ភាគ13.

20 4 0
                                    


*នៅអាមេរិក*
"Scoups សប្បាយចិត្តអត់ពេលបានទៅកូរ៉េចឹង? Korea long time no see" Joshua និយាយជាមួយ Seungcheol បណ្ដើរញញឹមបណ្ដើរ គេនេះពិតជាសប្បាយចិត្តណាស់ព្រោះបានជិតជួបនិងប្អូនប្រុសប្អូនស្រីគេហើយ។

" Joshua ឯងនេះអីក៏ប្បាយចិត្តម្លេះទឹមទៅកូរ៉េវិញលើកទីមួយមែន?"
"អឺម ត្រូវហើយ"
"នេះបានន័យថាឯងទឹមតែត្រឡប់ទៅកូរ៉េវិញជាលើកទីមួយចឹងហរ៎ តាំងពីចាកចេញពីកូរ៉េ 5ឆ្នាំហើយមិនដែលទៅលេងផ្ទះវិញអីម្ដងទេហេស?" Seungcheol សួរខណៈកំពុង
ដាក់ឥវ៉ាន់ក្នុងវ៉ាលី នេះគេមិននឹកស្មានថា Joshua គេបែបនេះសោះ ចេញផ្ទះ5ឆ្នាំងមិនដែលនិងទៅវិញអីម្ដង ពិតជាចំមែន។
"ឯងដឹងដោយរបៀបណា?" Joshua សួរទាំងឆ្ងល់។

Seungcheol ទះវ៉ាលីរបស់គេផាំងនិង ងាកទៅ
សម្លក់ Joshua "អូ មែនហើយខ្ញុំភ្លេចថាឯងបានមើលប្រវិត្តរូបខ្ញុំដែរ" Joshua ឆ្លើយទាំងញញឹមមិនសម។

" Shua ហា៎ មានបញ្ហាជាមួយការចងចាំមែនទេ?" Seungcheol ក្រោកឈរឡើង គេមិនចង់និយាយជាច្រើនជាមួយ Joshua ទេខ្លាចឆ្លងជំងឺភ្លេច ។ គេដើរចេញពីបន្ទប់ ថែមទាំងដាក់ Vernon មួយដៃឱ្យចេញពីផ្លូវទៀត។

"ហើយកើតស្អីទៀតហើយ?" Joshua
"គាត់ប្រហែលជាឈ្លោះជាមួយប៉ារបស់គាត់ទៀតហើយ បងមើលទៅមិនទាន់ដឹងពីគាត់ច្បាស់ទេចឹងចាំខ្ញុំប្រាប់បង អឺម!ចេះ.."Vernon
"អីគេ?"
"បងដឹងហើយមែនទេថាគ្រួសារគាត់ជាអ្នកជំនួញ"
"អឺម!អឺម" Joshua ងក់ក្បាល
"ហើយពួកគាត់មានក្រុមហ៊ុនធំជាងគេនៅអាមេរិកនេះ ចឹងបានជាពួកគាត់សម្រេចចិត្តរស់នៅទីនេះ ប៉ុន្តែបង Cheol គាត់បដិសេធ។ លោក Choi ដែលជាប៉ាបង Cheol គាត់ចង់ឈ្នះកូនទើបគាត់ធ្វើគ្រប់យ៉ាងមិនឱ្យក្រុមពួកខ្ញុំបានចេញទៅក្រៅប្រទេសទេ ត្រូវតែមាន Even ឬ Concert តែនៅអាមេរិកប៉ុណ្ណោះ បើមិនចឹងទេក្រុមនិងត្រូវរំសាយ"

"ក្រុម Seventeen អាចទៅក្រៅប្រទេសបានមានតែការចាំបាច់ខ្លាំងទេបានអាចចេញពីអាមេរិកទៅបាន។ ក្នុង​នាម​ជា​ឪពុក​ម្តាយ ពួក​គាត់មិន​ចង់​ឲ្យ​កូន​ប្រុស​តែ​មួយ​ត្រូវឃ្លាត​ឆ្ងាយ​ពី​ពួក​គាត់​ឡើយ" Vernon បាននិយាយរៀបរាប់យ៉ាងវែង ដើម្បីងាយស្រួល Joshua ឆាប់យល់ច្បាស់។

"អញ្ចឹងហេតុអ្វីបានជាឯងមកទីនេះ?" Jisoo សួរព្រោះ Vernon បានដើរចូលមកបន្ទប់របស់គេ
"អា៎ ខ្ញុំគ្រាន់តែចង់ពិនិត្យមើលថាអ្នកទាំងពីរកំពុងធ្វើ។ បង Cheol ច្បាស់ជាមិនស្រនុកខ្លួនទេដែលគាត់ត្រូវនៅបន្ទប់ជាមួយបង" Vernon សើច។

ខ្ញុំជាក្មេងស្រី!?Where stories live. Discover now