បន្ទាប់ពីចេញពីមន្ទីពេទ្យពួកគេទាំងពីរបានចូលមកក្នុងហាងមួយដើម្បីកម្មង់អីញុាំនិងនិយាយគ្នាបន្ទិច
" សុំទោសលោកប្រធាន ផងមុននេះខ្ញុំដើរមិនបានមើល " Seungmin បានសុំទោសទៅ Bang chan ម្ដងទៀតព្រោះគេប្រធានចេះតែដឹងខុសទៅ
" មិនអីទេ " Bang chan
" អរមែនហើយ លោកប្រធានថាមកបើកថ្នាំ ជាថ្នាំអ្វីដែរទៅ " Seungmin
" វាជាថ្នាំរំងាប់អារម្មណ៍ ខ្ញុំធ្លាប់មានជំងឺផ្លូវចិត្តពេលនេះក៏មិនទាន់ធូរនៅឡើយទើបត្រូវប្រើថ្នាំបន្តទៀត " Bang chan និយាយទាំងញញឹមស្ងួត
Bang chan គេកើតជំងឺផ្លូវចិត្តដោយសារតែគេត្រូវបាត់បង់ម៉ាក់គេកាលពី 2 ឆ្នាំមុន ហើយតែងតែមានបញ្ហាជាមួយប៉ាគេរហូត ម្យងាក៏ស្រ្តេសរឿងក្រុមហ៊ុនផងទើបគេឈានដល់ការប្រើថ្នាំដើម្បីរំងាប់អារម្មណ៍បែបនេះ
" លោកប្រធានប្រើថ្នាំរហូតបែបនេះមិនល្អដល់សុខភាពនោះទេ " Seungmin
" ខ្ញុំដឹង ពេទ្យក៏ធ្លាប់ប្រាប់ដែរ តែបើមិនប្រើវាទេខ្ញុំមិនអាចគេងបាននោះទេ " Bang chan
" ខ្ញុំគិតថាលោកប្រធានគួរតែ ទៅកន្លែងណាដែលស្ងប់ស្ងាត់ ចំណាយពេលសម្រាប់ខ្លួនឯងខ្លះទៅ ខ្ញុំគិតថាអាចនិងប្រសើរបាន " Seungmin
" ក៏គំនិតល្អដែរ " Bang chan
បន្ទាប់ពីនោះពួកគេក៏ជជែកគ្នាបន្ទិចទៀតទើបត្រឡប់ទៅផ្ទះ រាងក្រាស់ក៏បានសុំជូនរាងតូចទៅផ្ទះផងដែរ មេឃក៏ដូចជារាងយប់ដែរហើយទើបរាងតូចមិនបានប្រកែក
* ថ្ងៃថ្មី
ថ្ងៃនេះនៅក្នុងក្រុមហ៊ុន Lee group មានការប្រជុំមួយដោយរៀបចំទាំងព្រឹកតែម្ដង Felix ដើរចូលទៅក្នុងក្រុមហ៊ុនទាំងភាពជឿជាក់ដោយមាន Dang តាមពីក្រោយផងដែរ បុគ្គលិកគ្រប់គ្នាដែរបានឃើញវត្តមានរបស់រាងតូចហើយពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានបាត់ខ្លួនរយះពេល2ខែមក ពេលនេះក៏បង្ហាញខ្លួនម្ដងទៀតហើយ Felix បានចូលមកក្នុងបន្ទប់ប្រជុំល្មម ការប្រជុំក៏បានចាប់ផ្តើម
" សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំ Lee yongbook ជាកូនប្រុសរបស់លោក Lee Faden ថ្ងៃនេះខ្ញុំមកបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមហ៊ុនថ្មីបន្តពីលោកប៉ារបស់ខ្ញុំ " Felix និយាយចប់ គ្រប់គ្នាក៏បន្លឺសម្លេងទះដៃឡើង ក្នុងនោះក៏មានវត្តមានរបស់ Hyunjin យើងដែរ
" រយះពេល2 ខែមកនេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការជួយមើលថែក្រុមហ៊ុនមួយនេះ ក៏ដូចជាសុំទោសផងដែរ សម្រាប់ការអវត្តមានរបស់របស់ខ្ញុំសង្ឃឹមថាអស់លោកនឹងយោគយល់ " Felix អោនគោរពទៅកាន់ពួកគេ ចំណែកឯ Hyunjin វិញសម្លឹងរាងតូចមិនដាក់ភ្នែកនោះទេ ចម្ងល់កំពុងតែកើនឡើងជាលំដាប់ Mr. Lee ប្រាប់ថា yongbook ជាមនុស្សខ្លាចគេណាស់ ហើយក៏មិនមានបទពិសោធន៍រឿងការងារដែរ តែមើលនេះចុះនិយាយគ្មានខ្លាចអ្វីបន្ទិចដូចជាធ្លាប់បានការបណ្តុះបណ្តាលបានយ៉ាងល្អចឹង Felix ក៏គេដឹងដែរថារាងក្រាស់កំពុងសម្លឹងគេមិនដាក់ភ្នែកដែរ តែគេក៏ជ្រើសរើសធ្វើជាមិនដឹងវិញ កិច្ចប្រជុំក៏បន្តរហូតដល់មួយម៉ោងទើបបញ្ចប់
