ដោយសារតែយ៉ុនជីននិងជុងហ្គុកឈរប្រកែកគ្នាបែបនេះ រំខានដល់ថេហ្យុងដែលចង់គេងនោះនាយតូចក៏ស្ដីឲ្យពួកគេ"បានហើយ ឈប់ឈ្លោះប្រកែកគ្នាទៅខ្ញុំត្រូវការសម្រាក!" នាយតូចបន្លឺឡើងអ្នកទាំងពីក៏ឈប់ប្រកែកគ្នា
"អូន!! បងសុំទោសមកពីបងជាប់ប្រជុំធំបានជាមិនដឹងថាអូនឈឺបែបនេះ!" ជុងហ្គុកអង្គុយចុះជិតប្រពន្ធ
"នាំគ្នាចេញទៅ!" មិនស្ដាប់ជុងហ្គុក ថេហ្យុងបែជាដេញអ្នកទាំងពីចេញទៅវិញ
"ថេយ៍~~អូន-"
"ប្រាប់ថាឲ្យចេញ!!!" គ្រាន់តែលឺប្រពន្ធថាបែបនេះជុងហ្គុកប្រញាប់ងើបចេញទាំងទឹកមុខកំសត់🥺ជុងហ្គុកព្រមចេញមកអង្គុយខាងក្រៅវិញ ដោយមានយ៉ុនជីននៅដែរ
"រាល់ថ្ងៃឯងមើលថែថេយ៍បានល្អឬអត់?" យ៉ុនជីនសួរជុងហ្គុក
"ប្រពន្ធយើង យើងមើលថែបានល្អណាស់!"
"ចុះយ៉ាងមិចក៏បណ្ដោយឲ្យគេ ឈឺបាន?"
"គឺ~~~!" ជុងហ្គុកគាំងនិយាយមិនចេញពេលលឺយ៉ុនជីនសួរបែបនេះ
"គឺយ៉ាងមិច? យើងដឹងណា ឯងធ្វើស្អីខ្លះ!" យ៉ុនជីនចង់សម្ដៅទៅលើយប់មិញដែលអាវជុងហ្គុកមានស្នាមការ៉េមមនុស្សស្រី ។
ត្រូវហើយនៅយប់នោះ គឺបែបនេះ÷
ជុងហ្គុកមិនបានលែងស្រីអ្វីឡើយហើយក៏មិនបានទៅក្លឹបអីដែរ នៅក្នុងក្រុមហ៊ុនពេលគេដើរចេញក្នុង បន្ទប់ Office គឺមានបុគ្គលិកស្រីម្នាក់ក៏ដើរមកដែរពួកគេក៏ប៉ះគ្នាបន្តិចហើយធ្វើឲ្យស្នាមការ៉េមបុគ្គលិស្រីនោះជាប់អាវជុងហ្គុកបែបនេះ ហើយជុងហ្គុកស្រវឹងគឺយ៉ុនហ្គីនិងស៊ូប៊ីនបបួលផឹក តែផឹកក្នុងក្រុមហ៊ុនទេមិនបានទៅក្លឹបអីឡើយ ដោយមិត្តបបួលហើយគេក៏ព្រមផឹកបន្តិចតែក៏ជ្រុលទាល់តែស្រវឹងបែបទន់ខ្លួន
ជុងយ៉ុនមករកប្អូនក៏ឃើញនាំប្អូនមកវិមានវិញនិងហើយ ដោយសារតែគេមិនបានបកស្រាយប្រាប់ប្រពន្ធឲ្យបានត្រឹមត្រូវទើបថេហ្យុងគិតតែឯងបែបនេះ។បន្ទាប់ពីយ៉ុនជីនចេញទៅវិញហើយជុងហ្គុកក៏ចូលទៅរកប្រពន្ធម្ដងទៀងដោយស្ងាត់ៗខ្លាចរំខានដល់ប្រពន្ធដែលគេងនោះ