[5].ចូលរួមកម្មវិធី

271 36 2
                                    

@ថ្ងៃថ្មី
តុ តុៗ....!!
«ចូលមក»នាយសង្ហារដែលកំពុងតែអង្គុយធ្វើការនៅខាងមុខកំព្យូទ័ររបស់ខ្លួន និយាយក្នុងសំឡេងមាំទឹកមុខហ្មត់ចត់ សាកសមជាអ្នកដឹកនាំពិតៗ។
«នេះគឺជាឯកសារផ្នែកចេញចូល ខ្ញុំបានពិនិត្យមើលរួចរាល់ហើយ»ជេគដើរមកដាក់ឯកសារលើតុ ស៊ុងហ៊ុនក៏យកមកពិនិត្យបន្តិច សុីញ៉េរួចរាល់ហើយក៏អោយជេគវិញ។
«មានអ្វីបន្ថែមទៀតមែនទេ??»ស៊ុងហ៊ុនលើកចិញ្ចើមម្ខាងនឹកឆ្ងល់ លេខារបស់ខ្លួនមិនព្រមចេញក្រៅនៅឈរអេះអុញៗ មើលមុខនាយមក់ៗនឹង។
«ខ្ញុំចង់សុំ នៅពេលម៉ោង3ខ្ញុំនឹងទៅចូលរួមពិធីខួបកំណើតរបស់លោកតារបស់ខ្ញុំ អ៊ីចឹងហើយខ្ញុំចង់សុំលោកអគ្គនាយកចេញមុនម៉ោងធ្វើការ!?»ជេគនិយាយរាយរាប់ប្រាប់ស៊ុងហ៊ុនជាហូហែរ រួចក៏ឈរសម្លឹងមុខនាយខ្ចឹបបបូរមាត់ចូលគ្នា ទឹកមុខបែបអង្វរកដូចជាកូនឆ្កែអ៊ីចឹង ឯនាយសង្ហារស្តាប់ជេគរាយរាប់ហើយក៏សម្លឹងមុខគេយ៉ាងគួរអោយអស់សំណើច។
«ចង់សុំយើងចេញមុនម៉ោងមែនទេ??»នាយក្រាស់ សួរសំណួរបញ្ជាក់រាងតូចម្តងទៀត ឯគេក៏ងក់ក្បាលផ្ងក់ៗ រួចនាយក៏បក់ដៃអោយគេមកទៅជិតនាយ។
«អ្ហើម..???»ជេគជ្រួញចិញ្ចើមឆ្ងល់នៅពេលដែលនាយស្រាប់តែទាញដៃរបស់គេ អោយមកអង្គុយលើភ្លៅរបស់នាយ។
«សឺត...ដាច់ចិត្តទុកប្តីចោលដែលមែនទេ..ហឹម??»ស៊ុងហ៊ុនអោបជេគជាប់ទ្រូង ថើបសៀតផ្កាគេមួយខ្សឺតយ៉ាងវែងដោយអារម្មណ៍ប្រាប់ថាគេពិតជាចង់អោបថើបគេបែបនេះខ្លាំងណាស់។
«អឺ..គឺ..ខ្ញុំគិតថាលោកនឹងរវល់ ទើបមិនបានបបួលទៅជាមួយ......»រាងតូចងើបមុខចេញពីទ្រូងហាប់ណែនរបស់នាយសង្ហារហើយនិយាយទាំងព្រិចភ្នែកញាប់ៗធ្វើអោយអ្នកមើលនោះខ្នាញ់ចង់តែចាប់ក្រញិចអោយណាណីទេ។
