ភាគ4.

36 6 0
                                    

៚ពណ៌សក់៚
_________

"អញ្ចឹងអ្នកទាំងអស់គ្នាចង់ញ៉ាំអ្វី?" Hoshi សួរ។ ឥឡូវនេះពួកគេស្ថិតនៅក្នុងភោជនីយដ្ឋានមួយដែល Hoshi បានកក់សម្រាប់អាហារពេលល្ងាចរបស់ពួកគេ។

"អ្វីក៏បានដែរ! ខ្ញុំកំពុងឃ្លាន" Dino ត្អូញត្អែរហើយ Jeonghan ក្រវាសដៃត្រូវក្បាលរបស់គេ។
"អូ ខ្ញុំសុំទោស" ហើយ Jeonghan ញញឹមទាំងមិនសូវសម។

"កុំបារម្ភអី Dino គេមិនប្រកាន់ទេ គេចូលចិត្តឱ្យគេប៉ះក្បាល់ចឹងណាស់"Jun និយាយទាំងសើចចំអកអ្នកដែលជាក្មេង "បង Jun!" Dino ស្រែកនិង​វាយ​ដៃ​របស់ Jun ។

ចុងក្រោយ Jihoon និង Hoshi បានបានសម្រេចចិត្តជាអ្នកកម្មងម្ហូប មួយសន្ទុះក្រោយមកអ្នករត់តុក៏លើកមកដល់ ពួកគេញ៉ាំទាំងសប្បាយរីករាយ។
" តោះថតរូបហី!" សុខៗ Jun និយាយឡើង។

Seungkwan និង Seokmin រំភើបផងអៀនផងហ៊ោឡើងពេលតុអាហារ ដែលបានថតរូបជាមួយ idol របស់ពួកគេជុំគ្នា។

"អឹម! អត់ទោស Seokmin និង​ខ្ញុំ​បាន​ទិញ​ទស្សនាវដ្ដីរបស់ពួកលោកអាចជួយចុះ​ហត្ថលេខា​ម្នាក់មួយផងបានទេ" Seungkwan សួរ​ដោយ​សុភាព។

"ប្រាកដណាស់! មោះយកមកខ្ញុំសញ្ញេឱ្យអ្នកទាំងពីរក្នុងចំណោមអ្នកគាំទ្រទាំងអស់អ្នកទាំងពីរគឺពិសេសជាងគេ ហិហិហិ" Jun សញ្ញេបណ្ដើរញញឹមបណ្ដើរដែលធ្វើឱ្យ Seokmin និង Seungkwan ជិតគាំងបេះដូងហើយ។

ទោះបីជា Jeonghan មិនបានហត្ថលេខាដូចគេក៏មិនអីដែរបើគេមានមែនឳពុករបស់គេនិងយកទៅដុតចោលដដែលនិងព្រោះកាលពីមុនគេក៏បានវាដែលហើយក៏ជួបរឿងចឹងដូចគ្នាអញ្ចឹងហើយទើបគេមិនបានសុំហត្ថលេខាពី Big3 ។

ប៉ុន្តែ Dino បានទទូច ហើយ Jeonghan មិនអាចបដិសេធតារាម៉ូដែលវ័យក្មេងនោះបានទេជាពិសេសជាមួយនឹងទឹកមុខដ៏គួរឲ្យស្រលាញ់នោះ។
"បើ​ខ្ញុំ​មាន​កូន​ប្រុស ខ្ញុំ​ចង់​បានកូនដូច Chan " Jeonghan គិតក្នុងចិត្ត។

"ហិហិ អាហារពេលល្ងាចនេះពិតជាល្អណាស់ ពួកយើងមិនដែលញ៉ាំអាហាពេលល្ងាចជាមួយអ្នកគាំទ្រពីមុនមកទេ នេះជាលើកទី1ហើយ ពិតមែនទេ Dino?" Jun បាននិយាយ។
"បាទ វាដូចជាយើងញ៉ាំជាមួយមិត្តជិតស្និតចឹង សប្បាយណាស់ ហិហិ" Dino
"មែនហើយមិត្ត ពេលខ្ញុំឃើញអ្នកទាំងបីនៅជាមួយ Jihoon ខ្ញុំចាប់ទុកអ្នកទាំងមិត្តជាមិត្តបាត់ទៅហើយ" Hoshi និយាយដោយទំនុកចិត្ត។

ខ្ញុំជាក្មេងស្រី!?Where stories live. Discover now