មនុស្សទាំងអស់សុទ្ធតែចង់បានអាពាហ៍ពិពាហ៍មួយដ៏ល្អ មានសុភមង្គលគ្រួសារពេញលេញគ្មានការបែកបាក់ឈ្លោះទាស់ទែងគ្នាឡើយ ប៉ុន្តែតើអ្នកទាំងអស់គ្នាជឿដែលទេថាអាពាហ៍ពិពាហ៍មួយនេះកើតឡើងដោយសារតែជំនួញតែប៉ុណ្ណោះ..........
[.......]
«ផាក ស៊ុនហ៊ុន!!!!!!ក្រោក!!!»សំឡេងព្រៀប្រដូចទៅនឹងសត្វកញ្ចែរស្រែកដាស់មនុស្សប្រុសមាឌមាំឌាំងកំពុងតែគេងសុខស្រួលនោះ។
«ហឹម.!!!»សំឡេងក្រហឹមដើម.កបែកធុញទ្រាន់នឹងសំឡេងរំខាន ចិញ្ចើមក្រាស់ចាប់ជ្រួញមិនពេញចិត្ត បើកភ្នែកមកដោយខ្សែរភ្នែកប្រាប់អ្នកម្ខាងទៀតថារំខាន។
«ថ្ងៃនេះជាថ្ងៃលោកឡើងដំណែងជាអគ្គិនាយកណា!! ឆាប់ក្រោកឡើងភ្លាមមក»សំឡេងតូចឆ្មាលចាប់បើកនិយាយលឺអោយអ្នកម្ខាងទៀតបានស្វាងងងុយ គេមិនដឹងថាប្រុសម្នាក់យប់ឡើងធ្វើស្អីទេ ព្រឹកឡើងចូលចិត្តតែអោយគេដាស់។
«ហឺយ...នេះមិនអោយយើងដេកស្រួលតែម្តងមែនទេ!!!?»កម្លោះសង្ហារនិយាយទាំងអារម្មណ៍ធុញទ្រាន់ព្រោះតែនាយមិនទាន់អស់ងងុយ។
«តើខ្ញុំអោយលោកដេកស្រួលដល់ពេលណាទៅនេះម៉ោងប្រាំពីរកន្លះជិតប្រាំបីហើយ លោកនៅមានអារម្មណ៍ចង់ដេកទៀតមែនទេ!!?»កម្លោះតូចមាត់និយាយបណ្តើរតែដៃនិងជើងចាប់ដើរយកសម្លៀកបំពាក់ដែលរាយបាយពេញបន្ទប់របស់នាយសង្ហារយកទៅដាក់ក្នុងកន្ត្រក់យ៉ាងស្អាតបាត។
«ខ្ញុំទុកពេលអោយលោក15នាទី ត្រូវរៀបចំខ្លួនអោយរួចរាល់ ខ្ញុំនៅចាំលោកនៅខាងក្រោម»គេនិយាយហើយក៏ដើរចេញទៅ ធ្វើអោយនាយសង្ហារម៉ួម៉ៅទ្វេរដង។
«ហឺយ....ធុញណាស់វើយ!!!!»នាយសង្ហារស្រែកទាំងធុញទ្រាន់ទាញយកកន្សែងចូលបន្ទប់ទឹកមុខជូរហួញ តែបន្ទោសតែកម្លោះតូចម្នាក់នោះមិនបានទេក៏មកពីនាយដែរ ហើយនាយសង្ហារម្នាក់នេះមានឈ្មោះថាផាក ស៊ុងហ៊ុន អាយុ25ឆ្នាំចិញ្ចើមក្រាស់ ភ្នែកមុតខ្មៅនិល ច្រមុះស្រួចខ្ពស់ បបូរមាត់ស្តើងក្រហមបន្តិច ទម្រង់មុខអក្សរវី សក់ខ្មៅក្រឹប សម្បុរសរស្គុស មុខពេញតួអង្គជាប្រុស មាឌមាំធំក្រអាញ ខ្ពស់ស្រឡះសង្ហាររកកន្លែងទាស់គ្មាន