«ហិហិៗ...ចុះមានអំណោយជូនលោកតាឬអត់?»ស៊ុងហ៊ុនសួរបញ្ជាក់ជេគរឿងអំណោយរបស់លោកតារបស់គេ ជេគលឺហើយបើកភ្នែកធំៗតែម្តង ដោយសារតែគេមិនបានគិតពីរឿងទេ រួចហើយក៏ក្រវីក្បាលប្រាប់ស៊ុងហ៊ុនថាមិនមាន ដោយកាយវិការគួរអោយស្រឡាញ់ដែលនាយសង្ហារមិនដែលឃើញពីមុនមក។
«ជុប..ចាំបន្តិចណា»នាយស៊ុងហ៊ុនថើបបបូរមាត់ជេគមួយខ្សឺតរួចទាញទូរស័ពន្ទចុចលេខខលទៅនរណាមិនដឹង ជេគនោះពេលដែលនាយថើបបូរមាត់គេមួយខ្សឺតហើយលើកដៃប៉ះបបូរមាត់ខ្លួនឯងបែបភ្ញាក់ផ្អើលធ្វើដូចនាយថើបលើកដំបូងអ៊ីចឹង។
«ហេឡូ!!លោកឆេ ខ្ញុំត្រូវការស្មៅតែបុរាណមួយដែលមានគុណភាពល្អ និងជារបស់បុរាណកាលដែលមាន សតវត្សរាប់រយឆ្នាំមក យកអោយខ្ញុំនៅល្ងាចម៉ោង3នេះ បាទអរគុណហើយ»ស៊ុងហ៊ុននិយាយរួចដាក់ទូរស័ព្ទទំនើបតម្លៃរាប់រយរបស់នាយចុះ ហើយក៏ងាកទៅសម្លឹងមើលមុខជេគដែលកំពុងសម្លឹងមើលមកនាយដែលនោះ។
«អឹម...ហឹម~»ដោយក្តីក្រឺតខ្នាញ់ពេក នាយក្រាស់ក៏អោនទៅថើបបបូរមាត់របស់រាងតូច ដោយតក់ក្រហល់ឯជេគមិនប្រកែកក៏បើកបបូរមាត់ស្វាគមន៍អណ្តាលឥតឆ្អឹងដ៏ពិនប្រសប់របស់ស៊ុងហ៊ុនយ៉ាងកក់ក្តៅ ពេលនេះពួកគេទាំងពីរមិនដឹងខ្លួនឯងកំពុងធ្វើអ្វីទេ ចិត្តរបស់ពួកគេត្របាញ់រកគ្នាទៅវិញទៅមក មានអារម្មណ៍ថាមិនអាចប្រកែកបាន តើនេះជាអារម្មណ៍អ្វី?។
«បងសុំហើយណា៎»(សុទ្ធតែបង👀)ស៊ុងហ៊ុនសុំសំណើរពីជេគដោយមិនអាចប្រកែកបាន ជេគងក់ក្បាលផ្ងក់ៗ ស៊ុងហ៊ុននាយឃើញបែបនេះញញឹមយ៉ាងស្រទន់ដាក់ជេគហើយក៏ចុចប៊ូតុងគន្លឹះទ្វារការិយាល័យ ហើយក៏ដឹកដៃគ្នាទៅមើលរឿងអូឡាឡាទៅ(🗿)។
+Skip
នៅក្នុងភោជនីយដ្ឋានដ៏ល្បីនឹងទំនើបមួយកន្លែង ដែលនរណាក៏ចេញចូលហាងនោះផងដែល ក្នុងហាងមានសភាពអ៊ូអរ ដោយមានការកោតសរសើរពីរសជាតិម្ហូបនៅទីនេះ និងការបម្រើសេវាកម្មនៅទីនោះផងដែល។
«ជេគចង់ញុាំអី កម្មង់ទៅ»(ណាសព្វនាមឯង)សំឡេងគ្រលរធំប៉ុន្តែស្រទន់បង្កប់ដោយន័យ នាយហុចមីនុយទៅអោយជេគ ជាអ្នកកម្មង់ព្រោះនាយមិនដឹងថាជេគចូលចិត្តញុាំអ្វីនិងចង់ញុាំអ្វីទេ។
