part13 ក្តៅៗហុយៗ🤓

73 16 4
                                    

រឿង (ស្អប់)                                (novel BL)
Write by Jensa
Enjoy reading storie now...

ព្រឹកស្អែកបានត្រឡប់មកសាជាថ្មី~~🌞

  ពន្លឺព្រះអាទិត្យក៏បានចែងចាំងចូលតាមចន្លោះវាំងនោនចាំងចំភ្នែករបស់ដៃគូដែរកំពង់តែគេងយ៉ាងស្កប់ស្កល់នៅលើគ្រែ...ពន្លឺថ្ងៃបានធ្វើឲភីតភ្ញាក់ពីដំដេកនិងក្រោកយឺតៗថ្នមៗព្រោះភីតគេងនៅលើដៃវេហ្កាសហេតុនេះហើយទើបភីតក្រោកម្តងបន្តិចដើម្បីកុំឲវេហ្កាសភ្ញាក់~~

  ភីតបានក្រឡេកទៅនាឡិកាមើលម៉ោង ក៏ឃើញថាម៉ោង9:10ព្រឹកបាត់ទៅហើយ ក៏ប្រញាប់ស្ទុះងើបយកអាវមកពាក់ដើរចេញពីបន្ទប់របស់វេហ្កាសទាំងក្នុងចិត្តភយ័ខ្លាចថាប៉ាម៉ាក់ដឹងនិងរឹតតែមិនដឹងថានិងមានរឿងអ្វីកើតឡើង...

  ប៉ុន្តែខុសពីការគិតភីតបានដើរចុះមកខាងក្រោមក៏ឃើញថាផ្ទះស្ងាត់ច្រងំហើយក៏មិនឃើញប៉ានិងម៉ាក់ដែរ បែរជាសង្កេតឃើញក្រដាសមួយនៅលើតុ ពិតណាស់វាជាសំបុត្រដែរលោករីឆាត និង អ្នកស្រីភីនដាទុកឲភីតនិងវេហ្កាស~~

មិនទុកយូរភីតក៏បើកសំបុត្រអាន~~~
ក្នុងសំប្រុត: ( អារុណសួស្តីកូនសម្លាញ់ ប៉ានិងម៉ាក់មានការប្រញ៉ាប់ត្រូវធ្វើជាបន្ទាន់ ដូច្នេះហើយក៏ប្រញ៉ាប់ទៅផ្ទះធំវិញភ្លាមៗ ប៉ានិងម៉ាក់ចាំទទួលពេលកូនៗត្រឡប់មកផ្ទះធំវិញណា៎)។

នេះខ្ញុំមិនបានជួបម៉ាក់ជិត2សប្តាហ៍មកហើយ ម៉ាក់មកបានមួយថ្ងៃក៏ទៅវិញទៀត ហឹម...(ភីត)

  ភីតរៀងសេដបន្តិចព្រោះថាទម្លាប់នៅជាមួយម៉ាក់មករហូតតែអីឡូវមិនសូវបានជួបគ្នាក៏មានអារម្មណ៍ថាមិនទម្លាប់ហើយក៏នឹកម៉ាក់ខ្លាំងៗៗៗ....

  មិនយូរប៉ុន្មានវេហ្កាសក៏ចុះមកខាងក្រោម ដែរភីតកំពង់តែធ្វើម្ហូបនៅឯផ្ទះបាយ...វេហ្កាសបាដើរមកអង្គុយនៅលើសាឡុងដូចរាល់ដងក៏ប្រទះឃើញសំបុត្រនៅលើតុរួចក៏បានដឹងថា ប៉ានិងម៉ាក់គឺមិននៅនោះទេ...

បងក្រោកហើយហ៎ នេះការហ្វេសម្រាប់បង (ភីត)

(តួនាទីនាងភីតចា៎🗿)

សម្លេងកន្តឹងផ្ទះក៏បន្លឺឡើង~~

ដាក់នៅត្រង់និងហើយ ក៏ទៅមើអ្នកណាគេមក!? (វេហ្កាស)

the I hate🔥🖤 (រឿង ស្អប់)Where stories live. Discover now