Ep 6 រៀបការ

502 45 2
                                        

Hyunjin បានជូនរាងតូចមកផ្ទះរួចក៏ចាកចេញទៅវិញបាត់ទៅគេមានការបន្ទិចទើបមិនបាននៅយូ Felix ដើរចូលក្នុងផ្ទះទាំងខ្លួននៅទទឹកជោគនៅឡើយ
" អ្នកប្រុសមានរឿងអី មិចបានទៅជាបែបនេះ " ម៉ែដោះសួរទៅរាងតូចទាំងបារម្ភ
" គឺឆ្កែខាំណា អ៊ុំ " Felix
" ឆ្កែឯណា ខាំដល់ទទឹកខ្លួននោះ អ្នកប្រុសប្រញាប់ឡើងទៅសម្អាតខ្លួនទៅកុំឲផ្តាសាយ " ម៉ែដោះ
រាងតូចក៏មិនបានតបទៀតដែរគ្រាន់តែញញឹមដាក់បន្ទិចទើបឡើងទៅខាងលើបាត់ទៅ

ងាកមកមើល Hyunjin ឯនេះវិញ គេបានមកពិនិត្យឃ្លាំងដោយសារតែមានទំនិញចូលមកថែម  តាមពិតគេឲតែជំនួយការរបស់គេធ្វើក៏បានគ្រាន់តែគេចង់មកមើលដោយផ្ទាល់ប៉ុណ្ណោះ
" ទំនិញយ៉ាងមិចដែរ " Hyunjin
" ចូលមកគ្រប់ហើយបាទ ចំណែកឯទំនិញដែលដឹកចេញទៅក៏ដល់ដៃភ្ញៀវហើយដែរ " jun
" ហឹម " Hyunjin
" ចៅហ្វាយ ក្រុមហ៊ុនរបស់ Wister បានបញ្ចេញនៅទំនិញថ្មីដែលមានភិនភាគដូចទំនិញយើងខ្លាំងមែនទេន សូម្បីតែធាតុផ្សុំក៏ដូចគ្នាដែរ វាប្រហែលចង់បិតជើងចៅហ្វាយហើយ ចៅហ្វាយគិតយ៉ាងមិច " Jun
" បណ្តោយវាសិនទៅ ចាំមើលថាវាមានសមត្ថភាពប៉ុណ្ណា " Hyunjin និយាយដោយគ្មានរអាអីបន្ទិចសោះ

Hyunjin ក៏មានសត្រូវ Felix ក៏មានសត្រូវ និយាយពីថា2នាក់គេនឹងសត្រូវជុំទិស

* ពេលល្ងាច

Hyunjin បានមកយករាងតូចដល់ផ្ទះដើម្បីទៅញុាំអាហារពេលល្ងាចជុំគ្នា ព្រោះប៉ាម៉ាក់ Hyunjin ថាមានរឿងត្រូវនិយាយជាមួយ
" ឲបងចាំយូហើយ " Felix ចេញមកជាមួយសម្លៀកបំពាក់ខោជើងខ្លីអាវយឺតពណ៍សរ និងបន្ថែមអាវក្រៅមួយពីលើបញ្ចេញសាច់សខ្ចី ស្រស់ស្អាតប្លែកភ្នែកសម្រាប់ Hyunjin តែម្ដង ព្រោះរសនិយមរបស់ Felix ខុសពី yongbook ឆ្ងាយណាស់ ចឹងហើយទើបប្លែកភ្នែកសម្រាប់ Hyunjin បន្ទិច
" បងមានបញ្ហាអីហេស បានជាមើលមិនដាក់ភ្នែកសោះ " Felix ដាច់ចិត្តសួរបែបនេះដោយសារតែរាងក្រាស់តាមមើលខ្លួនមិនដាក់ភ្នែកសោះ
" Yongbook ចេះពាក់បែបនេះពីពេលណាមក ឮប្រាប់បងថាមិនចូលចិត្តខោអាវខ្លីៗនោះអី " Hyunjin
រាងតូចឮសំណួរបែបនេះហើយទើបនឹកឃើញថា បងគេមិនចូលចិត្តខោអាវបែបនេះទេ
" ពីមុនផ្សេងអីឡូវផ្សឹង យើងឆាប់ទៅៗ អូនឃ្លានហើយ " Felix បង្វែរសាច់រឿងនិយាយ រាងក្រាស់ក៏ឈប់ដេញដោលបន្តទៀតដែរ គេក៏បន្តដំណើរឡានទៅ

សងគំនុំសាងស្នេហ៍ // Complete Where stories live. Discover now