«ចុះលោក?»ជេគ
«ជេគចង់ញុាំអី យើងញុាំនឹង»(មិចមិនយាយបងទៀតទៅ)ស៊ុងហ៊ុន
«គឺយកមួយនេះ មួយនេះ អាមួយនេះ និងមួយនេះ អរគុណ»ជេគ
«ហេតុអ្វីកម្មង់ច្រើនម្លេះ ញុាំអស់ដែលមែនទេ?»ស៊ុងហ៊ុនសួរទៅកាន់ភរិយារបស់ខ្លួនទាំងហួសចិត្ត ឃើញមាឌតូចៗបែបនេះសោះ មិននឹកស្មានថាញុាំច្រើនដល់ថ្នាក់នេះសោះ។
«អស់តើស៎ យ៉ាងមិចលោកគិតថាខ្ញុំញុាំមិនអស់មែនទេ??»ជេគសួរបកទៅនាយវិញជាមួយទឹកមុខខឹង ចង់មើលងាយគេដែលឃើញមាឌតូចៗបែបនេះ ញុាំតិចៗនោះ សុំទោសផងមាឌតូចចឹងទេតែញុាំច្រើនណាស់ ប៉ុន្តែទឹកមុខសួរបែបខឹងៗរបស់ជេគ ទៅចេញជាគួរអោយស្រឡាញ់សម្រាប់ស៊ុងហ៊ុនទៅវិញ នាយសង្ហារសើចបន្តិច ហើយបន្តិចក្រោយមកបុគ្គលិកក៏លើកអាហារមក រួចពួកគេនាំគ្នាស្រស់ស្រូបអាហារថ្ងៃត្រង់ដោយក្តីរីករាយ។
បន្ទាប់ពីស្រស់ស្រូបអាហារថ្ងៃត្រង់រួចរាល់ហើយ ពួកគេក៏បានមកដល់ក្រុមហ៊ុនវិញ ដោយស៊ុងហ៊ុននាយអោយជេគចាំនាយនៅជិតជណ្តើរយន្តជាន់ផ្ទាល់ដី ឯនាយទៅទុកឡាននៅចំណត។
«សុីម ជេយ៉ុន!!!»សំឡេងកាចឆ្នាស់របស់កញ្ញាលីលី ដើរមកជាមួយនឹងទឹកមុខខឹងក្រោធ សំដៅមកកាន់ជេគយ៉ាងលឿន។
«អ្នកនាងលីលី ហៅខ្ញុំមានការអ្វីមែនទេ??»ជេគងាកទៅសួរលីលីបែបមិនដឹងខ្យល់អ្វី។
«ឯងមានចេតនាចង់បំបាក់មុខយើងនៅក្នុងកម្មវិធីរបស់បងស៊ុងហ៊ុនម្សិលម្ងៃមែនទេ!!?»
«បំបាក់មុខ? ហេតុផលអ្វីខ្ញុំត្រូវទៅបំបាក់មុខអ្នកនាងទៅ ហើយខ្ញុំបំបាកមុខអ្នកនាងពីកាល?»ជេគធ្វើជាមិនដឹងរឿងសួរនាងបញ្ជាក់ គេមិនមែនមិនដឹងថាខ្លួនឯងធ្វើអ្វីចំពោះលីលីឯណា គ្រាន់តែគេកាត់មុខនាងតែប៉ុណ្ណឹង។
«ឯងក៏ដឹងថាយើងគឺជាសង្សាររបស់បងស៊ុងហ៊ុន ហើយយើងនឹងដឹងថាអនាគតទៅយើងគឺជាភរិយាថ្មីរបស់បងស៊ុងហ៊ុន អ៊ីចឹងហើយពេលដែលគេប្រកាសហៅយើងនិងបងស៊ុងហ៊ុន ហេតុអ្វីបានជាឯងទៅកាត់មុខយើងបែបនេះ??»
