ផ្ដើមសាច់រឿងដំបូង នៅក្នុងទីក្រុងដ៏ធំមួយយើងបានឃើញមានក្មេងប្រុសម្នាក់កំពុងគេងក្រលុំភួយនៅលើគ្រែគេងរបស់គេក្នុងវិមានដ៏ស្កឹមស្កៃបន្តិចក្រោយមកក៏ឮសំឡេងស្ត្រីចំណាស់ម្នាក់គោះទ្វាហើយហៅគេ "អ្នកប្រុសតូចក្រោកឡើង"ម៉ែដោះ
ដោយក្មេងម្នាក់នោះមានឈ្មោះថា phuwin tangsakyuen អាយុ19ឆ្នាំ រៀបឆ្នាំទី1ជាកូនអ្នកមានមុខមាត់ក្នុងសង្គម និងជាកូនតែម្នាក់របស់លោកTravat និងអ្នកស្រី Montha Phuwinមានមុខមាត់គួរឱ្យស្រឡាញ់សុភាពរាបសារ ឆ្នាស់ឆ្នើម
"បាទខ្ញុំក្រោយហើយ"Phuwin ឆ្លើយដោយងល់ៗព្រោះកំពុងគ្របភួយនៅឡើយ
"ចា៎ចឹងអ្នកប្រុសតូចរៀបចំខ្លួនឱ្យលឿនមកលោកប្រុសនិងអ្នកស្រីចាំនៅខាងក្រោម" ម៉ែដោះថាហើយក៏ដើរចេញពីមុខបន្ទប់បាត់ទៅ
Phuwin ក្រោយពីម៉ែដោះចេញទៅហើយក៏ប្រញ៉ាប់រៀបចំខ្លួនដើម្បើចុះទៅខាងក្រោមដែរ15នាទីក្រោយមក
"Phuwin ចុះមកហើយហ៎មកញ៉ាំបាយមកកូន"លោកស្រី Montha ភូវីនក៏បានទៅអង្គុយជិតអ្នកម៉ាក់របស់គេហើយបានញ៉ាំបាយនិងនិយាយរឿងខ្លះៗពីសាលារៀនថ្មីរបស់គេ.....
ពេលញ៉ាំបាយរួចភូវីនក៏បានទៅសាលារៀនដោយមានអ្នកបើកឡានឱ្យ
#សាលារៀន🏫
"ហេក Phuwin" ដោយឮសំឡេងនរណាម្នាក់ហៅភូវីនក៏បានងាកមើល
"Dunk ឯងមករៀននៅទីនេះដែរហ៎" Phuwin ក៏បានរត់ទៅឱបហើយសួរ
Dunk natachaiboonprasert អាយុ19ឆ្នាំ រៀនឆ្នាំទី1 ជាមិត្តភក្តិរបស់ភូវីនតាំងពីតូចក្រូចឆ្មា និងជាកូនប្រុសតែម្នាក់របស់លោក viticha អ្នកស្រី yufer ហើយក៏ជាកូនអ្នកមានមុខមាត់ក្នុងសង្គមផងដែរមានមុខមាត់គួរឱ្យស្រឡាញ់តែមិនមែនស្លូតគឺចរិកដូចមិត្តគេចឹង
"ត្រូវហើយយើងមករៀនទៅទីនេះព្រោះប៉ាម៉ាក់យើងមកធ្វើការនៅទៅនេះ"Dunkឱបតបទៅភូវីនវិញ
"អញ្ចឹងតោះយើងទៅក្នុងសាលាទៅ"Dunk
Skip
#ពេលចេញទៅផ្ទះ
ពួកគេបានមកបបួលគ្នាទៅញ៉ាំអី ហើយក៏បានដឹកដៃគ្នាដើរឆ្លងថ្នល់ដើម្បីទៅញ៉ាំអីនៅម្ដុំសាលារៀនពេលពួកគេដើរឆ្លងថ្នល់មានរថយន្តមួយបើកយ៉ាងលឿនមកបុកពួកគេតែម្ដង..
ពួកគេក៏បានដេកស្ដូកស្ដឹងនៅលើផ្លូវដោយខ្លួនប្រាណរបស់ពួកគេទាំងពីរដេកនៅក្នុងថ្លុកឈាម...
"ខ្ញុំនៅឯងណានិង ហើយ..ហើយ..ហើយចុះដាំង ដាំងទៅណាហើយ"Phuwin បាននិយាយហើយនៅជុំវិញខ្លួនគេពោរពេញទៅដោយពណ៌ខ្មៅសុទ្ធ
"ដាំង ដាំងនៅឯណាអ្នកម៉ាក់លោកប៉ាកូនខ្លាច"គេបានស្រែកហើយយំ ពេលនោះក៏បានឮសំឡេងមួយនិយាយ
"អ្នកបានស្លាប់ហើយ"ហើយភូវីនគេក៏បានឃើញរូបរាងកាយគេនិងដាំងដេកស្ដូកស្ដឹងនៅលើផ្លូវក្នុងថ្លុកឈាមនិងមានលោកប៉ាអ្នកម៉ាក់របស់គេឱបគេជាប់និងម៉ាក់ប៉ារបស់ដាំងនៅក្បែរដាំងផងដែរ
"មិនពិតៗទេ"ភូវីនក៏បានស្រែកហើយសន្លប់បាត់ទៅ
នៅពេលដែលគេបើកភ្នែកមកគេឃើញខ្លួនរបស់គេកំពុងនៅលើគ្រែដ៏ប្រណិតមួយ ហើយឃើញមនុស្សជាច្រើននៅក្បែរគេ
"កូនដឹងខ្លួនហើយហ៎ភូវីន កូនដឹងទេម៉ែភ័យប៉ុណ្ណា"ហើយគាត់ក៏ចាប់ដៃភូវីន
"ខ្ញុំមិនអីទេ នេះអ្នកទាំងអស់អ្នកកំពុងលេងអីនិងហេតុស្លៀកពាក់បែបនេះអូហូអ្នកស្រីមុនថាលោកប្រុសត្រាវ៉ាត់ ម៉ែដោះ"Phuwin និយាយទាំងសើច
"នេះកូនកំពុងនិយាយអីនិង ម៉ែមិនយល់នោះទេ"លោកជំទាវមុនថា និយាយទាំងទឹកមុខឆ្ងល់
"កូននេះសង្ស័យតែធ្លាក់ទឹកវង្វេងស្មារតីហើយ ធ្វើឫកពារប្លែកៗ"លោកឧកញ៉ាត្រាវ៉ាត់គាត់ក៏បានដើរចេញទៅក្រៅហើយឱ្យអ្នកបម្រើដាំថ្នាំយកទៅឱ្យភូវីន
"កូនទើបតែក្រោកពីសន្លប់កូនសម្រាកវិញទៅម៉ែទៅខាងក្រៅហើយម៉ែមិនរំខានកូនទេ"គាត់ក៏បានដើរចេញទៅភូវីនតាមមើលគាត់ដើរចេញរហូតផុតទាំងចម្ងល់
"តើអ្នកគ្រប់គ្នាកើតអីហេតុអីក៏ចម្លែកៗចឹង"Phuwin ក៏បានគេងទៅដោយមានអារម្មណ៍ថាហត់
___________________________
#Chhial
សូមអភ័យទោសបើសិនជាមានកំហុសខុសឆ្គងត្រង់ណាព្រោះវាជាលើកដំបូងរបស់ខ្ញុំ🤧💐