កាត់មកពេលល្ងាចរាងក្រាស់ក៏បានមកដល់ផ្ទះវិញ ក៏ប្រញាប់ទៅរករាងតូច
"ក្រា..."បន្ទប់គឺទទេស្អាតមិនឃើញរាងតូចនោះទេឃើញតែបន្ទប់ទទេបាត់ម្ចាស់បន្ទប់បាត់ទៅហើយ រាងក្រាស់ប្រញាប់ចុះមកខាងក្រោមសួម៉ែដោះ
"ម៉ែដោះwoonieគេត្រឡប់មកវិញនៅ"រាងក្រាស់
"នៅមិនទាន់ឃើញ មកវិញទេអ្នកប្រុស"ម៉ែដោះ
"ហុឺយ តែគេទៅណាទៅ"និយាយទាំងបារម្ភពីរាងតូចខ្លាំងណាស់
Skipនៅក្នុងមន្ទីពេទ្យមួយបង្ហាញឃើញកាយតូចកំពុងដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យតែម្នាក់ឯង មិនមានវត្តមានរបស់រាងក្រាសទេ បន្តិចក្រោយមករាងតូចក៏ភ្ញាក់ដឹងខ្លួននិងងើបអង្គុយសម្លឹងមើលជាវិញខ្លួន
"នេះខ្ញុំនៅទីកន្លែងណានិង"សួរខ្លួនឯងទាំងឈឺក្បាលក្តូកៗ
"អរលោកដឹងខ្លួនហើយហេស"អ្នកគ្រូពេទ្យបានដើរចូលមកមើលរាងតូច
"នេះខ្ញុំនៅទីណានិង"
"លោកគឺនៅក្នុងមន្ទីពេទ្យ"
"តើខ្ញុំមកនៅទីនេះយ៉ាងមិចបាន"
"គឺមានគេឃើញលោកដួលសន្លប់ទើបនាំលោកមកទីនេះ"
"ចឹងខ្ញុំសន្លប់ ប៉ុន្មានម៉ោងហើយ"
"លោកសន្លប់ពីថ្ងៃហើយ"
"ហាស៎ ថាមិចពីរថ្ងៃ"នាយឧទានទាំងភ្ញាក់ផ្អើល
"ត្រូវហើយ តែខ្ញុំមិនឃើញសាច់ញ្ញាត្តិលោកមកមើលលោកសោះ"
"ខ្ញុំមិនមានសាច់ញ្ញាតិទេ"
" សុំទោសផង"
"ចឹងខ្ញុំអាចចេញថ្ងៃនេះបានដែរទេ"
"បានចា៎ តែត្រូវបើកថ្នាំសិនព្រោះអាការៈរបស់លោកមិនសូវល្អទេ"
"បាទ"
"ចឹងខ្ញុំសុំទៅសិនហើយ"
ពេលអ្នកគ្រូពេទ្យចេញទៅផុតរាងតូចក៏គិតតែម្នាក់ឯង
"ហុឺយពេលនេះmingប្រហែលជាបារម្ភស្លាប់ហើយ"រាងតូចបានចេញទៅខាងក្រៅរងចាំបើកថ្នាំនិងបង់ប្រាក់ ពេលបើករួចរាល់រាងតូចបានដើរត្រឡប់មកវិញ តែ..តែ..បានជួបនិងរាងក្រាស់ដែលបានមកមន្ទីពេទ្យនេះដែរ តែគេមិនបានមកតែឯងទេ គឺគេមកជាមួយនិងminhaoព្រោះតែគេមិនស្រួលខ្លួនទើបនាយជូនមកពេទ្យ នាយពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះបាត់រាងតូចពីរថ្ងៃហើយ បែជាមកជួបគ្នានៅមន្ទីពេទ្យទៅវិញ
"អេ woonឯងមកពេទ្យនេះដែរហេស"minhao
"ត្រូវ..ត្រូវហើយ យើងមកជូនមិត្ត"រាងតូច
"ហើយឯងកើតអីដែរបានមកមន្ទីពេទ្យ"រាងតូចសួទៅកាន់minhaoតែភ្នែកសម្លឹងរាងក្រាស់រហូត ទាំងអន់ចិត្ត
"គឺ យើងមិនស្រួលខ្លួន"minhao
"ជូនពរឯងឆាប់ជា យើងទៅមុនសិនហើយ"
"អើ"
ចំណែករាងក្រាស់មិនបាននិយាយអ្វីទេ គេគាំងអស់ហើយ គេមិនយល់ហេតុអីរាងតូចមិនខឹងគេ មិនប្រាប់minhaoពីទំនាក់ទំនងពួកគេទាំងពីរ មិនសួរនាំគេ មិនរករឿងគេ ថែមទាំងធ្វើមើលមិនឃើញគេទៀត នាយបានត្រឹមតែតាមមើលរាងតូចប៉ុណ្ណោះ
កាត់មករាងតូចវិញមិញនេះខំទប់ទឹកភ្នែកខ្លាំងណាស់ ពេលចេញផុតក៏ប្រលែងចុះមក ឲស្រក់ចុះឲអស់ចិត្តចុះ ទោះខំទប់បន្តទៀតក៏ទប់មិនជាប់ដែរ
"ហេតុអីជួបគេឃើញខ្ញុំក្នុងសភាពបែបនេះ"
"ហេតុអីគេមិនសួរនាំខ្ញុំ"
"តើគេពិតជាលែងខ្វល់ពីខ្ញុំ ហើយមែនទេ គេឈប់ស្រលាញ់ខ្ញុំហើយមែនទេ ត្រូវហើយគេមិនខ្វល់ពីរខ្ញុំទេ សូម្បីខ្ញុំបាត់ខ្លួនពីរថ្ងៃមកនេះក៏មិនឃើញគេមកមើលខ្ញុំដែរ ហុឹក"
"តើ..តើខ្ញុំគួរធ្វើយ៉ាងមិចទៅ.."
