ស្បៃរាត្រីក៏បានកន្លងផុតទៅចូលដល់ថ្ងៃថ្មីពេល ព្រឹកព្រលឹមពន្លឺព្រះអាទិត្យយ៉ាងភ្លឺចាំងចូលតាម ចន្លោះបង្គួចចូលក្នុងបន្ទប់បង្ហាញឪ្យយើងឃើញថាមានមនុស្សពីនាក់កំពុងគេងលើគ្រែ ម្នាក់រាងតូចកំពុងតែគេងកើយទ្រូងរាងក្រាស់យ៉ាងលង់លក់ស្រួលដោយមិនបានខ្វល់ពីចចកកំណាចដែលកំពុងតែសម្លឹងមើលមុខគេចង់លេបត្របាក់នោះទេ
គឺភូវីនកំពុងតែគេងកើយទ្រូងរបស់ប៉ន៍ហើយដៃថែមទាំងអោបគេទៀត ប៉ន៍បានភ្ញាក់មុនហើយតែគេមិនបានដាស់ភូវីនទេគេចង់ឪ្យភូវីនគេងឪ្យបានឆ្អែតមិនហ៊ានដាស់ទេហើយណាមួយចង់អោបកូនគេវិញដែរ
"ពេលគេងលក់ចឹងទៅឡើងគួរឪ្យស្រឡាញ់មើលមុខចុះឡើងស្លូតមិនសមឆ្នាស់ចឹងសោះមើលថ្ពាល់ចុះប៉ោងៗទន់ៗដូចនំចឹង"Pond និយាយម្នាក់ឯងក្នុងចិត្តហើយមិនអស់ចិត្តថែមទាំងយកដៃទៅប៉ះថ្ពាល់កូនគេទៀតហើយក៏ធ្វើឪ្យភូវីនភ្ញាក់
"ន៎ែ..មិចក៏ឃុនអោបខ្ញុំលែងខ្ញុំ"Phuwin ខិតចេញពីប៉ន៍
"អូនមើលទៅមើលតើអ្នកណាអោបមកអ្នកណាមុនឪ្យប្រាកដនោះខាងអូនហើយនេះខាងបងកាលយប់មិញនេះអូនជាអ្នកយកខ្នើយនេះចេញហើយមកអោបបងថែមទាំងគេងកើយទ្រូងបងទៀត"Pond
"ចុះមិចក៏ឃុនមិនព្រមដាស់ខ្ញុំ"Phuwin
"បងខ្លាចរំខានអូន អូនគេងមិនឆ្អែតទើបបងមិនដាស់"Pond ភូវីនមិនបានតបអីទេគ្រាន់តែមើលមុខប៉ន៍
*យាយពីថាក្រោកមកភ្លាមឆ្នាស់ម៉ងហា៎k'ភូកូនឆីអ្នកអោបគេខ្លួនឯងសោះ*
"ភូវីនហា៎ក្រោកឬនៅលោកជំទាវឪ្យមកហៅ"Lima គោះទ្វានៅខាងក្រៅបន្ទប់
"ខ្ញុំក្រោកហើយបងខ្ញុំនិងប្រញ៉ាប់ទៅ"Phuwin ក៏បម្រុងងើបចុះពីគ្រែ
"ប្រញ៉ាប់ទៅណា"Pond ចាប់ទាញដៃភូវីន
"បងលីម៉ាមកហៅមិញនេះឃុនមិនឮទេមែនទេត្រចៀកធ្ងន់មែនទេ"Phuwin ប៉ន៍ក៏ចាប់ទាញដៃភូវីនមកគេងវិញហើយក៏ឱនទៅថើបមាត់គេ
"បងប្រាប់ហើយមែនទេថាត្រូវហៅបងថាបងហើយមួយទៀតពេលរៀបការហើយត្រូវហៅថាលោកបងឬក៏លោកប្ដីក៏បានដែរព្រោះបងជាហ្លួងក្នុងវាំងណា"Pond ភូវីនមានជាការភាំងជាខ្លាំងបើកភ្នែកឡើងធំហើយយកដៃទប់មាត់ពេលប៉ន៍ឈប់ថើបហើយនិយាយមកគេ