8....

59 8 3
                                    

+កាត់មកពេលដែលjunបាននាំwoonwooចេញពីមន្ទីពេទ្យ
ក្រោយពេលដែលwoonwooចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់junនាយបានរងចាំរហូតដល់គ្រូពេទ្យចេញមកនិងប្រាប់ថារាងតូច woonwoo រួចផុតពីគ្រូថ្នាក់ហើយ ហើយមូលហេតុដែលបណ្ដាលឲគេសន្លប់នេះមកពីគេថប់អារម្មណ៍ខ្លាំងពេក អាចនិយាយបានថាសុខភាពផ្លូវចិត្តគេមិនល្អនោះទេបូកផ្សំនិងសុខភាពផ្លូវកាយរបស់គេទៀត នេះហើយជាមូលហេតុ
"លោកគ្រូពេទ្យ តើគេយ៉ាងមិចទៅហើយ"jun
"អ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ តែសុខភាពរបស់គេខ្សោយខ្លាំងណាស់"
"លោកគួតែថែទាំគេឲបានល្អផង"គ្រូពេទ្យ
"បាទ..ចឹងតើពេលណាគេដឹងខ្លួនវិញ"
"ប្រហែលអស់ជាតិថ្នាំគេដឹងខ្លួនមកវិញហើយ"
"ចុះបើខ្ញុំចង់ប្ដូរមន្ទីពេទ្យតើបានដែរទេ"
"ហេតុអ្វីបានជាលោកចង់ប្ដូរមន្ទីពេទ្យ"
"ខ្ញុំចង់យកគេទៅព្យាបាលកន្លែងថ្មីឆ្ងាយពីកន្លែងដែលគេធ្លាប់ឈឺចាប់ ឆ្ងាយពីកន្លែងដែលធ្វើឲគេក្លាយជាបែបនេះ"
"ស្រេចតែលោកនោះទេ"
"ហើយ ខ្ញុំចង់ប្ដូរឥឡូវនេះ"
"បាទ"គ្រូពេទ្យក៏មិនហ៊ានជំទាស់អ្វីដែរព្រោះជាការសម្រេចចិត្តរបស់សាច់ញាតិទៅហើយ
ពេលនេះjunនាយបាននាំwoonwooទៅបន្ទីពេទ្យមួយកន្លែងដែលវាមិនមែនមែនជាប្រទេសកូរ៉េទៀតនោះទេ វាជាទីកន្លែងដែលរាងតូចប្រាថ្នាចង់ទៅជាយូរតែគ្មានឱកាស់
"ខ្ញុំសង្ឃឹមថាឯងនិងបំភ្លេចរឿងគ្រប់យ៉ាងនៅទីនេះ ហើយចាប់ផ្ដើមជីវិតថ្មីនៅទីនោះ"

