ថ្ងៃនេះគឺជាថ្ងៃ១៥កើត ព្រះចន្ទពេញបូណ៌មីហើយក៏ជាថ្ងៃដែលគេគ្រប់គ្នាទៅវត្តដើម្បីទៅបន្ដែតប្រទីតនិងដើរលេងកម្សាន្ត ជាមួយញាតិមិត្តបងប្អូន
ល្ងាចនេះនៅ ផ្ទះរបស់ឧកញ៉ាផាយ៉ាបានរៀបចំកម្ម វិធីជួបជុំមិត្តចាសបានធ្វើនំបង្អែមម្ហូបអាហារជាច្រើន មុខទុកសម្រាប់ទទួលភ្ញៀវលោកជំទាវមុនថានិងស្វាមីបានមកដល់ ផ្ទះរបស់ឧកញ៉ាផាយ៉ាតាំងពីព្រឹកព្រោះចង់មកជួយធ្វើនំក្រងផ្កានិងមកនិយាយគ្នាពីរឿងខ្លះៗ
"ជម្រាបសួរអ្នកបង/ជម្រាសួរលោកជំទាវ"ជំទាវមុនថា&ឧកញ៉ាត្រាវ៉ាត់ ជំទាវម៉ៃម៉ាចុះមកទទួលដើម្បីចូលក្នុងផ្ទះ
"ជម្រាបសួរលោកឧកញ៉ា អ្នកអូន មកដល់ហើយហ៎ចុះឯណាក្មួយភូវីនរបស់បងហ៎"ជំទាវម៉ៃម៉ា
លោកឧកញ៉ាត្រាវ៉ាត់ក៏សុំខ្លួនទៅរកលោកឧកញ៉ាផាយ៉ាមុនដើម្បីពិភាក្សាររឿងការងាររាជការនិងការធ្វើជំនួញ នៅក្រៅស្រុក&ក្នុងស្រុក
"អរអ្នកបងគឺកូនភូ នៅឯផ្ទះប្រាប់ថាមិនសូវស្រួលខ្លួនល្ងាចមិញចូលក្នុងបន្ទប់តាំងតែពីក្បាលល្ងាច"ជំទាវមុនថា
"តោះចឹងអ្នកអូនយើងទៅខាងលើសិនទៅចាំអ្នកបងប្រាប់កូនប៉ន៍ឪ្យទៅមើលប្អូន"ជំទាវម៉ៃម៉ា
នៅខាងលើផ្ទះប៉ន៍កំពុង តែសរសេរសំបុត្រផ្ញើរឪ្យអ្នកណាក៏មិនដឹងហើយញញឹមម្នាក់ឯង(ប៉ន៍សរសេរឪ្យអ្នកណា ខ្ញុំក៏មិនទាន់ដឹងដូចគ្នា🙃)
"កំពុងញញឹមអីនិងកូនប៉ន៍ កូនទៅមើលក្មួយភូវីនបន្តិចទៅកូន ប្អូនមិនសូវស្រួលខ្លួនហើយចាំនាំប្អូនមក ផ្ទះយើងផង"ជំទាវម៉ៃម៉ា
"គ្មានអីនោះទេអ្នកម៉ែ ភូវីនកើតអីកូននិងទៅមើលឥឡូវនេះ"Pond បត់ក្រដាស់សរសេរមិញនេះដាក់ចូលក្នុងស្រោមសំបុត្រហើយលាអ្នកម៉ែ និងអ្នកមីងទៅរកភូវីន
ប៉ន៍ធ្វើដំណើរដោយសេះទៅផ្ទះភូវីន ជាមួយជំណិតរបស់គេនាយខេន ទៅដល់ផ្ទះរបស់ភូវីនចុះពីលើសេះឪ្យនាយខេនយកសេះទៅចង់ ខ្លួនក៏ឡើងទៅរកភូវីន
"អ្នកប្រុសរបស់ឯងនៅឯណា"Pond ឃើញលីម៉ានៅអង្គុយខាងមុខក៏សួរ
"គឺអ្នកប្រុសតូច នៅក្នុងបន្ទប់ទានម្ចាស់ប្រាប់ថាមិនចង់ចេញមកក្រៅទេ ហើយក៏មិនចង់ទៅណាទាំងអស់ "Lima