Ep 21 បងដឹងពីពេលណា ?

434 46 4
                                        

បើនិយាយពី Hyunjin វិញក៏មិនខុសគ្នាពីរាងតូចប៉ុន្មានដែរ កាលពីយប់មិញនេះនាយមិនបានចូលទៅគេងក្នុងបន្ទប់ទេ គឺសម្ងំនៅក្នុងបន្ទប់ធ្វើការពេញមួយយប់ yongbook ក៏បានមកហៅដែរតែរាងក្រាស់មិនព្រមទៅដោយយកលេសថាក្រុមហ៊ុនមានការប្រញាប់ ទើបត្រូវធ្វើឲហើយ តាមពិតទៅ yongbook ក៏មិនបានថាអ្វីដែរ
" បងភ្ញាក់ហើយឬ មកញុាំអាហារពេលព្រឹកសិនទៅ " Yongbook កំពុងតែរៀបអាហារដាក់លើតុក៏ប្រទាក់ភ្នែកនឹងរាងក្រាស់ដែលកំពុងចុះមកល្មម
" បងមិនឃ្លានបងទៅធ្វើការហើយ " Hyunjin
" Hyun ឈប់សិន អង្គុយចុះញុាំសិនទៅអូនមានការនិយាយជាមួយ " Yongbook
រាងក្រាស់ក៏យល់ព្រមមកអង្គុយ
" អូនមានអីហេស " Hyunjin
" បងដឹងរឿងមែនទេ " Yongbook
រាងក្រាស់ឮសំណួរនេះមិនបាននិយាយអ្វីនោះទេ គ្រាន់តែស្ងៀមហើយសម្លឹងមុខរាងតូច
" ហឹម គឺរឿងដែលអូនមានបងប្អូនភ្លោះ " Yongbook
រាងក្រាស់ក៏ងក់ក្បាល
" បងដឹងតាំងពីពេលណា " Yongbook
" ដឹងមួយរយះធំហើយ ហុឹម បើជ្រុលជាអញ្ចឹងទៅហើយ Yongbook បងសុំទោសណា បងបានជ្រុលស្រឡាញ់ Felix ហើយ អូនចង់ខឹង ចង់ស្អប់យ៉ាងមិចក៏បាន តែបង បង មិនអាចរស់ដោយគ្មានគេបានទេ " Hyunjin អោនមុខចុះ និយាយសារភាពពីទំហំចិត្តរបស់ខ្លួនទៅឲ yongbook ដឹង yongbook វិញអង្គុយស្តាប់ទាំងញញឹម គេមិនបានខឹងស្អប់ អីនឹងរាងក្រាស់នោះទេ គេមានតែសប្បាយចិត្តដែររាងក្រាស់ព្រមប្រាប់ការពិតឲគេដឹង អ្នកដែលក្បាលរឹងមិនព្រមប្រាប់នោះគឺ Felix
" បង មិនបាច់សុំទោសទេ អូនមិនខឹងបងទេ បើបងស្រឡាញ់ Felix ក៏ត្រឡប់ទៅរក Felix វិញទៅ ថ្មាលនេះប្រហែលជាកំពុងអង្គុយយំហើយ " yongbook
" អូនពិតជាមិនខឹងបងមែនណា " Hyunjin
" មែនហើយ អូនមិនខឹងបងទេ ហើយបងក៏មានអារម្មណ៍ថាខុសអី តាំងពីដើមមកពួកយើងក៏មិនបានស្រឡាញ់គ្នា ពួកយើងគ្រាន់តែចង់រៀបការដើម្បីគ្រួសារប៉ុណ្ណោះ ដូច្នេះហើយបងកុំគិតច្រើនអី " yongbook
" បងអរគុណអូនណាស់ " Hyunjin
" បងញុាំបាយសិនទៅក្រែងថ្ងៃនេះបងនិយាយថាមានប្រជុំមែនទេ ញុាំហើយនឹងអាលបានទៅប្រជុំ រួចទៅលួង Felix ផង " yongbook

អ្នកទាំងពីរក៏ចាប់ផ្តើមញុាំអាហាររួច ក៏បំបែកគ្នាទៅធ្វើការរៀងខ្លួន
* In call
" ហាឡូអ្នកម៉ាក់ " Yongbook
" មានការអីមែនទេ កូន" mrs. Yuna
" ម៉ាក់ គឺថាឲ wooyong មកកូរ៉េបានទេ " yongbook
" មានការអីមែនកូន បានជាហៅគ្នាពីអូស្ដ្រាលីទៅដល់កូរ៉េនៀក " Mrs. yuna
" ម៉ាក់ហ៎ ធ្វើដូចមិនដឹង " Yongbook
" អា៎ៗ ម៉ាក់លរលេង ហើយរឿងប្អូនឯងយ៉ាងមិចហើយ " Mrs. Yuna
" បង hyun ព្រមសារភាពពីអារម្មណ៍គាត់ឲកូនបានដឹងហើយនៅឡើយតែកូនពៅម៉ាក់នឹង " Yongbook
អ្នកទាំងក៏ចេះតែសំណេះសំណាលគ្នាមួយសន្ទុះធំទើបបិទទូរស័ព្ទ

សងគំនុំសាងស្នេហ៍ // Complete Where stories live. Discover now