[3].ទៅរកវាទៅ

182 25 0
                                    

        ការឡើងសន្ទរកថា និងថ្លែងអំណរគុណបានបញ្ចប់ ពួកគេទាំងពីរក៏ចុះមកខាងក្រោមវិញ ជេគប្រញាប់ប្រលែងដៃរាងក្រាស់យ៉ាងលឿនព្រោះអត់ត្រូវធាតុជាមួយ។
   «បងប្រុស និងបងថ្លៃ»មកដល់ខាងក្រោម ក៏មានកម្លោះតូចម្នាក់ដើរមករកពួកគេទាំងពីរ ទាំងញញឹមថ្ពាល់ខួច។
  «ជុងវ៉ុន!មកតាំងអង្កាលម្តេចបងមិនឃើញ?»ស៊ុងហ៊ុនភ្ញាក់ផ្អើលនឹងវត្តមានរបស់ប្អូនប្រុសជីដូនមួយ ដែរគេរស់នៅអ៊ីតាលីនោះ ឯជេគសម្លឹងមើលជុងវ៉ុន បែបរកនឹកថាជានរណា គេស្តាប់មិនលឺស៊ុងហ៊ុននិយាយអ្វីទេ ព្រោះតែតន្រ្តីលឺពេក។
   «ខ្ញុំមកមួយសន្ទុះហើយ!!បងថ្លៃមិនចាំខ្ញុំទេមែនទេ!?»ជុងវ៉ុនតបនឹងបងប្រុសជីដូនមួយ ហើយក៏ចូលនិយាយកៀកជាមួយជេគវិញ។
   «ឯងគឺ....ជុងវ៉ុនមែន..ទេ??»ជេគរៀងបង្អូសសំឡេង រកនឹកឈ្មោះជុងវ៉ុនរួចសួរបញ្ជាក់គេខ្លាចខុស។
   «បាទ!!នឹងហើយ»
   «អា៎!!បងសុំទោសណា បែកគ្នារៀងយូរទើបមិនចាំច្បាស់បែបនេះ»ជេគនិយាយញញឹមញញែមដាក់ប្អូនថ្លៃ ធ្វើអោយស៊ុងហ៊ុនដែរកំពុងឈរមើលនោះ ភ្ញាក់ផ្អើលនឹងស្នាមញញឹមរបស់ជេគ ក៏ព្រោះតែនាយអត់ដែរឃើញជេគញញឹមទេ ព្រោះតែពួកគេតែងតែពាក់មុខយក្សដាក់គ្នារហូតនឹង។
  «បងស៊ុងហ៊ុន!!»លីលីមិនដឹងមកពីក្រលុកក្រលៀតណា ចូលមកអោបដើមដៃស៊ុងហ៊ុនទាំងធ្វើមុខក្រញូវបែបអន់ចិត្ត។
   «អូនមានអីមែនទេ!? ធ្វើមុខក្រញូវបែបនេះមិនល្អទេណា៎»
   «អូនមានរឿងចង់និយាយជាមួយគេនោះ»លីលីចង្អុលមកកាន់ជេគដែរកំពុងតែឈរនិយាយគ្នាលេងសើចសប្បាយជាមួយជុងវ៉ុននោះមិនដឹងអ្វីនោះ។
   «មិនអីទេ ចាំគេនិយាយគ្នាចប់ ចាំទៅនិយាយជាមួយគ្នាតែម្តងទៅ»
   «ចាស៎»
   «លីលីកូន មកទៅជាមួយម៉ាក់ណា៎»ពេលនោះអ្នកស្រីដើរមកហៅលីលី ដើម្បីអោយនាងទៅជាមួយគាត់រាក់ទាក់ជំទាវៗ ដែរត្រូវជាប្រពន្ធអ្នកដែររួមភាគហ៊ុននោះ។
   «ជក់»លីលីនាងធ្វើទឹកមុខបែបធុញទ្រាន់មុខក្រញូវដើរចេញពីទីនោះជាមួយអ្នកស្រីផាកបាត់ទៅ។
   «លោក!!បន្ទប់ទឹកនៅឯណា!?»រាងតូចបន្ទាប់ពីនិយាយគ្នាជាមួយប្អូនថ្លៃរួចរាល់ ក៏មកដើរមកជិតស៊ុងហ៊ុនសួររកបន្ទប់ទឹក។
