Part 1

762 55 7
                                    

My brother❣️

>>HEEHOON<<

             (លេបថ្នាំកុំអោយឈឺពោះរាគ)

«សុងហ៊ុនកូនមកនេះមក»ម៉ាក់សុងហ៊ុនស្រែកហៅកូនពីចម្ងាយ

«បាទអ្នកម៉ាក់»ក្មេងតូចអាយុ10 ឆ្នាំម្នាក់បានរត់មករកម្តាយខ្លួនទាំងស្នាមញញឹមជាប់មុខ

«មើលនេះនែកជាអី?»ម្តាយសុងហ៊ុនបានយកកូនឡានមួយប្រអប់ចេញមកពីកាបូបដាក់អីវ៉ាន់

«អរគុណណាស់ម៉ាក់ស្រឡាញ់ម៉ាក់ជាងគេ!ជុប*»ក្មេងតូចបានកាន់ឡាននោះជាប់ព្រមទាំងថើបថ្ពាល់អ្នកដែលជាម្តាយមួយខ្សឺតផងដែល

«ស្រឡាញ់កូនដូចគ្នា មែនហើយឯណាបងកូន?»អ្នកជាម្តាយបានអង្អែលក្បាលកូនខ្លួនមុននិងចាប់អារម្មណ៍ថាបាត់កូនម្នាក់

«គាត់ចូលបន្ទប់ទឹកបាត់ហើយ អ៎រនោះមកហើយ»សុងហ៊ុនក្រលៀសភ្នែកទៅក៏ឃើញអ្នកដែលជាបងចេញមក

«កូនហ៉ីមកនេះមកកូន»ម៉ាក់សុងហ៊ុនបានបក់ដៃហៅក្មេងប្រុសដែលអាយុ13ឆ្នាំម្នាក់អោយមកជិតខ្លួន

«បាទអ្នកម៉ាក់»ហ៉ីសុងក៏រត់មករកម៉ាក់ខ្លួន

[[លី ហ៉ីសុង អាយុ13ឆ្នាំនាយរាល់ថ្ងៃរស់នៅក្នុងភូមិគ្រឹះធំមួយជាមួយនិងគ្រួសាររបស់សុងហ៊ុនដែលជាមិត្តជិតស្និតរបស់ប៉ាម៉ាក់ខ្លួនក៏ព្រោះតែប៉ាម៉ាក់របស់នាយបានស្លាប់ចោលនាយតាំងពីនាយអាយុ4ឆ្នាំមកម្លេះ រីអែគ្រួសារសុងហ៊ុនស្រឡាញ់នាយខ្លាំងណាស់ដូចជាកូនបង្កើតរបស់ខ្លួនយ៉ាងអញ្ជឹង]]

[[ផាកសុងហ៊ុន អាយុ10ឆ្នាំនាយស្រឡាញ់ហ៉ីសុងណាស់ដូចជាបងប្រុសបង្កើតរបស់ខ្លួនយ៉ាងអញ្ជឹងទាស់ត្រង់ថាចូលចិត្តលេងច្រើនបន្តិច]]

«កូនកើតអីមែនទេបានជាមុខស្លេកយ៉ាងនេះ?»អ្នកដែលជាម្តាយសួរទាំងបារម្ភ

«គឺកូនមិនដឹងជាកើតអីទេរាគរហូតមើលចុះកូនឡើងចង់ទន់ជើងហើយ»ហ៉ីសុងនាយរៀបរាប់ប្រាប់ម្តាយទាំងពេបមាត់ជាប់

«អីយ៉ាកូនម៉ាក់កូនមានញ៉ាំអីខុសទេ?»អ្នកម្តាយសួរទាំងយកដៃអង្អែរមុខកូនជាការលួងលោម

រណ្តៅនៃភ្លើងស្នេហ៍Where stories live. Discover now