ភាគ19.

31 6 5
                                    


*ចប់កម្មវិធី*
"Hannie ពិតជាសំណាងណាស់ដែលបានរាំជាមួយ idol របស់គាត់" Seungkwan អង្គុយត្រេកត្រអាលជាមួយនិង Jeonghan រួមទាំង Soobin ដែលអង្គុយក្បែរគេដែរ។

"បិទមាត់ Seungkwan ក្រែងឯងបានរាំជាមួយ Vernon ដែរតើ" Jeonghan
"ប៉ុន្តែយ៉ាងណាបងនៅតែសំណាងជាងពួកខ្ញុំដែរ ខ្ញុំមិនសូម្បីបានហត្ថលេខារបស់ Mingyu ផង" Soobin ធ្វើមុខជូរតមាត់និង Jeonghan វិញ

"មិនអីទេ យ៉ាងណាក៏ Soobin បានរាំជាមួយនិងអ្នករាំដល់ពូកែម្នាក់នោះដែរ ត្រូវទេ?" Seungkwan បាន​លួង​លោម​ក្មេងស្រី។
"ចា៎ មែនហើយខ្ញុំបានថតរូបជាមួយគាត់ទៀតផង នេះបងមើលទៅស្អាតទេ" Soobin ញញឹមឡើងនិងលើកទូរស័ព្ទហុចឱ្យ Seungkwan មើល ។

"មើលទៅបង Jihoon ហត់ណាស់ពេលនេះ" Seokmin សើច។ "តែគាត់​មិន​បាន​រាំ​អីទេ មិចបានហតដែរ?"

"ឯងសាកនៅជាមួយ Soonyoung ឯងនឹងដឹង" Jihoon សម្លឹងមើលមុខ Seokmin
"Okay កុំប្រកែកគ្នា ឆាប់ជួយសម្អាតកន្លែងនេះសិនទៅ" Jeonghan លើកដៃរារាំងពួកគេកុំឱ្យឈ្លោះគ្នានិង ជួយសម្អាតកន្លែងកម្មវិធីវិញ។

"បង Jeonghan! បងគួរតែសម្រាកទៅ តាំងពីព្រឹកមកបងមិនទាន់បានសម្រាកអីបន្តិចទេ" Seungkwan ត្អូញត្អែរ
"Shh! កុំប្រើឈ្មោះនេះនៅទីនេះ" Jeonghan ខ្សឹបប្រាប់ Seungkwan

"Jeonghan? Jeonghan នៅឯណា?" Jisoo ស្រាប់តែលេចមុខចេញមកក្រៅ។ Seungkwan ហើយអ្នកទាំងបួនសម្លឹងមើលគេ។

"ពួកឯងជាមិត្តនឹង Jeonghan មែនទេ? ហើយឥឡូវ Jeonghan នៅឯណា?" Jisoo សួរពួកគេ

ដោយមិនអាចមើលការស្ងៀមស្ងាតតរទៅទៀត Jeonghan ក៏ចាប់ទាញដៃ Jisoo ទៅកន្លែងស្ងាត់មួយ ងាយស្រួលនិយាយគ្នា។

"Hannie! នាងកំពុងធ្វើអីនិង?" Jisoo សួរទាំងឆ្ងល់
"Jisoo ខ្ញុំដឹងថាវាស្តាប់ទៅពិតជាចម្លែកណាស់ ប៉ុន្តែវាជាការពិត"
"ការពិតអ្វី?"
"ខ្ញុំគឺ Jeonghan ប្អូនភ្លោះរបស់បង" Jeonghan និយាយដោយសម្លឹងទៅភ្នែក Jisoo ចំ។

"ថាម៉េច? វាមិនអាចទេ គេមិនមែនជាមនុស្សស្រីទេ កុំមកលេងសើចជាមួយខ្ញុំអី" Jisoo ហៀបនឹងចាកចេញ ប៉ុន្តែ Jeonghan ទាញគាត់មកវិញ។

"បើបងហ៊ានតែចេញខ្ញុំនិងប្រាប់ Seokmin ថាបង ស្រឡាញ់គេ" Jeonghan ញញឹម។

"គ្មានផ្លូវទេ Jeonghan ប្រហែលជាប្រាប់នាងអំពីវាហើយ វាគ្មានផ្លូវដែលថាប្អូនប្រុសខ្ញុំក្លាយជាមនុស្សស្រីទេ វាមិនអាចទៅរួចទេ" Jisoo សើចទាំងច្របូកច្របល់ និងតក់ស្លុតចំពោះអ្វីដែលតារាម៉ូដែលស្រីនេះទើបតែនិយាយ។