Skip

ក្នុងបន្ទប់មួយមានភ្លើងបំភ្លឺតិចៗមើលមិនសូវច្បាស់តែក៏អាចឲយើងបានឃើញខ្លះៗដែអំពីសភាពបន្ទប់ ដែលពេលនេះពោពេញទៅដោយដបស្រានិងរបស់របរផ្សេងទៀតដែរញ៉េរញ៉ៃពេញបន្ទប់ mingyu លើកស្រាយកមកផឹក គេផឹកយកៗអស់ពីមួយដបទៅមួយដបទៀត ភ្នែកបើកមិនចង់រួច តែដៃនៅតែកាន់ជាប់នូវរបស់មួយជាប់ គេកាន់របស់នោះយកមកមើល ដែលនោះជារូបថតរបស់រាងតូចwoonwoo គេពិតជានឹកនិងចង់មើលថែររាងតូចណាស់តែមិនអាច ព្រោះអីគេជាអ្នកសម្រេចចិត្ដដោះលែងរាងតូចទៅ  ចេញផុតពីមនុស្សអាក្រក់ដូចជាគេ គេមិនល្អ គេធ្វើរាងតូចឈឺចាប់ម្ដងហើយម្ដងទៀត គេចង់ឲរាងតូចជួបមនុស្សល្អជាងខ្លួន គេមិនចង់ឲរាងតូចឈឺចាប់តទៅទៀតទេ
"បងសង្ឃឹមថាគេនិងមើលថែរឲល្អជាងបង"
"បងមិនល្អទេ បងធ្វើឲអូឈឺចាប់ច្រើនពេកហើយ"mingyu
ថារួចគេក៏កាន់រូបថតនោះអោបជាប់ទ្រូងហើយក៏សន្លប់បាត់
+កាត់មកពេលដែលjunបាននាំរាងតូចwoonwooមកដល់ប្រទេសបារាំងនិងបានយកគេទៅព្យាបាលនៅមន្ទីពេទ្យមួយកន្លែង
"ទ្រឺតៗ..ទ្រឺតៗ.."សម្លេងទូរស័ព្ទរបស់ junបានរោទិ៍ឡើង
"អាឡូកូនjun តើពេលនេះកូននៅឯណា"
"មិចមិនឃើញមកផ្ទះពីរបីថ្ងៃហើយ"
មិនទាន់លើកស្រួលបួលផងក៏ឮសម្លេងអ្នកម្ខាងទៀតសួរយ៉ាងប្រញាប់
"ខ្ញុំឥឡូវកំពុងនៅកន្លែងមួយយ៉ាងស្ងប់ស្ងាត់"
"ថាមិច "ប៉ាjun
"គឺខ្ញុំចង់នៅស្ងប់ស្ងាត់មួយរយះ ប៉ាកុំបារម្ភអីធូស្រាលកូននិងត្រឡប់ទៅវិញហើយ"
"ចុះពេលណា  នេះជិតដល់ថ្ងៃដែលប៉ាផ្ទេរតំណែងក្រុមហ៊ុនឲឯងហើយ មិចសុខៗស្រាប់តែបាត់ខ្លួនបែបនេះ"
"រឿងផ្ទេរតំណែងក្រុមហ៊ុន ប៉ាពន្យាពេលសិនទៅ"
"មិនបាន ប៉ាទុកពេលឲឯងមួយអាទិត្យត្រូវតែមកឲដល់"
"តែប៉ា..."
"គ្មានតែអ្វីទាំងអស់នេះ ជាបញ្ជា..ទឺតៗ"ថារួចប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្ដាច់
"ប៉ា..ប៉ា..ពុទ្ធោអើយ..ហុឺយ.."ពេលនេះjunនាយពិតជាខឹងនិងប៉ារបស់ខ្លួនខកលាំងណាស់ដែលមិនយល់ពីចិត្តកូនបន្តិចសោះឡើយ កែវភ្នែកមុតស្រួចសម្លឹងមើលទៅក្រៅអគារមន្ទីពេទ្យដ៏ខ្ពល់ស្កឹមស្កៃបង្ហាញឲឃើញទីក្រុងទាំងមូលនៃទីក្រុងប៉ារីសប្រទេសបារាំង ចំណែករាងតូចដែលសម្ងំមកជាយូរក៏បន្លឺសម្លេងឡើង
"Jun.."សម្លេងស្រាលបានហៅឈ្មោះរបស់នាយ ធ្វើឲនាយប្រញាប់ងាកមើលយ៉ាងលឿន
"នេះwoonដឹងខ្លួនហើយហេស"
"អឹម..."
"យ៉ាងមិចទៅហើយ មាននៅឈឺត្រង់ណាទៀតទេ ហើយឃ្លានហើយនៅ"មិនទាន់ដឹងអីផងសំណួរាប់រយបានសួររាងតូចបាត់ទៅហើយ រាងតូចមិនបានឆ្លើយ ប្ដូរមកសម្លឹងមុខនាយទៅវិញ កែវភ្នែកស្រទន់សម្លឹងមកខ្លួនធ្វើឲjunនាយធ្វើខ្លួនសឹងមិនត្រូវ

Between us (រវាងពួកយើង)Where stories live. Discover now