Ep10 ការពិតគ្រប់យ៉ាង!

437 49 8
                                        

បន្ទាប់ពីរើសចិញ្ជៀនជាមួយរាងក្រាស់រួច រាងតូចបានប្រញាប់ប្រញាលចាកចេញមកមុន ទោះបីជារាងក្រាស់ឃាត់ឲនៅញុាំបាយជាមួយក៏រាងតូចមិនបានយល់ព្រមដែរ
រាងក្រាស់ក៏រាងសង្ស័យពីភាពប្លែកៗរបស់រាងតូចដែរចាប់តាំងពីបានជួបជាមួយ Hanna មុននេះមក គេក៏សម្រេចចិត្តទៅតាមតែម្ដងទៅ
ចំណែករាងតូចគេបានមកមន្ទីរពេទ្យដើម្បីជួប i.n ដោយមិនបានដឹងពីវត្តមានរបស់រាងក្រាស់ដែលមកតាមខ្លួននោះទេ
" Felix មានរឿងអីហេសបានជាត្រហេបត្រហបបែបនេះ " i n ដែលទើបតែដើរចេញពីបន្ទប់សម្រាករបស់ yongbook នោះក៏ប្រទះរាងតូចរត់មកទាំងអន្ទះសារ
" គឺ យើងគិតថារឿងយើងបន្លំខ្លួនបានបែកធ្លាយហើយ " Felix
i.n ភ្ញាក់ផ្អើលនឹងអ្វីដែលខ្លួនឮណាស់ គេក៏បានដេញឲ Nurse ដែលមកជាមួយគេចាកចេញទៅមុនទុកឲអ្នកទាំងពីរស្រួលនិយាយគ្នាបន្ទិច
" អង្គុយសិនមក " I.n បានទាញឲរាងតូចទៅអង្គុយនៅកៅអីដែលដាក់សម្រាប់អង្គុយមុខបន្ទប់ yongbook សម្រាក រាងតូចក៏ចាប់ផ្តើមរៀបរាប់រឿងគ្រប់យ៉ាងឲ i.n ដឹង
" ត្រូវហើយ ម្សិលមិញមាននារីម្នាក់បាមដើរមកឈរនៅមុខបន្ទប់នេះ គឺមានអ្នកឃើញរួចយកមកប្រាប់យើងឬអាចជានាង " I.n
" ទៅឆែកកាំមេរ៉ាទៅ " Felix ថារួចក៏អូសដៃ I.n ទៅបាត់

អ្នកទាំងពីរចាកចេញទៅមិនបានប៉ុន្មានផង ក៏មានមនុស្សថ្មីដើរចូលមកទីនេះ គេបានសម្លឹងទៅមុខអ្នកជម្ងឺតាមកញ្ចក់ថ្លានោះធ្វើឲគេភ្ញាក់ផ្អើលជាខ្លាំង
" មិចនឹងអាចនោះ " Hyunjin ស្ទើរតែមិនជឿនឹងភ្នែកក្រោយពីបានឃើញមនុស្សដេកនៅលើគ្រែដោយមានអុកសុីសែនជំនួយនោះមានមុខមាត់ដូចបេះដាក់ទៅនឹងមនុស្សដែលដើរចេញទៅអម្បិញមិញ
" Lee yongbook lee Felix" Hyunjin ...

*Skip

Felix គេបានមកដល់ក្រុមហ៊ុនវិញហើយ ពេលនេះគេកំពុងតែស្មុកស្មាញខ្លាំងមែនទេន ណាមួយរឿងការងារក្នុងក្រុមហ៊ុន ណាមួយត្រូវសងសឹក រឿងរបស់បងគេទៀតគ្រាន់តែគិតក៏ឈឺក្បាលដែរ
តុកៗ
"ចៅហ្វាយ " Dang
" មានការអីហេស " Felix
" គឹរឿងចីហ្វាយឲខ្ញុំរៀបចំ ខ្ញុំបានរៀបចំហើយអស់ហើយបាទ " Dang
Felix បានឲ Dang & i.n រៀបចំជើងយន្តហោះនិងមន្ទីរពេទ្យមួយដើម្បីផ្លាស់ yongbook ទៅសម្រាកព្យាបាលនៅទីនោះគឺនៅអូស្តា្រលី ដោយសាតែគេមិនទុកចិត្តនោះទេ ត្បិតថា i.n ជាម្ចាស់មន្ទីពេទ្យស្រាប់ហើយជាកន្លែងដែលអាចផ្ញើមើលថែបងគេបាន តែពេលនេះរឿងបានបែកធ្លាយហើយបើទុកឲបងគេនៅទីនេះច្បាស់ជាមិនមានសុវត្ថិភាពឡើយ ម្យាង Ken ដែលជាសត្រូវសពូជជាមួយរាងតូចក៏បានបញ្ចេញសកម្មភាពមកទៀតហើយ ការពារប្រសើរជាងព្យាបាល

សងគំនុំសាងស្នេហ៍ // Complete Where stories live. Discover now