ភាគ3

40 4 0
                                    

៚តារាបង្ហាញម៉ូត៚
___________

Part3

ការបង្ហាញម៉ូតរបស់តារាប្រុសៗដែលមកយកបត្ថពិសោធហើយមកក៏ចូលដល់ តារា​ម៉ូដែល​សំខាន់​ទាំង​បី​របស់​ក្រុមហ៊ុននេះ។ ម៉ូដែលដែលមានជំនាញច្បាស់លាស់មានមុខមាត់ស្រស់សង្ហាររូបរាងសមជាតារាម៉ូដែល ដែលគ្រប់គ្នាទន្ទឹងរង់ចាំមើល។

"ohhh! ពួកគេមកហើយ! បងពួកគេមកហើយ!" Seungkwan ស្រែកនិងទាញ​អាវ​របស់ Seokmin។ " បាទ! ឃើញហើយបងក៏រងចាំពួកគេដែរ" Seokmin ស្រែកតបវិញ។

Jihoon និង Jeonghan អ្នកទាំង​ពីរ​នៅ​ស្ងៀម​រង់ចាំ​ idol របស់​ពួក​គេ។
"បងដឹងទេ ខ្ញុំធ្លាប់បានលឺថាពួកគេមានជំនាញខាងច្រៀង រាំ ហើយការរាំរបស់ពួកគេឡូយណាស់" Jihoon
"ចុះហេតុអ្វីបានជាពួកគេមិនអាចធ្វើការជាតារាចម្រៀងទៅ?" បានសួរ Jeonghan ។

"ខ្ញុំលឺថា CEO មិនអនុញ្ញាតទេ?" Jihoon ឆ្លើយ។ ចម្លើយ​នេះដែលធ្វើឱ្យ Jeonghan ធ្វើ​ឲ្យ​គេភ្ញាក់បន្តិចមែនហើយ CEO គេមិនដែលឃើញ CEO ក្រុមហ៊ុននេះទេ? មិចបានជាគាត់មិនបង្ហាញមុខចឹង?
Jeonghan ភ្ញាក់ពីការគិតមកវិញ ហើយក៏ចាប់អារម្មណ៍និងការស្រែកហ៊ូរបស់គ្រប់គ្នា។

អ្នកទាំងបីដែលមាននាមជា Big 3 នៅក្នុងក្រុមហ៊ុននេះមានដូចជា Hoshi ឈ្មោះពិតSoonyoung, Jun និង Dino មានឈ្មោះពិត Lee Chan។

ទាំង Jeonghan និង Jihoon ទះដៃពេល Jun ដើរចេញមកទាំងភាពទាក់ទាញរបស់គេ ជាមួយនិងពន្លឺភ្លើង Camera ដើម្បីផ្ដិតយករូបភាពនៃរូបរាងដល់ទាល់ទាញនិងមុខមាត់ដល់សង្ហាររបស់គេ និងសម្លៀកបំពាក់ខូវប៊យមួយឈុតវាមើលទៅសមនិងគេខ្លាំងណាស់។

អ្នកបន្ទាប់គឺ Dino ។ គេពាក់អាវពណ៌ផ្កាឈូកពីក្នុងជាមួយនិងឈុតអាវស្បែកពីក្រៅវាមើលទៅស៉ីគ្នាណាស់។ Jeonghan ពេញចិត្តនិងអ្វីដែលគេបានឃើញ។ កាល​គេមកមើលការបង្ហាញម៉ូតដំបូង
Dino ជាគេតារាម៉ូដែលថ្មី និងនៅក្មេងចឹងហើយវាមានការខុសឆ្គងតិចតួចពេលគេដើរលើឆាក។
ប៉ុន្តែ​ឥឡូវ​នេះ​ Dino ​បាន​ពេញ​វ័យ​ហើយ។ គេមើលទៅល្អជាមុនឆ្ងាយណាស់។ Jeonghan គឺជាអ្នកគាំទ្រផ្កាប់មុខរបស់ Dino (💀)
"គេពេញវ័យហើយ" Jeonghan គិតក្នុងចិត្ត។

អ្នកបន្ទាប់គឺ Hoshi ។ Jihoon មាន​អារម្មណ៍​រំភើប​ញាប់​ញ័រ​ពេល​ឃើញ​បុរស​កម្ពស់​ខ្ពស់ជាង​គេដែល​មាន​សក់​ពណ៌​ផ្កាឈូក​ភ្លឺ​ចែង​ចាំង​កំពុងដើរ​លើ​ឆាកបង្ហាញម៉ូត ​ជាមួយ​អាវ​យឺត​ពណ៌​ខ្មៅ និង​អាវស្បែកខាងក្រៅនិង​ខោ​ខូវប៊យ​ពណ៌​ខៀវ។

ខ្ញុំជាក្មេងស្រី!?Where stories live. Discover now