ស្នូរសម្លេងបោកបកប្រដេញគ្នាទៅមករបស់ទឹករលកតាមកម្លាំងវីយោ បង្កើតជាស្នូរយ៉ាងពិរោះ ក្រោមពន្លឺព្រះអាទិត្យនៃព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ វាក៏បានបង្ហាញឲឃើញពីគូស្នេហ៍មួយគូដែលកំពុងកេងអោបគ្នាយ៉ាងស្កប់ស្កល់ នៅផ្ទះមាត់សមុទ្រ មើលទៅមានក្ដីសុខខ្លាំងណាស់ ពន្លឺព្រះអាទិត្យចាំងចូលតាមរយះបង្អួតមកប៉ះចំផ្ទៃមុខសម៉តរលោង កែវភ្នែកបើកសន្សឹមៗឲសាំនិងពន្លឺព្រះអាទិត្យ តែបើយើងមើលទៅវាគឺម៉ោង8ព្រឹកទៅហើយ កែវភ្នែកស្រទន់សម្លឹងមើលទៅមុខគូស្នេហ៍ជាទីស្រលាញ់
"អរគុណដែលចូលក្នុងជីវិតរបស់អូន"
"ហើយក៏អរគុណដែលជ្រើសយកអូន អូនស្រលាញ់បង ជប់"ពាក្យនេះminghaoនិយាយតិចៗម្នាក់ឯងបញ្ជាក់ច្បាស់ណាស់ថាខ្លួនពិតជាស្រលាញ់រាងក្រាស់ខ្លាំង រហូតបាត់បង់គេមិនបានឡើយ ដៃចង្អុលតូចៗបានអង្អែលចុងច្រមុះស្រួចរបស់គូស្នេហ៍ចុះឡើង ដែលវាបង្កជាការរំខានដល់ដំណេកអ្នកដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់ឲភ្ញាក់ដឹងខ្លួនឡើងមក
"ហឹុម នេះអូនភ្ញាក់ហើយហេស"
"អឹម..អូនភ្ញាក់យូហើយ"
"ជប់"mingyu បានងើបមកថើបថ្ពាល់minghaoមួយខ្សឺត
"នេះបងធ្វើអីនិង"
"គឺបងថើបអូននិងហើយ"
"បងឯងឆ្គួតមែនទេ"
"បងមិនបានឆ្គួតទេ ក្រែងយប់មិញពួកយើងក៏ធ្វើវាជាមួយគ្នាដែរមិនចឹង"
" ផាច់..មិចបានបងលើកយករឿងនិងមកនិយាយចឹង"minghao នាយវៃmingyuមួយដៃ មកនិយាយរឿងចឹងៗកាត់ព្រឹកនៀក ធ្វើឲminghaoនាយអៀនយ៉ាងខ្លាំង
" អៀនមែនទេ អាស៎មិនបាច់អៀនទេបងបានឃើញអស់ហើយ"
"មនុស្សឆ្គួត មកនិយាយអីចឹង"
"បងបានឃើញអស់មែនតើ តែមិនអីទេ បើអូនមិនចាំបងនិងរំលឹកអូនទៅចុះ"
"អត់ទេ មនុស្សឆ្គួត អូននៅឈឺនៅឡើយទេ"
"ណា ណា តែម្ដងទៀតទេ"
"អត់ទេ អូននៅឈឺនៅឡើយទេ"
"ណាៗ"mingyu នាយធ្វើមុខម៉ក់ៗ ចរិកកូនឆ្កែក៏លេចឡើងមកពិតជាគួស្រលាញ់ខ្លាំងណាស់
"អត់ទេ អូនចង់ងូតទឹកហើយ" ឮហើយធ្វើឲmingyuនាយធ្លាក់ទឹកមុខបន្តិច" បីអូនចូលបន្ទប់ទឹកតិចមក"គ្រាន់តែឮភ្លាមស្នាមញញឹមដែលបាត់មិញនេះក៏ត្រឡប់មកវិញជាមួយទឹកមុខខូចរបស់នាយ រួចនាយក៏បីminghaoចូលបន្ទប់ទឹកទាំងពីនាក់បាត់ទៅ
Skip
