មកដល់ខន់ដូដែលជីអ៊ូរស់នៅហើយ ជេយ៍ក៏ចុះជូនជីអ៊ូចូលក្នុង ឯជេគនៅអង្គុយក្នុងឡានម្នាក់ឯង មួយសន្ទុះក្រោយទើបជេយ៍ចុះមក។
«ជេគមកអង្គុយខាងមុខមក»ជេយ៍សម្លឹងមើលមុខជេគតាមកញ្ជក់ឡាន សម្លឹងមើលមុខជេគដោយរៀងអស់សំណើចបន្តិចព្រោះតែគេធ្វើមុខបែបភ័យស្លន់ៗមើល តែនាយនឹងជាអ្នកចាប់ជំរិតទៅហើយ។
«ខ្ញុំគិតថាមិនសមទេដឹង?»ជេគនិយាយបែបនេះហើយ ជេយ៍ចាប់សើចរហឹសដើម.កតែម្តង។
«មិនអីទេ!!ខ្ញុំពេញចិត្តនឹងអោយជេគអង្គុយណា»ជេយ៍ ជេគលឺបែបនេះងក់ក្បាលផ្ងក់ៗហើយក៏បើកទ្វារចូលទៅខាងមុខអង្គុយ រួចជេយ៍ក៏បើកឡានចេញទៅបាត់ទៅ តែពួកគេបែបជាមិនចាប់អារម្មណ៍ជាមួយនឹងឡានស្ព័តពណ៍ខ្មៅមួយដែលនៅមានស៊ុងហ៊ុន និងលីលីនៅក្នុងនោះ ដោយសារតែលីលីក៏នៅខន់ដូនោះផងដែល។
«ខ្លួនមានស្វាមី បែរជាទៅណាមកណាជាមួយប្រុសបែបនេះ មិនសមសោះ??»លីលីសម្លឹងមើលកន្ទុយឡានជេយ៍រួចនិយាយកន្ទុយភ្នែក សម្លឹងមើលស៊ុងហ៊ុនទាំងញញឹមចុងមាត់។
«អូនចុះទៅ!»ស៊ុងហ៊ុន
«បងនិយាយអីនឹង ចង់ដេញអូនមែនទេ?!!»លីលី
«ក្រែងមកដល់ខន់ដូរបស់អូនហើយមែនទេ?»ស៊ុងហ៊ុន
«អ៎!!អូនសុំទោស អ៊ីចឹងអូនទៅហើយណា»លីលីនិយាយហើយ បើកទ្វារចុះពីឡានរបស់ស៊ុងហ៊ុនទាំងមានអារម្មណ៍ថាអាម៉ាស់មុខជាខ្លាំង។
«ហឺស៎!!!!»ស៊ុងហ៊ុនអស់សំណើចនឹងខ្លួនឯង រួចបើកឡានចេញទៅយ៉ាងលឿន។
_+skip
«ខ្ញុំអរគុណលោកហើយ»ជេគ
«បាទ!មិនអីទេ អ៊ីចឹងខ្ញុំសុំទៅសិនហើយ»ជេយ៍
«បាទ!សុវត្ថិភាពតាមផ្លូវ»ជេគ
«អរគុណ»ជេយ៍ និយាយហើយក៏ដើរឡើងឡានបើចេញពីភូមិគ្រឹះមួយនោះបាត់ទៅ បន្ទាប់ពីឡានរបស់ជេយ៍ចេញទៅផុត ឡានពណ៍ខ្មៅដ៏រលើបរលោងរបស់ស៊ុងហ៊ុនក៏បរចូលមក។
«គេទើបតែមកពីណា??»ជេគ ចោទសួរខ្លួនឯងតិចៗ ឈរសម្លឹងមើលដំណើររបស់ នាយក្រាស់ស៊ុងហ៊ុនដែរចេញមកពីឡានមកយ៉ាងសង្ហារនោះ។