"ខ្ញុំគួតែបន្តបែបទៀតមែនទេ ហឹក..តែខ្ញុំពិតជាឈឺខ្លាំងណាស់ ហុឹក.."ពេលនេះសំណួររាប់រយលោតពេញខួក្បាលរបស់រាងតូច គេសួមកកាន់ខ្លួនឯង តែមិនមានចម្លើយឆ្លើយតបនោះទេ រាងតូច ដើរផងយំផង យំលែងខ្មាស់អ្នកណាទាំងអស់ព្រោះតែក្នុងទ្រូងពេលនេះ វាអួលណែន ចុកពេលក្នុងទ្រូងបេះដូងឈឺដូចគេយកទៅចិញ្ចាំអញ្ចឹង
"ហុឹក..ហុឹក..តើខ្ញុំបានធ្វើអ្វីខុស បានជាព្រហ្មលិខិតលេងសើចនិងជីវិតខ្ញុំខ្លាំងម្លេះ ហុឹក.."
"ដឹងទេថាខ្ញុំឈឺ ខ្ញុំឈឺខ្លាំងណាស់"ពាក្យទាំងអស់នេះនាយគ្រាន់តែគិតក្នុងចិត្តប៉ុណ្ណោះព្រោះខ្លួននិយាយមិនចេញ ចេញតែទឹកភ្នែកដែលស្រក់ចុះមកស្ទើរក្លាយជាឈាម ទៅហើយ
កាត់មកពេលដែលរាងតូចមកដល់ផ្ទះវិញ ដំណើរឈានចូលខាងក្នុងផ្ទះទាំងគ្មានកម្លាំងក្នុងខ្លួន មុខស្លេកស្លាំង ស្ទើរតែដួលទៅហើយ
"អ្នកប្រុស អ្នកប្រុសមកវិញហើយហេស ដឹងទេអ៊ុំបារម្ភខ្លាំងណាស់"ម៉ែដោះដោយឃើញរាងតូចក៏ប្រញាប់រត់ចូលមកសួរ ព្រោះបាត់មិនឃើញពីរថ្ងៃហើយគាត់បារម្ភខ្លាំងណាស់
"ខ្ញុំមិនអីទេម៉ែដោះ"និយាយទាំងគ្មានកម្លាំងក្នុងខ្លួន
"មិនមានយ៉ាងមិចមើលចុះមុខស្លឹកស្លាំងអស់ហើយ"
"ខ្ញុំចង់សម្រាក់"
"តែអ្នកប្រុសញាំអីសិនទៅ..."
"ខ្ញុំមិនឃ្លានទេ"ថារួចរាងតូចក៏ដើរឡើងទៅខាងកើតបាត់ ម៉ែដោះមិនអាចហាមឃាត់បាន បានត្រឹមមើលដំណើររាងតូចទាំងបារម្ភប៉ុណ្ណោះ
"មិនដឹងថាអ្នកប្រុសរបស់អ៊ុំមានរឿងអីទេ"
ពេលមកដល់ក្នុងបន្ទប់រាងតូចដាក់ខ្លួនអង្គុយចុះក្បែរជើងគ្រែ អង្គុយយំគិតរឿងជាច្រើនដែលបានកើតឡើង យំរហូតកេងលក់បាត់
YOU ARE READING
Between us (រវាងពួកយើង)
Short Storyត្រូវហើយពួកគេព្រៀបដូចព្រះអាទិត្យនិងព្រះចន្ទអញ្ចឹងពួកគេអាចជួបគ្នា2ទៅ3ដងក្នុងមួយឆ្នាំ រយៈមួយម៉ោងដែលព្រះអាទិត្យនិងព្រះចន្ទជួបគ្នា ពួកគេស្រលាញ់គ្នាណាស់ទោះរយៈពេលខ្លីក៏ដោយ តែពួកគេអាចជួបគ្នាទៀតនៅពេលក្រោយ ហើយខ្ញុំដូចជាផែនដីអញ្ចឹងអាចជួយគេគ្រប់គ្នាបាន អាចមើលឃ...