"តើកន្លងមកខ្ញុំជាអ្វី ? ឬក៏គ្មានខ្ញុំទេ រហូតមក ? ខ្ញុំគិតតែឯងរហូតមកមែនទេ? ហុឹកៗ ចុះឯណាពាក្យសន្យាថានិងនៅក្បែអូន មើលថែអូន និងបង្កើតគ្រួសារជាមួយគ្នា ឬមួយបងភ្លេចវាអស់ហើយ ហុឹក "
"ហេតុអីក៏បោះបង់អូនចោល តើអូនធ្វើខុសអីមែនទេ ហុឹកៗ"
"ហេតុអ្វីក្នុងទ្រូងវាឈឺយ៉ាងនេះ វាឈឺស្ទើរតែស្លាប់ទៅហើយ ហុឹកៗ ឈប់ទៅ ឈប់" ដៃតូចៗប្រឹងខ្ទប់ទ្រូងកុំឲវាឈឺខ្លាំង តែវាហាក់គ្មានបានផលអ្វីបន្តិចសោះឡើយ ទឹកភ្នែកដែលហូរមិនឈប់រឹតតែធ្វើឲសាច់មួយដុំដែលនៅក្នុងទ្រូងរិតតែឈឺ ទោះខ្លួនប្រឹងឃាត់យ៉ាងណាក៏គ្មានប្រយោជន៍
" Ming តើបងពិតជាភ្លេចរឿងពួកយើងអស់ហើយមែនទេ ហុឹកៗ អូនសុំទោសបើអូនបានធ្វើអីខុស តែកុំដាក់ទោសអូនដោយបែបនេះអី ហុឹកៗ អូនពិតជាឈឺចាប់ណាស់ " ក្ដីឈឺចាប់ដែលខ្លួនទទួលបានកន្លងមក វាឈឺមិនស្មើកាលដែលបានឃើញ បានឮ រាល់ពាក្យនិងកាយវិការ ដូចនៅថ្ងៃនេះទេ នេះបានបញ្ជាក់យ៉ាងច្បាស់ថាកន្លងមកគ្មានរូបរាងតូចនៅក្នុងបេះដូងរបស់នាយឡើយ រាងតូចប្រៀបដូចជាអ្នកនាំសាររវាងនាយនិងគេតែប៉ុណ្ណោះ ស្នេហារយៈពេល4ឆ្នាំវាគ្មានរូបរាងទេ វាមិនមានមនុស្សប្រុសមាឌតូច ឈ្មោះ jeon wonwoo ទេ ចុះពាក្យសន្យា តើនាយពិតជាភ្លេចវាដែរមែនទេ ហេតុអ្វីក៏ទុកក្មេងប្រុសកំសត់ម្នាក់នេះចោល
" Mingបងដឹងទេ ថាអូនកំពុងមានកូនរបស់បងណា កូនពួកយើងត្រូវការបង ហុឹកៗ " កាយតូចពេលនេះ មិនអាចធ្វើអ្វីបានក្រៅពីយំ បញ្ចេញអារម្មណ៍កើតទុក្ខទាំងប៉ុន្មានចេញមកខាងក្រៅឲបានធូស្រាលក្នុងចិត្ត ប៉ុន្តែរិតតែធ្វើឲខ្លួនឯងកាន់តែ ឈឺចាប់លើសដើម សាច់មួយដុំក្នុងប្រអប់ទ្រូងវាកំពុងតែផ្ទុះបែកបន្តិចៗម្ដង វាបែកជាបំណែកតូចៗ
" ming ...ming.." រាងតូចយំរហូតដល់ខ្លួនលែងមានកម្លាំងខ្លួន កាយតូចដួលទៅនិងឥដ្ឋភ្លាមៗ ត្របកភ្នែកស្ដើងបិទបន្តិចម្ដងៗរហូតមើលអ្វីៗជុំវិញខ្លួនលែងឃើញតទៀតSkip
+កម្មវិធីចប់"ហឺយ ខ្ញុំពិតជាបារម្មណ៍ពីwonខ្លាំងណាស់ តើគេបានឃើញព៌ត័មាននេះអត់ទេ" junនាយពិតជាព្រួយបារម្ភខ្លាំងណាស់
" ស៊ុន រៀបចំឡានទៅប្រលានយន្ដហោះ"junនាយស្រែកប្រាប់ជំនិតរបស់ខ្លួន
YOU ARE READING
Between us (រវាងពួកយើង)
Short Storyត្រូវហើយពួកគេព្រៀបដូចព្រះអាទិត្យនិងព្រះចន្ទអញ្ចឹងពួកគេអាចជួបគ្នា2ទៅ3ដងក្នុងមួយឆ្នាំ រយៈមួយម៉ោងដែលព្រះអាទិត្យនិងព្រះចន្ទជួបគ្នា ពួកគេស្រលាញ់គ្នាណាស់ទោះរយៈពេលខ្លីក៏ដោយ តែពួកគេអាចជួបគ្នាទៀតនៅពេលក្រោយ ហើយខ្ញុំដូចជាផែនដីអញ្ចឹងអាចជួយគេគ្រប់គ្នាបាន អាចមើលឃ...