Ep 8 រដូវរងា

466 42 3
                                        

ថ្ងៃនេះអាកាសធាតុធាតុប្រែជាត្រជាក់ប្លែកព្រោះឈានដល់រដូវរងារហើយ រាងតូចស្ថិតក្នុងសម្លៀកបំពាក់ក្រាស់ ដែលអាចផ្តល់កម្តៅដល់ខ្លួនគេបាន ជាក់ស្តែងពីរនាក់បងប្អូនគេនេះចាញ់រងារខ្លាំងណាស់ ឲតែដល់រដូចត្រជាក់ពេលណាពីរនាក់នេះប្រៀបដូចជាកូនសត្វធ្លាក់ទឹកអញ្ចឹង
ពេលនេះក៏ឈៀងដល់រសៀលហើយ មេឃត្បិតថាបើកថ្ងៃពិតមែនតែភាពត្រជាក់មិនមានអន់ថយបន្ទិចឡើយ

    យើងងាកមកមើល Hyunjin ឯនេះវិញពេលនេះគេកំពុងស្ថិតនៅក្នុងផ្ទះរាងតូចដើម្បីចាំទទួលរាងតូចទៅដើរលេងជាមួយគ្នាចំណែកឯរងាតូចក៏មិនអាចប្រកែកបានដែរព្រោះពេលនេះខ្លួនដើរតួជាបងប្រុសដូច្នេះត្រូវតែទៅជាមួយរាងក្រាស់នឹងឯង
" ឲបងចាំយូហើយ " Felix ចុះមកពីលើផ្ទះឃើញរាងក្រាស់អង្គុយចាំខ្លួនរួចជាស្រេច
" បងទើបតែមកដល់ទេ រួចហើយមែនទេ " Hyunjin ងើបចេញពីសាឡុងមកឈរទល់មុខរាងតូច
" បាទរួចហើយពួកយើងទៅៗ " Felix
" ឈប់សិន " Hyunjin និយយារួចក៏ទាញកន្សែងបង់កមួយចេញមកដែលខ្លួនទើបតែទិញមកទុកសម្រាប់រាងតូចព្រោះគេដឹងថារាងតូចចាញ់ត្រជាក់ណាស់មានរបស់រុំជិតៗបែបនេះហើយទើបមិនសូវរងា រងាក្រាស់បានយកវាទៅរុំនៅត្រង់កឲរងាតូចរួច ក៏ឈោងដៃទៅចាប់កាន់ដៃរាងតូចចាកចេញទៅ រងាតូចបានត្រឹមតែដើរតាមពីក្រោយរាងក្រាស់ដោយភ្នែកនៅសម្លឹងដៃដែលកំពុងតែកាន់ខ្លួននៅឡើយទេ

មកដល់ក្នុងឡាន រាងក្រាស់ក៏ជួយពាក់ខ្សែក្រវាត់ឲរាងតូចទៀត គេក៏បានបើកម៉ាសុីនកម្តៅនៅក្នុងឡានឲក្តៅល្មមផងដែរ ធ្វើឲរាងតូចមានអារម្មណ៍កក់ក្តៅឡើងទាំងកាយទាំងចិត្ត
" ពួកយើងទៅរកអីញុាំសិនទៅ ល្អទេ " Hyunjin
" ស្រេចនឹងបងទេ " Felix តបទៅវិញទាំងញញឹម
ពួកគេក៏ចេញដំណើរទៅ

* Skip

ងាកមកខាងមន្ទីរពេទ្យដែល yongbook សម្រេកព្យាបាលឯនេះវិញ យើងបានឃើញមនុស្សស្រីម្នាក់បានមកឈរមើលនៅមុខបន្ទប់របស់ Yongbook មនុស្សស្រីម្នាក់នោះសម្លឹងទៅ yongbook ដោយមិនដាក់ភ្នែកសោះ
" មិននឹកស្មានថាឯងជីវិតថ្លៃយ៉ាងនេះ  សម្លាប់ឯងមិនបានយើងនឹងសម្លាប់ប្អូនឯងជំនួសវិញ " Hanna សម្លឹងទៅរាងតូចទាំងកែវភ្នែកពោរពេញទៅដោយការចងអាឃាត មិនដឹងជាចងគំនុំអីជាមួយពីរនាក់បងប្អូននេះទេ ភ្លាមនោះក៏មានពេទ្យស្រីមួយឆ្លងកាត់ទីនេះល្មម
" អត់ទោសអ្នកនាងទីនេះជាបន្ទប់សម្រាកឯកជនមិនអាចចូលបានទេ " Nurse
" អរចាស សុំទោសផងខ្ញុំច្រឡំផ្លូវ " Hanna តបទៅពេទ្យនោះទាំងញញឹមរួចក៏ចាកចេញពីទីកន្លែងនោះបាត់ទៅ
Nurse ម្នាក់នោះក៏ប្រញាប់យកដំណឹងដែលមានមនុស្សមកឃើញ yongbook ទៅប្រាប់ i.n  

សងគំនុំសាងស្នេហ៍ // Complete Where stories live. Discover now