្រេបបន្តិច
"ឯងកើតអីនៅអង្គុយថ្មឹងៗនេះ?" យ៉ុនហ្គី
"យ៉ុងណាគេមានប្ដីហើយ!" ជុងហ្គុកឆ្លើយទាំងកំសត់ តែមិត្តគេ3នាក់ទៀតគ្មានប្រតិកម្មអ្វីសោះ តែបែជានាំគ្នាសើចទៅវិញ
"ពួកឯងសើចស្អី?" ជុងហ្គុកចងចិញ្ចើមចូលគ្នា នេះគេកំពុងពិបាកចិត្តមិចក៏នាំគ្នាសើចទៅវិញ?
"នេះក៏មកពីឯងខ្លួនឯង! យើងបានប្រាប់ឯងហើយថានាងនោះគ្រាន់តែចង់បោកលុយឯង តែឯងនៀករឹងក្បាលមិនជឿពួកយើង"ហូសុក នេះក៏មកពីគេខ្លួនឯងទេដែរមិនជឿមិត្តពេលគេប្រាប់ចង់ខឹងគេទៀតពេលនេះទើបដឹងខ្លួនឯង។
"យើងមិនដែលឃើញឯងមកខូចចិត្ត ផឹកស្រារឿងស្រីបែបនេះអាជុង!" ពិតជាចម្លែកណាស់ ជុងហ្គុកម្នាក់នេះហេស៎ចេះខូចចិត្តរឿងស្រី?
"យើងគ្រាន់តែខកចិត្តបន្តិច!!" ខកចិត្តនិងខ្លួនឯងដែរល្ងង់ឲ្យគេបោកបាន ពួកគេនៅនិយាយគ្នាបានមួយសន្ទុះជុងហ្គុកក៏សុំចេញទៅភូមិគ្រឹះគេវិញ នេះក៏យប់ហើយដែរ
+ភូមិគ្រឹះហៃយ៍យ៉ារ៉ាក់
"មកវិញហើយ!ប្រុសពៅ?" លោកចនដែរកំពុងតែអង្គុយលើតុបាយចាំកូនពៅមកវិញនិងអាលបានញាំបាយជុំគ្នា
"បាទលោកប៉ា!"
"កូនមិនញាំបាយសិនទេហេស៎?" ពេលឃើញរាងក្រាស់ចង់ដើរឡើងទៅបន្ទប់អ្នកស្រីចនក៏សួរឡើង
"ខ្ញុំមិនឃ្លានទេ ម៉ាក់!!" ថាហើយជុងហ្គុកក៏ដើឡើងទៅបន្ទប់គេបាត់