Phuwin ក្រោកពីគេងវារៀងល្ងាចបាត់ទៅហើយអ្នកនៅក្នុងផ្ទះមានភាពមមាវឹកគ្រប់គ្នាព្រោះប្រញ៉ាប់រៀបចំបាយទឹកឱ្យ លោកជំទាវ លោកឧកញ៉ា&អ្នកប្រុសតូចរបស់ពួកគេ
លោកជំទាវមុនថា&លោកឧកញ៉ាត្រាវ៉ាត់បានមកដល់តុបាយដែលអ្នកបម្រើបានរៀបចំរួចហើយនៅឡើយតែភូវីនទេ ទើបលោកឧកញ៉ាឱ្យអ្នកបម្រើចំណិតរបស់ភូវីនឱ្យទៅហៅភូវីន
ភូវីននៅក្នុងបន្ទប់ឯនេះវិញ ក្រោកពីគេងហើយមិនព្រមចេញក្រៅបន្ទប់ទេបានអង្គុយក្នុងគិតតែម្នាក់ឯង"តើនេះជាការពិតមែនទេ ដែលខ្ញុំបានឆ្លងពេលវេលាមក ហ៊ឺយវាមិនអាចទៅរួចទេតើអ្នកគ្រប់គ្នាកំពុងលេងសើចមែនទេឬក៏ខ្ញុំកំពុងយល់សុបិន្ត អូយ"ភូវីនគិតថាខ្លួនឯងកំពុងយល់សុបិន្តទើបក្ដិចដៃរបស់ខ្លួនតែវាឈឺពិតមែន
ដោយអង្គុយគិតបានបន្តិចលីម៉ាដែរជាអ្នកបម្រើចំណិតរបស់គេក៏បានមកហៅឱ្យទៅញ៉ាំបាយ
"អ្នកប្រុសលោកម្ចាស់ឱ្យខ្ញុំមកហៅអ្នកប្រុសទៅពិសារបាយ"Lima បានគោះទ្វាហើយបើកដើរចូលទៅព្រោះអ្នកខាងក្នុងស្ងាត់
"បាទបងខ្ញុំចេញទៅឥឡូវហើយ បងអង្គុយចុះសិនមក ខ្ញុំសុំសួរបងមួយបានទេ?"Phuwin ទាញដៃលីម៉ាឱ្យមកឈរក្បែរគ្រែដែលគេកំពុងអង្គុយ
"ហេតុអី អ្នកប្រុសហៅខ្ញុំថាបង"ដោយហៅសព្វនាមចម្លែកទើបសួរ
"ចុះរាល់ដងខ្ញុំហៅបងថាយ៉ាងម៉េច"Phuwin ក៏សួរទៅលីម៉ាវិញ
"ក៏អ្នកប្រុសហៅខ្ញុំថាលីម៉ានោះអីហើយអ្នកប្រុសបានប្រាប់ខ្ញុំថានឹងធ្វើជាមិត្តនឹងគ្នានោះអី"Lima& phuwin មានអាយុស្មើគ្នា&ស្និទ្ធស្នាលគ្នា
"ហៅមិចក៏មិចទៅ តែពេលនេះខ្ញុំសុំសួរបងមួយ"Phuwin ចង់ដឹងចម្លើយលឿនទើបគេបង្វែរមកសួរវិញ Lima ក៏បានងក់ក្បាល
"តើឆ្នាំនេះឆ្មាំប៉ុន្មានហើយ?"Phuwin Lima រាងឆ្ងល់បន្តិចតែក៏ឆ្លើយប្រាប់ទៅភូវីន
"ក៏ឆ្នាំនេះឆ្នាំ 1910នោះអីតើនេះអ្នកប្រុសលង់ទឹកឡើងបាត់ការចងចាំហើយមែនទេ"Lima និយាយដោយសើចតិចៗ
Phuwin ឮបែបនេះក៏ពេបមាត់រកយំ
Skip
#ពេលបរិភោគអាហារពេលល្ងាចរួច