"គ្រប់គ្រាន់ហើយឃុន"Phuwin
"ភូ..អូន.."Pond
"ឈប់ហៅខ្ញុំឆាប់ឡើងមកឪ្យលឿនអ្នកម៉ែប្រហែលមកដល់ផ្ទះហើយមើលទៅ"Phuwin
ពេលទៅដល់ផ្ទះភូវីនក៏ដើរទៅលើផ្ទះជើងឡើង ញាប់ឆ្អេកដើរមិនងាកក្រោយអីតិចប៉ន៍មិនបាននិយាយអីទេព្រោះភូវីនមិននិយាយជាមួយតាំងពីចេញមកគេក៏ដើរតាមក្រោយភូវីនទៅខាងលើផ្ទះ
អ្នកម៉ែភូវីននិងអ្នកម៉ែប៉ន៍បានត្រឡប់មកវិញហើយហើយគាត់កំពុងតែនិយាយគ្នាពីកូនៗទាំងពីររបស់គាត់ហើយដៃកំពុងក្រង់ផ្កា ភ្លាមនោះស្រាប់តែឃើញភូវីនឡើងមក
"ភូវីនហេតុអីក៏ធ្វើមុខបែបនិងមានរឿងអីហើយឯណាបងនោះកូន"ជំទាវម៉ៃម៉ា អ្នកម៉ែប៉ន៍ក្រលែកទៅក៏ឃើញភូវីនឡើងមកហើយក៏សួរ
"មិនមានអីទេលោកអ៊ំហើយឃុនគាត់កំពុងឡើងមកខ្ញុំសុំទៅបន្ទប់សិនហើយណាបាទ"Phuwin និយាយយ៉ាងស្រទន់ទៅអ្នកម៉ែប៉ន៍
"អ៊ូវ..មិនមកជិតម៉ែតិចទេហី"ជំទាវមុនថា
"អត់ទេកូនអន់ចិត្តនិងអ្នកម៉ែណាស់ទុកកូនចោល"Phuwin ធ្វើមាត់ពេកដាក់អ្នកម៉ែគេ
"មកជិតម៉ែតិចមក"ជំទាវមុនថា ភូវីនក៏ទៅអង្គុយជិតអ្នកម៉ែគេគ្រាន់តែអង្គុយភ្លាមប៉ន៍ក៏មក
"កូនប៉ន៍មកនេះមកម៉ែនិងអូនមុនថាបាននិយាយគ្នាពីរឿងកូនទាំងពីរហើយពេលនេះចង់សួរកូនៗសិន"ជំទាវម៉ៃម៉ា ប៉ន៍ក៏ដើរទៅរកម៉ែគេហើយភូវីនក៏និយាយ
"អ្នកម៉ែខ្ញុំចង់ផ្ដាច់ពាក្យ"Phuwin និយាយមួយៗច្បាស់ៗសម្លឹងប៉ន៍ចង់ជ្រុះគ្រាប់ភ្នែក
"កូនភូកូននិយាយអីនិងហេតុអីនិយាយបែបនេះមានរឿងអី"ជំទាវមុនថា គាត់ភាំងនិងសម្ដីភូវីនខ្លាំងណាស់
"ខ្ញុំនិយាយថាខ្ញុំចង់ផ្ដាច់ពាក្យហើយអ្នកម៉ែគួរតែសួរឃុនប៉ន៍ថាមានរឿងអីមិនមែនខ្ញុំ"Phuwin ប៉ន៍បានត្រឹមឱនមុខចុះ
"កូនប៉ន៍ប្រាប់ម៉ែមកមានអីបានដល់ថ្នាក់និង"ជំទាវម៉ៃម៉ា ងាកមកសួរប៉ន៍
"ដេនណាគេអោបកូន"Pond ប៉ន៍ឆ្លើយទាំងឱនមុខដដែល
"គ្រាន់តែរឿងពិននិងចាំបាច់អីដល់ថ្នាក់ផ្ដាច់ពាក្យកូនស្ដាប់ម៉ែណាភូវីន ពេលរៀបការរួចអាចនិងមានរឿងលើសនិងក៏ថាបានជាភរិយាគេបើគេជាស្វាមីគេចង់បានភរិយាថែមទៀតក៏យើងមិនមានសិទ្ធទៅហាមគេដែរតែយើងជាភរិយាមិនអាចក្បត់គេទេដឹងទេមើលតែឧកញ៉ាក្នុងវាំងទៅកូនដឹងហើយតែក្មួយប៉ន៍សន្យានិងមីងបានទេបើក្មួយអស់ចិត្តនិងកូនមីងយកគេមកឪ្យមីងវិញមកកុំធ្វើបាបចិត្តគេណាហើយយើងជាភរិយាត្រូវតែគោរពស្វាមី"ជំទាវមុនថា មើលមុខភូវីនិងប៉ន៍