«មិនចូលដេកទេ!?»មកដល់ ស៊ុងហ៊ុនចោទសួរទៅកាន់ជេគលើកចិញ្ចើមម្ខាងក្នុងទឹកមុខស្មើធេង ធ្វើអោយអ្នកម្ខាងមានការអាក់អន់ចិត្តជាមួយនាយ ដែលមិនសួរនាំពីគេរឿងទៅកម្មវិធីខួបកំណើតរបស់លោកតាខ្លួននោះ។
«មិនទាន់ទេ!!»ជេគ ឆ្លើយកំបុតៗជាមួយនាយ ហើយដើរទៅខាងលើក្នុងទឹកមុខក្រញ៉ូវមិនពេញចិត្តជាមួយនឹងសំណួររបស់ស៊ុងហ៊ុន ឯនាយក៏មិនបានខ្វល់ ហើយដើរទៅខាងលើបន្ទប់របស់ខ្លួនឯងបាត់ទៅ។
មកដល់បន្ទប់ភ្លាម ជេគមិនផ្លាស់ប្ដូរសម្លៀកបំពាក់បែរជា ហក់ឡើងលើគ្រែជាមួយនឹងការខឹងចិត្តជាមួយនឹងស៊ុងហ៊ុនជាខ្លាំង។
«ហេតុអ្វីគេប្លែកម្លេះ? គេមិនសួរនាំពីខ្ញុំ បែរជាទៅសួររឿងមិនទាន់ចូលដេកឯណាវិញ បើឃើញសម្លៀកបំពាក់មិនទាន់ផ្លាស់ប៉ុន្នឹងហើយ នៅមកសួររកងាប់ស្អី!!!»ជេគ
«ប៉ុន្តែ...គេទើបតែមកពីណា?? ស្មាលនេះហើយទើបតែមកដល់ផ្ទះ!?»ជេគ
«អេ៎!ជេគហេតុអ្វីបានជាឯងត្រូវខ្វល់ គេមកពីណាជារឿងរបស់គេ!!»ជេគ ងើបចេញពីពូកខឹងជាមួយខ្លួនឯង ចាប់ខ្នើយបោះទៅខាងលើសាឡុង ជើងទៅទាក់ជាមួយនឹងគ្រែ ហើយក៏ងើបយ៉ាងលឿន ដើម្បីសម្អាតខ្លួនអាលនឹងបានចូលគេង។
15នាទីក្រោយ គេក៏ចេញមកជាមួយឈុតគេងយប់រួចស្រាប់ស្រាច់ ជេគគេទើបតែនឹកឃើញថានឹងបាញ់លុយអោយស៊ូនូឥឡូវនេះ ទើបស្ទុះយ៉ាងលឿនទាញទូរស័ព្ទបាញ់លុយអោយស៊ូនូដោយមិនស្ទាក់ស្ទើ បន្ទាប់ពីបាញ់រួចរាល់ហើយ គេក៏មកអង្គុយនៅតុធ្វើការរបស់ខ្លួនទាំងទាញសៀវភៅកំណតហេតុរបស់ខ្លួនឯងមកដើម្បីកត់រឿងប្រចាំថ្ងៃរបស់ខ្លួន រួចទាញឯកសារដែលមានស្រោមពណ៍ខ្លាញ់ក្តាមមួយ ដកយកមកមើល។
«មិនអីទេ!!បន្តិចទៀតក្រុមហ៊ុនត្រកូលសុីម នឹងបានរីកចម្រើនបានល្អ អាពាហ៍ពិពាហ៍មួយនេះនឹងត្រូវបានបញ្ជប់ដូចគ្នា!!»ជេគ និយាយទាំងក្តាប់ឯកសារមួយនោះសឹងតែរហែក នឹកឃើញនៅថ្ងៃដែលស៊ុងហ៊ុនតិះដៀលខ្លួននិងឪពុកាំទងមានអារម្មណ៍ថាឈឺចាប់ បន្ទាប់ពីក្រុមហ៊ុនត្រកូលសុីម បានរីកចម្រើនបានល្អពេលណា គេនឹងលែងលះជាមួយនឹងស៊ុងហ៊ុនតែម្តង(ចុម😳)។
«ហឺយ!!ចូលគេង!!»ជេគ ក្រវីក្បាលដាក់ឯកសាររបស់ខ្លួនឯងក្នុងថតតុយ៉ាងត្រឹមត្រូវរួចហើយ ក៏ឡើងទៅគេង គ្រាន់តែដាក់ខ្លួនខាងលើពូកភ្លាមគឺគេងលក់ភ្លេតតែម្តង។
ក្រាក!សំឡេងបើកទ្វារយ៉ាងថ្នមដៃបំផុតរបស់ស៊ុងហ៊ុន នាយសង្ហារដើរចូលមកថ្នមៗឈរសម្លឹងមើលជេគតាំងពីក្បាលរហូតដល់ចុងជើង ឈរបានបន្តិចខួរក្បាលក៏នឹកឃើញរឿងអម្បិញមិញដែលជេគបានឡើងឡានជាមួយមនុស្សប្រុសណាក៏មិនដឹង ធ្វើអោយអារម្មណ៍ខឹងប្រច័ណ្ឌកើតមានឡើងលាយលំចូលគ្នា រួចក៏ដើរចេញពីបន្ទប់របស់ជេគបិទទ្វារមួយទំហឹងដៃធ្វើអោយមនុស្សដែរកំពុងតែគេងស្គប់ស្គល់នោះភ្ញាក់មកក្នុងទឹកមុខភ័យ ចង់យំតិចអីតិច(ណាធ្លាប់ចឹងខ្លះ🥹)។
«អាប្រកាច់!!បើបិទទ្វារចឹងដដែល ចូលមករកងាប់ស្អី!!»ជេគ ងើបមកទឹកភ្នែករលីងរលោងស្រែកជេស៊ុងហ៊ុន មិនអោយគេប្រាកដថាជាស៊ុងហ៊ុនយ៉ាងមិចបើបន្ទប់គេស្មាលនេះហើយគ្មាននរណាគេមកចូលរំខាន់ដំណេកគេឯងអ៊ីចឹងទេ មានតែព្រះស្វាមីដ៏ល្អថ្លៃថ្លារបស់គេនឹងហើយ បន្ទាប់ពីស្រែកជេស៊ុងហ៊ុនអស់ចិត្ត ហើយក៏ដាក់ខ្លួនគេងលក់បាត់ទៅ។
@ថ្ងៃថ្មី
_+ក្រុមហ៊ុនត្រកូលផាក
នៅក្នុងក្រុមហ៊ុនមានភាពអ៊ូអរវាជារឿងធម្មតាទេ តែមិនធម្មតានោះគឺនៅខាងលើបន្ទប់ការិយាល័យរបស់លោកអង្គនាយកបែរជាលឺសំឡេងឈ្លោះប្រកែកគ្នាមិនឈប់មិនឈរម្នាក់ៗដូចមិនចុះញមជាមួយគ្នាសោះ។
«ខ្ញុំមិនព្រមទេ!!តើមានក្រុមហ៊ុនណា ដែលមានលេខាដ៏ទៅ2នាក់នោះ??»ជេគប្រកែកញ៉ាញជាមួយនឹងស៊ុនហ៊ុន រឿងនាយអោយលីលីមកធ្វើលេខាទី2របស់នាយបែបនេះ លេខានាយចង់មានប៉ុន្មានចង់បានប៉ុន្មានក៏បាន គេមិនថាអ្វីទេ តែបើសិនជាយកលីលីមកធ្វើ គេសុំឆ្លើយថាទេហើយព្រោះតែគេឃើញលីលីមិនដែលធ្វើអ្វី ដាក់សុីវីមកគ្មានបទពិសោធន៍ការងារបើយកមកធ្វើការនៅទីនេះធានាក្រុមហ៊ុននេះរលាយជាមិនខាន។
«ហេតុអ្វីបានជាមិនព្រម??»
