Part 14

177 32 8
                                    

រណ្តៅនៃភ្លើងស្នេហ៍🔥

>HEEHOON<

                   (ខ្ញុំបញ្ចុកថ្នាំបង)

*នៅក្នុងឡាន*

«នាងចង់ទិញអីយកទៅញ៉ាំនៅផ្ទះទេ?»សុងហ៊ុនដែលកំពុងតែបើកឡានជូនអ៊ុនជីទៅផ្ទះនោះក៏ងាកមកសួរ

«មិនបាច់ទេអប្បិញមិញខ្ញុំញ៉ាំអីឆ្អែតហើយ»អ៊ុនជី

«អូបើមិនទាន់ឆ្អែតខ្ញុំអាចឈប់ឡាននៅម៉ាតខាងមុខទិញរបស់អោយនាងបាន»សុងហ៊ុនដៃកាន់ចង្កូតអែភ្នែកសម្លឹងទៅអ៊ុនជី

«មិនអីទេខ្ញុំមិនឃ្លានទេ លោកផ្តោតលើការបើកបរចុះ»អ៊ុនជីញញឹម

«បាទ»សុងហ៊ុន

_បន្តិចក្រោយមកក៏ទៅដល់មុខផ្ទះអ៊ុនជី

«អរគុណលោកហើយសម្រាប់ថ្ងៃនេះ»អ៊ុនជីញញឹម

«មិនអីទេ»សុងហ៊ុនចេញពីក្នុងឡានឈរជិតអ៊ុនជី

«រាងយប់ណាស់ហើយលោកប្រញាប់ទៅវិញទៅ»អ៊ុនជី

«តែខ្ញុំរាងស្រែកទឹកបន្តិច តើខ្ញុំអាចផឹកទឹកនៅផ្ទះនាងសិនបានទេ?»សុងហ៊ុនយកដៃមកឈ្លីក៎មុននឹងនិយាយ

«ចា៎បាន»អ៊ុនជីក៏ងក់ក្បាលយល់ព្រមមុននឹងបើកទ្វាចូលផ្ទះ ណាមួយក៏ទុកជាការអរគុណនាយដែលបាននាំខ្លួនដើរលេង

«ផ្ទះនាងរៀបចំបានស្អាតល្អណាស់»សុងហ៊ុនសម្កឹងជុំវិញផ្ទះរបស់អ៊ុនជី

«អរគុណហើយ នេះទឹកលោក»អ៊ុនជីហ៊ុនទឹកមួយកែងអោយសុងហ៊ុន

«បាទអរគុណហើយ»នាយញញឹមមុននឹងយកទឹកនោះមកផឹក

«មែនហើយយប់ណាស់ហើយលោកគួរតែប្រញាប់ទៅវិញទៅ»អ៊ុនជី

«នាងដេញខ្ញុំមែនទេ»សុងហ៊ុន

«ទេៗគ្មានន័យចឹងទេ គ្រាន់តែប្រាប់លោករហ័សទៅវិញទៅព្រោះយប់ហើយ ណាមួយបងលោកចាំនៅអែផ្ទះនោះមិនឃើញលោក គាត់ច្បាស់ជាបារម្ភមិនខានទេ»អ៊ុនជីនាងនិយាយគ្មានបំណងដេញសុងហ៊ុនទេ នាងគ្រាន់តែខ្លាចបងរបស់នាយបារម្ភព្រោះយប់ហើយ ហើយណាមួយប្រុសស្រីនៅផ្ទះតែពីរអ្នកក៏ដូចជាមិនសមដែរ

រណ្តៅនៃភ្លើងស្នេហ៍Where stories live. Discover now