3ខែកន្លងផុតទៅវាពិតជាលឿនណាស់លឿនដូចកុហកចឹង រយៈពេល3ខែប្ដីព្រពន្ធពីនាក់នេះក៏កាន់តែស្លាញ់គ្នាបាត់មុខមិនបាន ព្រឹកនេះជុងហ្គុកមិនបានទៅធ្វើការឡើយព្រោះប្រពន្ធសំណព្វចិត្តរបស់គេមិនស្រួលខ្លួនគឺវិលមុខក្អួតមិនឈប់សោះធ្វើឲ្យគេបារម្ភជាខ្លាំង ចឹងហើយបានជាគេមិនទៅក្រុមហ៊ុនចង់នៅមើលថែប្រពន្ធសិន។
"អូនយ៉ាងមិចហើយ?" ជុងហ្គុកកាន់កន្សែងយកទៅឲ្យប្រពន្ធសួរទាំងទឹកមុខសែនបារម្ភបំផុត ព្រឹកនេះថេយ៍ញាំអីមិនចូលថែមទាំងក្អួតមិនឈប់សោះ។
"អូនមិនអីទេ" ថេហ្យុងខំបង្ហើសម្លេងនិយាយមិនចង់លឺគឺទន់ដៃទន់ជើងអស់មិនបានញាំអីហើយថែមទាំងក្អួតទៀត
"ទៅពេទ្យល្អទេ?បងនាំទៅ!"គេបារម្ភពេលឃើញប្រពន្ធបែបនេះចង់នាំទៅពេទ្យក៏ថេយ៍ប្រកែកមិនព្រមទៅ
"មិនទៅទេ បងជួយរករបស់ជូរៗឲ្យអូនញាំបន្តិចបានទេ!" ថេហ្យុងប្រកែកមិនព្រមទៅថែមទាំងឲ្យនាយក្រាស់រករបស់ជូរៗឲ្យគេញាំទៀត ព្រោះមានអារម្មណ៍ថាជូរមាត់ចង់ញាំអីជូរៗ
"អូនចាំទីនេះហើយបងទៅរកមកឲ្យ!!" ជុងហ្គុកឡើកបីប្រពន្ធទៅដាក់លើពួកហើយគេក៏ចេញទៅរកទិញផ្លែឈើជូរៗយកមកឲ្យប្រពន្ធ ថេហ្យុងក៏នៅអង្គុយនាំអ្នកជាប្ដីមកវិញមួយសន្ទុះជុងហ្គុកក៏មកវិញមានទាំងកាន់ថាសម្ជូរគ្រប់មុខមកជាមួយផងដែរ
"នេះរបស់អូន!" ជុងហ្គុកយកទៅដាក់ឲ្យអ្នកជាប្រពន្ធញាំ គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ...ថេហ្យុងចាប់យកមកញាំ ញាំយកៗទាំងសប្បាយចិត្តមិនមានជូរអីបន្តិចសោះ ឯនាយក្រាស់វិញអង្គុយមើលប្រពន្ធញាំទាំងទឹកមុខជូរជំនួសប្រពន្ធ
"អូនញាំមិនជូរទេ?" ជុងហ្គុកសួរទៅប្រពន្ធទាំងឆ្ងល់នេះគេខំរកទិញស្វាយដែលជូរបំផុតមកហើយណាប្រពន្ធគេញាំមិនជូរសោះចឹង?
"មិនជូរទេ ឆ្ងាញ់ណាស់!" នាយតូចចាប់ញាត់
ចូលពេញៗមាត់ទាំងសប្បាយចិត្ត"កុំញាំច្រើនពេក អូនមិនទាន់បានញាំបាយទេ!"ជុងហ្គុកឃាត់ប្រពន្ធកុំឲ្យញាំច្រើនពេកព្រោះនាយតូចមិនទាន់បានញាំបាយទេ មួយព្រឹកនេះថេហ្យុងក្អួតយកបាយមកឲ្យញាំក៏មិនញាំថាធំក្លិនញាំមិនចូល ហើយចង់ញាំរបស់ជូរៗទាំងព្រឹកបែបនេះក៏មិនល្អដែរ។