   «យើងមិនដឹង!!»ស៊ុងហ៊ុនឆ្លើយតប មិនមើលមុខរបស់ជេគ ជេគគេមិននិយាយអី ក៏ដើរចេញទៅរកខ្លួនឯងតែម្តង ព្រោះតែគេមិនដែរមកភូមិគ្រឹះនេះម្តងណាទេ បើថ្ងៃរៀបចំមង្គលការគឺរៀបនៅសណ្ឋាគារ។
    ផឹក....!!ដើរៗក៏មិនបានមើល ជ្រុលខ្លួនទៅបុកមាឌមាំម្នាក់ ធ្វើអោយគេវិះនឹងដួល ប៉ុន្តែបាននាយម្នាក់នោះជួយទប់ទាន់។
  «ឯងមិនអីទេ!?»បរុសសង្ហារម្នាក់នោះសួរទៅកាន់ជេគជាមួយនឹងសំឡេងស្រទន់ លាយមាំរបស់គេដោយការបារម្ភ។
   «បាទ!ខ្ញុំមិនអីទេ អរ..អរគុណហើយ»ជេគមកជាធម្មតាវិញហើយ ក៏ដើរចេញទៅរកបន្ទប់ទឹកម្នាក់ឯងទៅ ដោយមានបរុសម្នាក់នោះតាមមើលយ៉ាងជាប់។
   «ចៅហ្វាយបាទ!!»នាយម្នាក់ដើរមកជិតបរុសម្នាក់នោះ ដោយការលើកដៃបក់ហៅ។
   «គេជានរណា!?»
   «គឺជាកូនប្រុសដើម របស់លោកសុីម និងត្រូវជាភរិយារបស់លោកផាក ស៊ុងហ៊ុន»
   «ហឹម.....»នាយមិនមាត់បែបជាញញឹមចុងមាត់យកតែម្តង។
        ក្រលែកមកមើលជេគឯណេះវិញ បន្ទាប់ចេញពីបន្ទប់ទឹក ដើរមកវិញក៏ជួបនឹងស៊ុងហ៊ុន ហើយនាយស្រាប់តែទាញគេ ដើរសំដៅទៅកាន់ខាងក្រោយភូមិគ្រឹះជាមួយគ្នា។
   «ន៎ែ!!ផាក ស៊ុងហ៊ុន!!លែងណា យ៉ាងមិចលោកនឹង!!?»ជេគដើរតាមនាយសឹងមិនទាន់ ខំប្រឹងគ្រលាស់ដៃចេញពីរាងក្រាស់យ៉ាងខ្លាំង ប៉ុន្តែក៏ត្រូវនាយក្តោប.កដៃរបស់គេកាន់តែខ្លាំង។
   «យើងភ្លេចខ្លួនតែបន្តិចសោះ បែបជាអោយភ្នែកអោយដៃប្រុសឈ្មោលហើយមែនទេ!?»មកដល់កន្លែងគួរសម ស៊ុងហ៊ុនរុញរាងតូចចេញស្ទើតែដួលផ្កាប់មុខទៅហើយ រួចសួរសំណួរចម្លែកៗធ្វើអោយរាងតូចឆ្ងល់តែម្តង។
   «លោកនិយាយស្អី!?ខ្ញុំមិនយល់ទេ អោយភ្នែកអោយដៃប្រុសឈ្មោលស្អី??»រាងតូចឆ្ងល់ មកសួរអីប្លែកៗគេមិនយល់។
   «ធ្វើជាមិនដឹងស្មានតែយើងមិនដឹងមែនទេ មានយើងមិនគ្រប់ ចង់មានអាណាយកមកទៀត លុយពួកវាអោយឯងដល់មែនទេបានជាមានយើងមិនគ្រប់នោះ ហេតុអ្វីក៏អត់ឃ្លានម្លេះ!!!?»ស៊ុងហ៊ុនខឹងនឹងជេគរកអ្វីថាមិនត្រូវ ព្រោះតែនាយថានឹងទៅតាមជេគនៅពេលដែរគេទៅបានបន្តិច ព្រោះខ្លាចថាមិនស្គាល់ផ្លូវទៅបន្ទប់ទឹកវង្វេងអីទៅ ប៉ុន្តែទៅបានកណ្តាលផ្លូវឃើញហេតុការណ៍អម្បាញ់មិញ នាយរង់ចាំអោយជេគចេញពីបន្ទប់ទើបនាយដើរទៅរកគេតែម្តង។