"ហេតុអ្វី? ហាតុអ្វីបងនៅតែមិនជឿទៀត ប៉ាគាត់ប្រហែលមិនទទួលស្គាល់ខ្ញុំហើយ តែ
បង បង Jisoo សូមបងជឿខ្ញុំទៅ! ខ្ញុំពិតជា Yoon Jeonghan ប្អូនរបស់បងមែនណា" Jeonghan និយាយទាំងឈួលច្រមុះរកយំទៅ ហើយប៉ុន្តែគេទ្រាំមិនអាចឱ្យទឹកភ្នែកហូរមកបានទេ

"នេះនាងពិតជា Jeonghan មែមហេស!?"
Jisoo បានយកដៃទៅប៉ះមុខ Jeonghan
គេងក់ក្បាល ហើយក៏ឱបគ្នាយ៉ាងណែន។

"បងនឹកឯងខ្លាំងណាស់ តែមិនគួរឱ្យជឿទេថាឯងក្លាយជាមនុស្សស្រី បងសុំទោសដែលមិនជឿឯង" Jisoo យំដាក់លើស្មា Jeonghan។

"Jisoo កុំយំ បើបងយំខ្ញុំប្រាកដជាយំតាមមិនខានខ្ញុំមិនចង់ឱ្យវាខូច Makeup ទេណា" Jeonghan និយាយពេលគេឱបបងរបស់គេវិញដូចគ្នា
"ខ្ញុំសុំទោស ខ្ញុំសុំទោស ប៉ុន្តែ Jeonghan
អាចប្រាប់បានទេថាវាកើតឡើងដោយរបៀបណា?" Jisoo ជូតទឹកភ្នែកចេញនិងឱ្យ Jeonghan ប្រាប់គេថាហេតុអ្វីបានក្លាយជាមនុស្សស្រីចឹង។

អ្នកទាំងពីរបានត្រឡប់ទៅកន្លែងដើមវិញ និងអ្នកផ្សេងទៀតកំពុងរងចាំ ហើយ Jeonghan បានពន្យល់គ្រប់យ៉ាង ទាក់ទងនិងមិត្តរបស់ពួកគេ រួមទាំងគេក្លាយជាម៉ូដែលទៀត។

"ហេតុអីបានជាឯងមិនប្រាប់ខ្ញុំថា Jihoon ជាសង្សារនឹង Soonyoung តាំងពីនៅវិទ្យាល័យ?" Jisoo
"ឱ្យប្រាប់យ៉ាងមិច បើបងទៅអាមេរិកបាត់ហើយហ្នឹង!?" Seokmin ឆ្លើយ។

ពួកគេទាំងអស់គ្នានាំគ្នានិយាយលេងពីនេះពីនោះ ដោយសារ Jisoo គេទើបតែត្រឡប់មកវិញទើបចង់ប្រាប់រឿងឱ្យដឹងខ្លះ។

"អ្នកទាំងអស់គ្នា! ឥឡូវយប់ជ្រៅហើយ ស្អែក Soobin ត្រូវទៅរៀនផងហីហើយ Jeonghan ក៏មានការងារច្រើនដែលចឹងនាំគ្នាទៅសម្រាកទៅ តោះ"

"Okay! ចឹងខ្ញុំទៅសិន ហើយស្អែកជួបគ្នា" Seungkwan ញញឹម
"បាទ! ចាំមានពេលទំនេរឯងជួនបងដើរលេងផងព្រោះបងឋានដើរលេងនៅកូរ៉េយូរហើយចង់ដឹងថាកន្លែងណាផ្លែកខ្លះ" Jisoo ឆ្លើយតប។
"បាទចាំខ្ញុំជូន អញ្ចឹងតោះ Soobin ចាំបងជូនទៅផ្ទះ" Seokmin

គ្រប់គ្នាបានចាកចេញទៅ ហើយ Jeonghan និង Jisoo ក៏ឱបលាគ្នាចូលបន្ទប់រាងខ្លួនដែរ។

See you next time 🩷😉

ខឹងខ្លាំងណាស់ seungcheol នឹង Seungkwan នាំគ្នាទៅបារីសអត់នៅជូនដំណើរ Jeonghan ចូលទៅធ្វើទាហានទេ 😭😭/26,09,2024/

ខ្ញុំជាក្មេងស្រី!?Where stories live. Discover now