ទីក្រុងប៉ារីសប្រទេសបារាំង
ថ្ងៃនៃរាងតូច បានចេញពីមន្ទីពេទ្យហើយ ព្រោះមុខរបួសវះកាត់បានធូរស្រាលច្រើនអាចឲរាងតូចត្រឡប់ទៅវិញបានហើយ junនាយបាននាំរាងតូចមកនៅផ្ទះផ្ទាល់ខ្លួនរបស់គេ ផ្ទះមិនសូវជាធំប៉ុន្មានទេ ល្មមគ្រួសារតូចរស់នៅ វាស្ថិតនៅរាងឆ្ងាយពីទីក្រុងបន្តិច តែក៏មានផ្ទះប្រជាជនរស់នៅខ្លះដែរ
"Woonអង្គុយចុះសិនទៅ"
"នេះខ្ញុំរំខានលោកច្រើនពេកហើយ"
"មិនអីទេ ផ្ទះនេះខ្ញុំបានទិញទុកវាយូមកហើយ តាំងពីនៅរៀន ពេលរៀនចប់ក៏ត្រឡប់ទៅកូរ៉េវិញមិនដែលបានមកទេ ទើបតែមកនេះឯង"
" ចឹង...ខ្ញុំនិងជួយមើលថែផ្ទះឲលោក ហើយនិងជួយចេញលើការចំណាយផ្សេងៗចុះ"
"Woonមិនបាច់ជួយចេញទេ ខ្ញុំមិនមែនក្រឯណា"
"តែលោកចំណាយ លើខ្ញុំអស់ច្រើនហើយ ខ្ញុំមិនចង់រំខានលោកច្រើនជាងនេះទៀតទេ"
" បើចឹង woon ជួយទៅដើរលេងជាមួយខ្ញុំទៅ នោះគឺជាការជួយដ៏ល្អបំផុតហើយ" មិនត្រឹមតែនិយាយទេ junនាយថែមទាំងដើរមកជិតរាងតូចទៀតផងដំណើរយឺតៗអោនមុខសន្សឹមៗទៅរករាងតូច វាស្ទើតែប៉ះទៅហើយ ពួកគេឈរសម្លឹងមុខគ្នាទៅវិញទៅមក អារម្មណ៍មួយក៏បានលេចឡើង ចំពោះរាងតូចវាមានអាម្មណ៍ប្លែក បេះដូងលោតញាប់ខុសធម្មតា មុខឡើងក្រហមតិចៗ កែវភ្នែកនៅតែសម្លឹងមើលគ្នាដដែល តែអ្វីដែលផ្លាស់ប្ដូរគឺjunនាយកំពុងតែអោនសន្សឹមៗទៅរកបបូមាត់រាងតូចយឺត ៗដង្ហើមក្ដៅបក់មកប៉ះនិងផ្ទៃមុខតូច ជុំវិញខ្លួនពួកគេពេលនៅគឺទទេស្អាត ជាហេតុជំរុញបរិយាកាសកាន់តែអំណោយផល ពេលបបូមាត់អ្នកទាំងពីរជិតបានប៉ះគ្នាទៅហើយស្រាប់តែ:
" ទឺត ទឺតៗ"សម្លេងទូរស័ព្ទមួយបានរោទិ៍ឡើង អារម្មណ៍ដែលកំពុងតែមានក៏ត្រូវបានកាត់ផ្ដាច់
"អឺ លោ.. លោកទៅនិយាយទូរសព្ទសិនទៅ"
"ចឹងចាំ បន្តិចណា"
"បាទ"រួចjunក៏ចេញទៅបាត់ ទុកឲwoonwooឈរអៀនតែម្នាក់ឯង
"ហឺយ តើឯងកំពុងធ្វើអ្វីនិងwoonwoo កុំភ្លេចថាឯងមានmingyuរួចហើយ" រំលឹកដល់ឈ្មោះរាងក្រាស់ភ្លាមដំណក់ទឹកថ្លាៗក៏ស្រក់ចុះមកតក់ វាហូរមកទៀតហើយឲតែរំលឹកដល់ឈ្មោះនេះ ចិត្តស្រលាញ់ដែលមានលើគេគឺនៅដដែល ទោះមានមនុស្សដែលល្អកំពុងក្បែខ្លួនពេលនេះក៏ដោយ
" ហឹកៗ mingអូននឹកបងណាស់ តើពេលនេះបងកំពុងធ្វើអ្វី មាននឹកអូនអត់?"