  +ផាច់...សំឡេងបាតដៃកកិតនឹងថ្ពាល់.សរលោង ធ្វើអោយរាងក្រាស់ បែបមុខទៅតាមកម្លាំងដៃតូចស្រឡូននោះទៅតាម។
   «លោកឯងឆ្កួតហើយមែនទេ និយាយស្អីចេញមកមានគិតដែរឬទេ!? លុយដល់ស្អីអត់ឃ្លានស្អី ក្នុងខួរក្បាលលោកឯងមានតែរឿងបែបនេះទេមែនទេ!?»ជេគទះស៊ុងហ៊ុនមួយកំភ្លៀង ជាមួយនឹងមុខក្រហមខឹងជាមួយនឹងស៊ុងហ៊ុនយ៉ាងខ្លាំង ស៊ុងហ៊ុននាយលឺបែបនេះហើយយកអណ្តាតទល់ថ្ពាល់ ក្តៅចិត្តកាន់តែខ្លាំង។
    «កាន់ជើងវាមែនទេ!? ចូលចិត្តវាខ្លាំងណាស់មែនទេ ទៅរកវាទៅ!!»
    «កុំហួសហេតុពេកបានទេ នរណាចូលចិត្តនរណា លោកអោយមានហេតុផលខ្លះបានទេ!!»ជេគតបជាមួយស៊ុងហ៊ុងដោយវិលវល់ មិនយល់ស៊ុងហ៊ុនចង់និយាយពីអ្វីមិនយល់ ស៊ុងហ៊ុននាយខឹងកាន់តែខ្លាំង ក៏ចាប់លីជេគតែម្តង។
     «អាយ៎!!!ផាក ស៊ុងហ៊ុនលោកធ្វើឆ្កួតស្អី ដាក់ខ្ញុំចុះវិញភ្លាមទៅ(ដឹប ដឹប ដឹប)»រាងតូចចាប់ភ័យស្រែករើរខ្លួនខ្លាំងៗ និងវាយគក់ខ្នងនាយ3ដៃផងដែរ ប៉ុន្តែគិតថានាយឈឺនាយព្រមប្រលែងមែនទេ គិតខុសហើយកម្លាំងស្តួចស្តើងប៉ុនស្រមោចប៉ុណ្ណោះ មកធៀបកម្លាំងប៉ុនដំរីដូចនាយងាយស្រួលសម្រាប់នាយហើយ។
     «(ផាច់)នៅអោយស្ងៀម!!!»នាយវាយគូទជេគ មួយដៃនឹងសំឡេងធ្ងន់ៗបែបគំរាម។
    «អួយឈឺណាស់!!អាចុ*ម្រាយ»ជេគយកដៃអង្អែលកន្លែងស៊ុងហ៊ុនវាយ នឹងមានជាការជេរាងក្រាស់ថែមទៀត ឃើញមិនសូវមាត់ចឹងតិចថាអត់ចេះជេអីទៅ(ខ្នាញ់😭❤️)។
    «ចុម!!!ជេ បាន!!»ស៊ុងហ៊ុនក្តៅចិត្តនឹងក្មេងដែរទើបតែកើតម្សិលមិញហ៊ានមកជេនាយដែលមានអាយុគេឡើង2ឆ្នាំ មកដល់កន្លែងចត់ឡាន នាយក៏បើកទ្វារឡានដែរនាយបានជិះមកដាក់ជេគនៅក្នុងឡានទម្លាក់ខ្លាំងៗធ្វើអោយរាងតូចធ្វើមុខស្អុយតែម្តង។
    «បើពិបាកពេក មិនទម្លាក់អោយបាក់ចង្កេះតែម្តងទៅ ឈឺចង្កេះចង់ស្លាប់»រាងក្រាស់ចូលមកដល់ក្នុងឡាន ក៏ត្រូវរាងតូចស្តីអោយបាច់ៗមិនអោយចាំស្អែកព្រោះឈឺឥឡូវ។
     «កុំនិយាយច្រើនពេក ប្រយ័ត្នបានចាប់រំលោភក្នុងឡានឥឡូវនឹង»រាងក្រាស់មិនមើលមុខ ប៉ុន្តែមាត់និយាយគំរាមរាងតូចកុំអោយគេនិយាយច្រើនពេក រួចក៏បរឡានចេញពីភូមិគ្រឹះនោះ ទៅកាន់ភូមិគ្រឹះខ្លួនយ៉ាងលឿនមើលសឹងមានទាន់។
