Ep 23 គ្រោះថ្នាក់ចរាចរណ៍!

404 37 4
                                        

បន្ទាប់ពីចេញពីប្រលានយន្តហោះមក អ្នកទាំងពីរក៏បានមកដល់ហាងកូរ៉េមួយកន្លែងដែលល្បីឈ្មោះមួយដែរនៅទីក្រុង Seoul  រាងតូចបាននាំរាងក្រាស់មកភ្លក់អាហារជាច្រើននៅក្នុងហាងនោះ សុទ្ធតែជាអាហារកូរ៉េ ទាំងអស់ អំឡុងពេលដែលអ្នកទាំងពីរកំពុងមានក្តីសុខជាមួយគ្នា យើងក៏បានប្រទះស្រីបីសាច Hanna ស្ថិតនៅហាងអាហរនោះដែរ
" អេ៎នោះគឺ Felix តើ ហុឹស ហ៊ានលួចមកសុីអីស្និតស្នាលនឹងប្រុសផ្សេងផងហេស " Hanna ក៏បានទាញទូរស័ព្ទមកថតរូបពួកគេទាំងពីរទុក
" ចាំមើលថានឹងមានរឿងអ្វីកលតឡើងបើបង hyun ឃើញរូបនេះ " Hanna និយាយទាំងញញឹមចុងមាត់ រួចក៏ចាកចេញពីហាងនេះបាត់ទៅសម្តៅទៅរក Hyunjin

អ្នកណាទាំងអស់គ្នាចាំពេលដែល Hanna បានដឹងការពិតថារាងតូចមានបងប្អូនភ្លោះអត់ពេលនោះ Hannna ក៏បានប្រាប់រឿងនេះទៅរាងក្រាស់ដូចគ្នាតែយឺតពេលបន្ទិចព្រោះរាងក្រាស់បានដឹងរឿងនេះពី Lee know មុន ហើយម្យាងរាងក្រាស់ក៏មិនបានប្រកាន់រឿងនេះទៀតធ្វើឲ Hanna បរាជ័យមួយម្ដងហើយ

ងាកមកមើល Hyunjin វិញថ្ងៃនេះគេមិនបាននៅក្រុមហ៊ុននោះទេ នៅសម្ងំក្រេបទឹកឃ្មុំជាមួយរាងតូចនៅផ្ទះទៅវិញទេសំខាន់ក្រេបទាំងថ្ងៃតែម្ដង មុននេះបន្ទិចរាងក្រាស់ទើបតែលេងជិះសេះប្រលែងដៃជាមួយរាងតូចហើយទេ រាងក្រាស់ក៏បានចុះមករកទឹកផឹកនៅខាងក្រោមទាំងគ្មានសម្លៀកបំពាក់មានត្រឹមតែកន្សែងរុំត្រឹមល្វែងក្រោមប៉ុណ្ណោះ បើរាងតូចវិញនៅគេងនៅខាងលើនៅឡើយ

បន្ទិចក្រោយមកក៏មានរថយន្តសេរីទំនើបមួយបើកចូលមកខាងក្នុងផ្ទះ រាងក្រាស់ក៏បានឮសម្លេងរថយន្តចូលមកក្នុងផ្ទះដែរតែគេមិនបានខ្វល់នោះទេ
" បង Hyun បង! នេះបងនៅទីនេះទេហេស " Hanna
" Hanna មានការអីមែនទេ " Hyunjin និយាយទាំងបែរខ្នងទៅកាន់នាង Hanna រាងចាប់អារម្មណ៍នឹងកាយវិការចម្លែកៗរបស់រាងក្រាស់ដែរដូចជាទើបតែធ្វើអ្វីដែលហត់ហើយចឹង សំខាន់អត់មានអាវទេ
" គឺ ខ្ញុំចង់មកប្រាប់បង Felix សំណព្វចិត្តរបស់បងបានលួចក្បត់បងហើយ " Hanna និយាយទាំងញញឹមចុងមាត់ រាងក្រាស់ក៏ងាកមកមើលនាង
" ក្បត់ ? ក្បត់យ៉ាងមិច " Hyunjin
" គឺនេះបងមើលទៅ " Hanna បានហុចទូរស័ព្ទទៅឲរាងក្រាស់មើល ដោយក្នុងទូរស័ព្ទនោះមានរូបថត yongbook និង wooyong រាងក្រាស់គ្រាន់តែមើលក៏ដឹងថារូបនេះជារូបរបស់ yongbook មិនមែនជារាងតូចដែរ
" នេះបងគ្មានប្រតិកម្មអីបន្ទិចទេហេស " Hanna
" ហេតុអ្វី? " Hyunjin
" បងមិនខឹងនឹងវាទេហេស វាហ៊ានក្បត់បងទីជួបប្រុសថ្មីណា " Hanna

សងគំនុំសាងស្នេហ៍ // Complete Where stories live. Discover now