«តើមានការងារអ្វីនាងត្រូវឡើងទៅទីនោះដែល នាងជាលេខារបស់ស៊ុងហ៊ុនមែនទេ?? បានជានាងចង់ឡើងបែបនេះ ឬក៏នាងចង់ឡើងទៅបំបាក់របស់ស៊ុងហ៊ុន??ហួយ!!..មិនហ៊ានស្រម៉ៃទេណា??»ជេគនិយាយលេងទឹកមុខមួយអេម ហើយក៏យកដៃម្ខាងធ្វើជាខ្ទប់មាត់បែបនឹកស្មានមិនដល់(កុំចង់ជោ😴)។
«នេះ..នេះឯង យើងមិនបានចង់ឡើងទៅបំបាក់មុខបងស៊ុងហ៊ុនទេ ឯងកុំចេះតែនិយាយនោះ ចាំមើលយើងនឹងប្រាប់បងស៊ុងហ៊ុនថាឯងធ្វើបាបយើង!!»លីលីខឹងនឹងជេគ រកនឹកពាក្យអោយស៊ុងហ៊ុនស្តីអោយជេគទាល់តែបាន។
«អ៊ីចឹងក៏អញ្ចើញ!!»ជេគញញឹមលឹបភ្នែកដាក់នាងបែបឌឺដង ធ្វើអោយនាងកាន់តែខឹង។
«មានរឿងអី??»នាយសង្ហារដើរមកជាមួយនឹងទឹកមុខឆ្ងល់ព្រោះតែនាយលឺសំឡេងជេគនិងលីលីប្រកែកគ្នា ទើបប្រញាប់ប្រញាល់មកមើល។
«បងស៊ុងហ៊ុន ហឹកហឹកៗៗ»លីលីគ្រាន់តែលឺសំឡេងស៊ុងហ៊ុនភ្លាមបែរក្រោយទៅអោបស៊ុងហ៊ុន យកមាយាទស្រ្តីទាក់ទាញចំណាប់អារម្មណ៍របស់ស៊ុងហ៊ុន។
«ហេតុអ្វីបានជាអូនយំ??»ស៊ុងហ៊ុនប្រញាប់សួរលីលីយ៉ាងលឿន ព្រោះឃើញនាយមកភ្លាមរត់អោបយំតែម្តង ឯជេគនោះឃើញគេពពាក់ពពួនគ្នានៅនឹងមុខហើយក៏ធ្វើមុខស្មើយកម៉ង ព្រោះជ្រេញពេក។
«គេម្នាក់នេះធ្វើបាបអូន!!»លីលីចង្អុលទៅកាន់ជេគ មាត់ពេបស្រវ៉េបស្រវ៉ាប់ ស៊ុងហ៊ុនលឺហើយក៏សម្លឹងមើលមុខជេគ ប៉ុន្តែមុខធម្មតារបស់នាយគឺវាដូចមុខមាំអ៊ីចឹង ចឹងហើយធ្វើអោយអ្នកខ្លះយល់ច្រឡំ ចាប់ផ្តើមអន់ចិត្តយកតែម្តង(ណាគេ🌚)។
«នោះ!!កាមេរ៉ាមាន»ជេគចង្អុលទៅកាន់កាមេរ៉ារួចចុចប៊ូតុងជណ្តើរយន្តឡើងទៅបាត់ខាងលើបាត់ទៅ ស៊ុងហ៊ុនឃើញបែបនេះចាប់ផ្តើមស្លន់ស្លោដូចមាន់រកពង ចង់ដោះខ្លួនពីលីលីក៏ពិបាកព្រោះនាងតោងស្អិតពេក(ឈ្លើង) អារម្មណ៍នាយពេលនេះគឺហេងហាងយកតែមែនទែនហើយ នាយចង់ដឹងថាជេគខឹងនាយឬអត់?? តើជេគឥឡូវយ៉ាងមិចហើយនាយចង់ទៅតាមខ្លាំងណាស់។
«ស៊ុងហ៊ុនហា៎!! រឿងកាលពីម្សិលមិញអូនគ្រាន់តែខឹងបងមួយពេកតែប៉ុណ្ណោះ ការពិតអូនស្រឡាញ់បងណាស់ មិចនឹងអាចដាច់ចិត្តបែកពីបងបានទៅ យប់ពួកយើងទៅញុាំអីជាមួយគ្នាតែម្តងទៅ ណា៎...??»លីលី
«អឺ...គឺ..បង..»ស៊ុងហ៊ុន
«ណា៎...ណា៎ៗ»
«ក៏បាន!!»ស៊ុងហ៊ុន

To be continued.....🎀

សុំទោសថ្ងៃនឹងបានតែតិចទេ ព្រោះត្រូវញុាំអីជុំគ្រួសារធំ🙏🤍

Thanks for reading ✨ 🩷
Luv y'all 🫶 💞
បើសិនមានពាក្យណាខុស ឬមានកំហុសខុសឆ្គងអ្វីសទោសទុកជាមុនណា ហើយក៏សង្ឈឹមថាអ្នកទាំងអស់គ្នាEnjoyរឿងមួយនេះ🙏☺️
write by:YanzolyJenz/ស៊ូលីជេន

អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON Where stories live. Discover now