"តែ..តែអូនពិតជានឹកបង ចង់នៅក្បែបងដូចកាលពីមុនខ្លាំងណាស់ តើជាតិនេះយើងអាចជួបគ្នាម្ដងទៀតទេ ហឹកៗ" សំណួរបានត្រឹមតែសួរ តែគ្មានចម្លើយ វាបានត្រឹមតែបង្ហើរសំណួរទៅតាមខ្យល់ បបូរមាត់ស្ដើង មុខមាត់មានភាពស្លេកស្លាំងដែលមានទឹកភ្នែកកំពុងស្រក់ចុះមក ភ្នែកសម្លឹងមើលទៅទីធ្លាខាងក្រៅតាមជញ្ជាំងកញ្ចក់ រាងកាយរាងស្គមជាងមុនបន្តិច តែវានៅតែបង្ហាញពីភាពស្រស់ស្អាតដល់សាមីខ្លួនដដែល ទោះស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ
"ហុឹក ៗហុឹក"
+កាត់មកពេលពាក់កណ្ដាលអាធ្រាត បានបង្ហាញឲឃើញរាងកាយតូចកំពុងតែដេកលក់នៅលើគ្រែទន់ៗ កេងលក់យ៉ាងស្កប់ស្កល់ តែបើមើលឲច្បាស់បន្តិចគឺអត់ទេ
"ម៉ាក់ ហឹកៗ កុំទៅអី ប៉ាកុំទៅ..ហេតុអ្វីអ្នកទាំងពីទុកកូនចោលតែម្នាក់ឯងបែបនេះ ហឹុកៗ"
"Ming.. Ming កុំទៅម្នាក់ទៀតបានទេ កុំចាក់ចេញពីខ្ញុំអី ហុឹក ៗ ហេតុអ្វីគ្រប់គ្នាតែងតែចាកចេញពីខ្ញុំចឹង សុំអង្វរកុំទៅអី ហុឹកៗ " ពេលនេះរាងតូចកំពុងតែកេងយល់សប្ដិម្ដងទៀតហើយ វាកើតឡើងដដែលៗ អារម្មណ៍ដែលបាត់បង់មនុស្សជាទីស្រលាញ់នៅតែដក់ជាប់ក្នុងខួរក្បាលជានិច្ច ទឹកភ្នែកហូរកាត់ផែនថ្ពាល់ ទាំងមិនដឹងខ្លួន
"អត់ទេ...កុំទៅ..ហឹុក អត់ទេ..."ពេលនោះរាងតូចក៏ភ្ញាក់ល្មម វាក៏បានបង្ហាញឲឃើញថាវាជាពេលព្រឹកទៅហើយ
"ហុឹកៗ ..ហុឹក ហេតុអ្វីក៏ជាខ្ញុំហាស៎ " ភ្ញាក់ភ្លាមរាងតូចក៏យំយកៗតែម្ដង វាពិតជាឈឺចាប់ណាស់ រឿងដដែលៗបានកើតឡើងលើខ្លួនមិនចេះចប់សោះឡើយ
"តើ ខ្ញុំអាចទ្រាំបានដល់ពេលណាទៀតទៅ វាឈឺខ្នាំងណាស់ ហេតុអីក៏ជាខ្ញុំ ហុឹកៗ ហេតុអីម្នាក់ៗទុកខ្ញុំចោលបែបនេះ ហុឹកៗខ្ញុំខុសអី "
Skip
ពេលដែលរាងតូចបានចុះមកខាងក្រោម woonwoo បានឃើញអាហារជាច្រើននៅលើតុ ដែលជាស្នាដៃរបស់junអ្នកធ្វើ
"អរ..ចុះមកដល់ល្មម ខ្ញុំថាចង់ទៅហៅwoonដែរអំបិញមិញនេះ"
"អូហូ..ម្ហូបច្រើនដល់ហើយ នេះលោកកម្មងមកមែនទេ"
"មិនមែនទេ គឺខ្ញុំជាអ្នកធ្វើ"
"អូរ ពិតមែនហេស់ លោកពូកែណាស់"
"សរសើរពេកហើយ"
"ខ្ញុំនិយាយការពិតណា"
"ចឹងអង្គុយចឹងអង្គុយចុះសិនមក "
"បាទ"
"នេស សាកភ្លក់មើលទៅ" junនាយបានចាប់ម្ហូបឲរាងតូច
"អរគុណ"
"ហុឹម..ឆ្ងាញ់ខ្លាំងណាស់"
"ចឹង ញាំឲច្រើនទៅ" junនាយឃើញបែបនេះ ធ្វើឲនាយសប្បាយចិត្តខ្លាំងណាស់ ព្រោះឃើញរាងតូចសប្បាយចិត្តបានច្រើនជាមុន មិនសូវជាកើតទុក្ខដូចមុនឡើយ ហើយអាហារពេលព្រឹកនេះក៏បញ្ចប់ទៅដោយរីករាយផងដែរ+កាត់មកពេល ដែលពួកគេកំពុងដើរលេង រាងតូចមានស្នាមញញឹមច្រើនជាមុន ពួកគេដើរលេងពីកន្លែងមួយទៅកន្លែងមួយ មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងពួកគេកាន់តែស្និតស្នាលគ្នាទៅៗ
"Woonងាកមកនេះបន្តិច"ឮបែបរាងតូចក៏ងាក់មកទាំងស្នាញញឹម វាពិតជាស្រស់ស្អាតខ្លាំងណាស់អមជាមួយទេសភាពមួយទៀតកាន់តែធ្វើឲសម្រស់រាងតូចកាន់តែលេចធ្លោឡើងមួយកម្រិតទៀត
"ក្រឹបៗ"សម្លេងស្នូរកាមេរ៉ាបានបន្លឺឡើង ដោយស្នាដៃរបស់ junនាយបានថតរាងតូចពេលដែលងាកមក
"ស្អាតខ្លាំងណាស់woon"
"អរគុណដែលសរសើរ"
"ព្រោះវាជាការពិត" ពួកគេបន្តដើរលេងជាមួយគ្នាទៀត ពេលខ្លះក៏ឈៀងចូលទៅមើលកូនរបស់រាងតូចម្ដងម្កាលដែរ ។
ធ្មិចបើកៗ ពួកគេបាននៅផ្ទះជាមួយគ្នាបានមួយអាទិត្យហើយ ហើយក៏ដល់ថ្ងៃដែលjunនាយត្រូវត្រឡប់ទៅកូរ៉េវិញដែរ
"Woonរងចាំខ្ញុំណា ខ្ញុំនិងឆាប់ត្រឡប់មកវិញ ""មិនអីទេ លោកទៅចុះ ខ្ញុំអាចនៅម្នាក់ឯងបាន មិនអីទេ"
"ខ្ញុំនិងឆាប់មកវិញ រងចាំខ្ញុំណា តែមួយអាទិត្យប៉ុណ្ណោះ"
"បាទ"
Junនាយបានទាញកាយតូចយកមកអោបជាប់ទ្រូងហាក់មិនចង់ឃ្លាតឆ្ងាយឡើយ បារម្មណ៌ ស្រលាញ់ វាដើរទន្ទឹមគ្នា តែទោះជាមិនចង់ក៏ត្រូវតែទៅ វាគ្មានជម្រើសឡើយសម្រាប់នាយ
" ទៅបានហើយ"
"ចាំខ្ញុំណា"
"ហ៊ឹម" រាងតូចងួកក្បាលយល់ព្រម. ពេល junរៀបទៅ
"Junហា៎ ពេលលោកត្រឡប់មកវិញ ខ្ញុំនិងផ្ដល់ចម្លើយទៅលោក"ឮបែបនេះjunនាយសប្បាយចិត្តខ្លាំងណាស់
"ខ្ញុំនិងឆាប់ត្រឡប់មកវិញ"......................
រាងភ្លាវតិចហើយវគ្គនេះ🙏🏻.សុំទោសដែលឲចាំយូរ ពេលនេះadminប្រឡងរួចហើយសន្យាថានិងចេញរឿងមួយថ្ងៃមួយភាគឲ🙏🏻♥️
YOU ARE READING
Between us (រវាងពួកយើង)
Short Storyត្រូវហើយពួកគេព្រៀបដូចព្រះអាទិត្យនិងព្រះចន្ទអញ្ចឹងពួកគេអាចជួបគ្នា2ទៅ3ដងក្នុងមួយឆ្នាំ រយៈមួយម៉ោងដែលព្រះអាទិត្យនិងព្រះចន្ទជួបគ្នា ពួកគេស្រលាញ់គ្នាណាស់ទោះរយៈពេលខ្លីក៏ដោយ តែពួកគេអាចជួបគ្នាទៀតនៅពេលក្រោយ ហើយខ្ញុំដូចជាផែនដីអញ្ចឹងអាចជួយគេគ្រប់គ្នាបាន អាចមើលឃ...