           មកដល់ភូមិគ្រឹះរបស់ខ្លួន ស៊ុងហ៊ុនចុះមកហើយក៏ទាញដៃរាងតូចច្រឡឹងជេគ ទាំងទីណាត់ទីណែង ហើយក៏ធ្វើអោយអ្នកបម្រើឆ្ងល់ផងដែលតែសុខចិត្តមិនមាត់ល្អជាង នាយអូសទាញជេគរហូតមកដល់បន្ទប់របស់នាយ(បន្ទប់ចែកគ្នា) ហើយក៏ក្រវាត់ជេគទៅលើគ្រែដោយមានជាការឡើងទ្រោបយកដៃមាំទាំង2របស់នាយឃុំជេគពីលើថែមទៀត។
      «ច..ចង់ធ្វើអី ងើបច..ចេញ!!»ជេគនៅពេលបានស៊ុងហ៊ុនទ្រោបពីលើបែបនេះចាប់ធ្វើខ្លួនមិនត្រូវវិលវល់ ព្រោះតែគេបានសម្លឹងមើលមុខស៊ុងហ៊ុនយ៉ាងជិតបំផុត ឯស៊ុងហ៊ុនមិនមាត់ញញឹមព្រាននារីដាក់ជេគសម្លឹងមើលមុខដ៏គួរអោយស្រឡាញ់របស់ភរិយាមិនព្រឹច ជេគពេលដែលត្រូវរាងកាយធំមាំទាំរបស់ស៊ុងហ៊ុនទ្រោបពីលើបែបនេះទៅពិតជាតូចណាស់ តូចញិបតែម្តង(អៀន!!!!😭)។
     «ចង់សម្លឹងមើលមុខប្រពន្ធ ហើយចាប់រំលោភយកតែម្តង»រាងក្រាស់និយាយស្រទន់ៗ ដោយប្រយោគចុងក្រោយនាយអោនទៅនិយាយជិតត្រចៀកជេគ ហើយក៏ខាំញិចទងស្លឹករបស់រាងតូចបន្តិច ធ្វើអោយគេព្រឺសម្បុរចង់ស្លាប់(😭)។
     «និយាយស្អីបែកៗចឹង ងើបចេញទៅ»ជេគធ្វើដូចជាធម្មតាប៉ុន្តែក្នុងចិត្តភ័យនិងព្រឺសម្បុរចង់ស្លាប់ហើយនោះ ហើយរុញខ្លួនប្រាណរបស់ស៊ុនហ៊ុនចេញតែគ្មានផលអ្វីបន្តិចសោះ។
  «ឯងនិយាយឈ្លើយដាក់យើងពីរដឹងហើយណា តើយើងគួរធ្វើយ៉ាងមិចចំពោះឯងទៅ?»

    «មិនអោយធ្វើអីទាំងអស់ ងើបចេញទៅងងុយដេកណាស់»ជេគនៅតែមិនបោះបង់យកលេសថាងងុយគេង លើកដៃចង្អុលរុញស្មារបស់ស៊ុងហ៊ុនចេញ និងងើបដោយខ្លួនឯងផងដែរ ប៉ុន្តែក៏ត្រវរាងក្រាស់រុញគេងនៅលើពូកវិញរួចក៏អោនសង្រ្គប់ថើបបបូរមាត់របស់រាងតូចយកតែម្តង ខ្ជិលនិយាយច្រើនទៀត។

               To be continued.....🎀

Thanks to all readers 🙏 🩷
Luv y'all 🫶 💞
ខ្ញុំសម្រាប់ពាក្យសម្តីអសុរសមិនសមរម្យ និងមានកន្លែងខុសឆ្គងណាសុំទោសទុកជាមុន ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាEnjoyរឿងមួយនេះ💕🍃
Write by: YanzolyJenz/ស៊ូលីជេន

អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON Where stories live. Discover now