នាយជាកូនទោលរបស់គ្រួសារផាកដែលជាអ្នកជំនួញនាំមុខប្រចាំប្រទេសកូរ៉េខាងត្បូង ដែរនរណាៗក៏ដឹងដែរថាគ្រួសារផាកមានអំណាច ជំនួញរាប់មុខមានមិនខ្វះលុយចាយមួយជាតិក៏មិនអស់ ប៉ុន្តែបែរជាបានកូនប្រុសចោម្សៀតម្នាក់គិតតែពីដើរលេង ញៀនស្រាស្រី មិនគិតជួយការងារឪពុកម្តាយ សុខចិត្តយកពេលវេលាអត់ប្រយោជន៍ដើរលេងប៉ោលលែអាវាសែទៅវិញ ប៉ុន្តែនៅមានស្រីៗនៅចង់ក្បែចង់យកមកធ្វើជាគូគាប់របស់ខ្លួន ភាពនៅលីវរបស់នាយទាំងប៉ុន្មានក៏រលាយអស់គ្មានសល់ ដោយសារតែមានវត្តមារបស់កម្លោះតូចដែលមានឈ្មោះថា.....
(.....)
«ជិត15នាទីហើយ គេនៅមិនទាន់ចុះមកទេមែនទេ?»សុីម ជេយ៉ុន(ជេគ)គឺជាកូនប្រុសទោលរបស់លោកសុីម គេមានអាយុ23ឆ្នាំ ទើបតែចប់ឆ្នាំសិក្សាមកពីបរទេសប៉ុន្មានខែនេះទេ រូបរាងតូចស្រឡូន ដៃជើងស្រឡូនតូចៗ បបូរមាត់ក្រាស់រាងបេះដូង ភ្នែកពណ៍ត្នោតមូលក្រឡង់មានពន្លឺ ច្រមុះស្រួច ទម្រង់មុខដូចតុក្កតា សក់ខ្មៅរលើបរលោង សម្បុរពណ៍ទឹកឃ្មុំ សម្រស់គេអំណោចផលតាំងតែពីកើតមកម្លេះ ហើយអ្នកដែរសុំស្រឡាញ់គេភាគច្រើនសម្បូរជាមនុស្សប្រុស ប៉ុន្តែគេមិនខ្វល់ទេ ជេគក៏ជាកូនអ្នកមានស្តុកស្តប់ដែល គ្រួសាររបស់ជេគ មុនដំបូងគឺពេញលេញនិងមានសុភមង្គលក្តីសុខខ្លាំងណាស់ ប៉ុន្តែពេលដែលគេចាប់ចូលដល់វ័យ12ឆ្នាំ គ្រួសារក៏ចាប់ផ្តើមបែកបាក់ម្តាយរបស់គេលួចមានប្រុសក្បត់ប្តីរបស់ខ្លួន ធ្វើអោយលោកសុីមខូចចិត្តជាខ្លាំង គាត់ក៏ចាប់ផ្តើមចេញមានស្រីចេញលេងល្បែង គាត់មិនដែលខ្វល់ពីជេគម្តងណាទេ គាត់តែងតែទុកគេចោល 1ខែម្តងទើបគាត់ចូលផ្ទះ ធ្វើអោយជេគមានអារម្មណ៍ថាឯកានិងអន់ចិត្តជាមួយគាត់ជាខ្លាំង ពេលដែលគេចូលវ័យ15ឆ្នាំលោកសុីមក៏បញ្ជូនគេទៅរៀននៅបរទេស ហើយគាត់ក៏រៀបការមានប្រពន្ធថ្មី ហើយក៏មានកូនស្រី1ម្នាក់ និងកូនប្រុសភ្លោះ2នាក់ផងដែល ពេលដែលគេមកពីបរទេសវិញ អ្វីដែលគេសឹងតែមិនជឿនោះគ្រួសាររបស់គេ ក៏សឹងតែធ្លាក់ដល់បាតដោយសារតែការវក់វីល្បែងរបស់លោកសុីមពីមុន និងចិញ្ចឹមកូនៗតូចៗទៀតនោះធ្វើអោយលោកមិនអាចរកថវិកាបន្ថែមបាន អ្នកភាពហ៊ុនទាំងអស់ក៏សុំដកចេញនៅឡើងតែលោកផាកមិនទាន់ដកចេញ ទើបលោកសុីមសម្រេចចិត្តផ្សំផ្គុំជេគអោយរៀបការជាមួយនឹងស៊ុនហ៊ុន ដើម្បីជំនួញ។