«លោកសាកគិតទៅមើស៎!!នាងដែលមានបទពិសោធន៍ការងារដែលឬអត់!? បើធ្វើជាបុគ្គលិកហាត់ការធម្មតាខ្ញុំមិនថាអ្វីទេ តែនេះយកមកធ្វើជាលេខា បើក្រុមហ៊ុនលោក....ក្ស័យធន់ទៅគិតយ៉ាងមិច??»មកដល់ប្រយោគចុងក្រោយជេគបែរបន្ថយសំឡេងស្តាប់សឹងមិនលឺ ហើយសម្លឹងមើលមុខស៊ុងហ៊ុនម៉ក់ៗប្រៀបដូចជាកូនឆ្កែ(ខ្នាញ់😭)។
«ខ្លាចក្ស័យធន់!?»ស៊ុងហ៊ុនសួរត្បកវិញ ក្នុងទឹកមុខអស់សំណើចតិចៗជាមួយនឹងជេគ។
«ពិត-/ឬខ្លាចមិនបានដណ្តើមដំណែងអគ្គនាយកពីយើង..ហឹម!??»ជេគបម្រុងនឹងឆ្លើយ តែស៊ុងហ៊ុនបែរជាកាត់សម្តីមុន សួរទៅកាន់ជេគធ្វើអោយ កម្លោះតូចបាត់មាត់ចាប់អន់ចិត្តជាមួយនឹងសម្តីរបស់ស៊ុងហ៊ុនតែម្តង នាយគិតគេនៅក្នុងផ្លូវបែបនេះឬ??។
«លោកគិតខ្ញុំក្នុងផ្លូវល្អបន្តិចបានទេ??»ជេគ
«គិតឯងក្នុងផ្លូវល្អ!?? គ្មានថ្ងៃជាដាច់ខាត!!!»ស៊ុងហ៊ុន ដាច់ខាតផងមែនទេ?សំណួរមួយនេះជេគសួរខ្លួនឯងក្នុងចិត្ត បេះដូងចាប់លោតលឿនៗចុកច្អល់ជាមួយនឹងសម្តីរបស់ស៊ុងហ៊ុន គេមិនដឹងថាខ្លួនឯងកើតអ្វីទេ តែពេលនេះគេមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់។
«ល្អ!!បើបែបនេះហើយតាមចិត្តលោក»ជេគនិយាយហើយក៏ដើរចេញពីក្នុងការិយាល័យយ៉ាងលឿន ឯស៊ុងហ៊ុនអង្គុយសម្លឹងមើលមាត់ទ្វារក្នុងទឹកមុខស្មើធេងប៉ុន្តែខួរក្បាលរបស់នាយចាប់គិតរឿងជាច្រើន។To be continued.....🎀
Thanks for reading ✨🫶
Luv y'all 🫶 🩷
បើមានកន្លែងណាខុសឆ្គង ឬមានពាក្យពេចន៍មិនសមរម្យ ខ្ញុំសទោសទុកមុន ហើយក៏សង្សឹមថាអ្នកទាំងអស់គ្នានឹងEnjoyរឿងមួយនេះ🤗🤍
Write by: YanzolyJenz/ស៊ូលីជេន
YOU ARE READING
អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON
Acakចំណងអាពាហ៍ពិពាហ៍នេះគ្រាន់តែដើម្បីជំនួញតែប៉ុណ្ណោះ PARK SUNGHOON / SIM JAEYUN _______________________ IF YOU DISLIKE IT, AND THEN LEAVE. ⚠️Have part 18+ ⚠️វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះ