12/.....

34 5 0
                                    

"សុំទោស junហើយក៏អរគុណនូវទឹកចិត្តនិងក្ដីស្រលាញ់" ពោលរួច រាងកាយ របស់រាងតូចក៏ដួលទៅនិងឥដ្ឋភ្លាមៗ ត្របកភ្នែកស្ដើងបិតបន្តិចម្ដងៗរហូតមើលលែងឃើញអ្វី ត្រចៀកស្ដាប់លែងឮ ជុំវិញខ្លួនហាក់គ្មានអ្វីសោះ
" ហុឹកៗ ប៉ា ម៉ាក់រងចាំកូនណា"
...........

"ទីងៗ..."សម្លេងកណ្ដឹងផ្ទះបន្លឺឡើង
"ទីងៗ...."សម្លេងកណ្ដឹងផ្ទះបន្លឺឡើង ម្ដងទៀតនៅតែមិនឃើញម្ចាស់ផ្ទះចេញមកទទួលទៀត
"ហេតុអីwonនៅមិនឃើញចេញមកទៀត នេះទ្វារបងផ្ទះក៏បើកចោល ហេតុអីមិនឃើញចេញមកឈរយូហើយ"ដោយចាំរាងយូរដែរតែមិនឃើញរាងតូចចេញមកទៀតhosiនាយក៏សម្រេចចិត្តដើរចូលទៅខាងក្នុងផ្ទះ ព្រោះឃើញទ្វាររបងផ្ទះនៅបើកចោល ដំណើរមួយៗ ជំហា៊នស្រាលៗឈានចូលទៅក្នុងផ្ទះ ផ្ទះមានសភាពស្ងាត់ខុសធម្មតា
"wonwoo តើឯងនៅផ្ទះទេ "
"Wonwoo ហា៎នេះជាhyoungណា ហេតុអីផ្ទះស្ងាត់ម្លេះ" ពេលនេះhosiនាយកាន់តែមានអារម្មណ៍មិនស្រួលថែមទៀតហើយ តេមករាងតូចក៏មិនមានអ្នកលើកទៀត ដំណើរមួយយឺតៗឈានទៅមករកមើលម្ចាស់ផ្ទះ ពេលនាយដើរដល់មកជណ្ដើរឡើងទៅខាងលើក៏ឈប់អើតមើលខាងលើរតែមិនឃើញ
"Wonwoo ហា៎នៅផ្ទះទេ "នៅតែមិនឃើញមានការឆ្លើយតបមកវិញដដែល ពេលនោះផងដែរស្រាប់តែនាយ

"តើនេះជាក្លិនអ្វី ក្លិនដូចជាឈាម"នាយងាកទៅខាងផ្ទះបាយ ជំហានចេះតែបន្តទៅមុខ ពេលនាយដើរជិតដល់ស្រាប់តែឃើញជើងនណាម្នាក់កំពុងតែដេកនិងឥដ្ឋ ភ្លាមៗនោះ
  "Won...."នាយស្រែកផុតសម្លេង ប្រញ៉ាប់រត់មកត្រងរាងតូចក្នុងដៃ សភាពរាងតូចពេលនេះមានភាពស្លេកស្លាំងជាខ្លាំង មានឈាមជាច្រើនកំពុងហូរចេញពីដៃមកមិនឈប់ តែបើយើងមើលទៅគឺឈាមពេញការ៉ូទៅហើយ តែវានៅតែមិនព្រមឈប់ហូរទៀត
"Won ....ឮបងហៅទេwon កុំកើតអីណា ហុឹក បងនាំឯងទៅពេទ្យ" នាយពេលនេះពិតជាភ័យខ្លាំងណាស់ធ្វើអីមិនត្រូវទេ ដៃលើកត្រកងកាយតូចដែលសន្លប់បាត់មាត់ឈឹង នាំទៅមន្ទីពេទ្យយ៉ាងលឿន
+តាមផ្លូវ

"កុំកើតអីwon ទ្រាំបន្តិចសិនណា ដល់មន្ទីពេទ្យឡូវហើយ ហុឹកៗ"នាយបើកឡានបណ្ដើរ និយាយទៅកាន់រាងតូចដែលសន្លប់មិនដឹងខ្លួននោះបណ្ដើរ ទឹកភ្នែកជាច្រើនដំណក់ស្រចុះមកទាំងមិនបានត្រៀមទុក
"ងឺត.."ឡានបានឈប់នៅមុខមន្ទីពេទ្យ
"លោកគ្រូពេទ្យជួយផង ហុឹកៗ.."គ្រូពេទ្យជាច្រើនបានចូលមកជួយនាយ ពេលនេះរាងតូចកំពុងស្ដិតនៅលើគ្រែពេទ្យ កំពុងបញ្ជូនចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់
"ហុឹក..ជួយគេផង"
"ពួកខ្ញុំនិងប្រឹងជួយគេឲអស់ពីសមត្ថភាព  សូមលោករងចាំខាងក្រៅសិន "
" សូមឯងកុំកើតអីណា ហុឹក.."

Between us (រវាងពួកយើង)Where stories live. Discover now