+ចូលសាច់រឿង
«តើពេលណាទើបគេចុះមកទៅ!?»ជេគរអ៊ូទាំងមុខក្រញូវ សម្លឹងមើលនាឡិកានៅដៃរបស់ខ្លួន បណ្តើរសម្លឹងមើលមាត់ជណ្តើរបណ្តើរ ហើយក៏លេចចេញរូបរាងដ៏សង្ហាររបស់ស្វាមីគេចេញមក ទាំងមិនទាន់ចងក្រវ៉ាត់.កបានស្រួលបួលនោះ។
«15នាទីក៏រៀបចំខ្លួនមិនទាន់ដែលមែនទេ!?»ជេគដោយទើសភ្នែកពេកគេក៏ចូលទៅចងក្រវ៉ាត់.កអោយនាយ ឯស៊ុងហ៊ុនឈរសម្លឹងមើលសម្រស់ប្រពន្ធរបស់ខ្លួនទាំងភ្លឹក ដោយសារតែពន្លឺព្រះអាទិត្យចាំងចូលមកធ្វើអោយជេគមើលទៅប្រៀបដូចជាAngelអ៊ីចឹង។
«ចៅហ្វាយញ៉ែគ្នាគ្មានមើលថាខ្ញុំនៅនឹងអីសោះ»នាយកម្លោះសង្ហារខ្ពស់ស្រឡះមុខកូនកាត់នីគីនិយាយរអ៊ូរង៉ូវៗតែម្នាក់ឯង ធ្វើអោយកម្លោះតូចនៅជិតនោះជ្រួញចិញ្ចើមចាប់ធុញជាមួយនាយតែម្តង។
«បិទមាត់ឯងទៅ អត់ប្រយោជន៍មែន!!»កម្លោះតូចស៊ូនូនិយាយក្បែរនាយនីគីទាំងសង្កត់សំឡេងសម្លក់នាយសឹងជ្រុះគ្រាប់ភ្នែក ព្រោះតែគេសម្លក់គំរាមនីគី ឯនីគីនាយមិនខ្វល់ធ្វើមិនលឺធ្វើមិនឃើញ(ឌឺ9😒)។
«រួចរាល់ហើយ!!!»ជេគគេនិយាយរៀងសំឡេងលឺបន្តិចដោយសារតែ ស៊ុងហ៊ុនដែរត្រូវជាស្វាមីរបស់គេកំពុងតែភ្លឹកមើលគេមិនព្រិចសោះ(អួយ!!អៀនហា៎🤭)។
«អ៎!!!តោះ!!»ស៊ុងហ៊ុននិយាយបញ្ជាក់ហើយពួកគេក៏នាំគ្នាឡើងឡានបរចេញពីភូមិគ្រឹះដ៏ធំស្គឹមស្គៃនេះទៅកាន់ក្រុមហ៊ុនបាត់ទៅ។
YOU ARE READING
អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON
Rastgeleចំណងអាពាហ៍ពិពាហ៍នេះគ្រាន់តែដើម្បីជំនួញតែប៉ុណ្ណោះ PARK SUNGHOON / SIM JAEYUN _______________________ IF YOU DISLIKE IT, AND THEN LEAVE. ⚠️Have part 18+ ⚠️វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះ