«ជានរណា!?? ហេតុអ្វីស្រដៀងអ្នកម៉ាក់ម្លេះ?!»កម្លោះតូចជេគឈរសម្លឹងមើល ស្រ្តីចំណាស់អាយុ40ផ្លាយមានសាច់ចាំងក្មេងជាងវ័យ កំពុងតែឈរអោបដៃអោបជើងញញឹមញញែមជាមួយនឹងមនុស្សប្រុសម្នាក់។
«ត្រូវតែប្រថុយសិនហើយ!!»ជេគនិយាយហើយ ដកដង្ហើមធូរទ្រូងបន្តិច ក៏ដើរទៅជិតស្រ្តីម្នាក់នោះ ក្នុងចិត្តបន់អោយជាម្តាយខ្លួនទៅចុះ ព្រោះតែតាំងពីមកពីបរទេស គេមិនដែលឃើញម្តាយខ្លួនទេ ទោះគេមិនស្រឡាញ់ម្តាយដូចមុនប៉ុន្តែក៏នៅមានចិត្តស្រណោះរឿងកាលពីមុនដូចគ្នា។
«អឺ!!សួស្តីអ្នកស្រី...?»ជេគទៅនិយាយរៀងលឺបន្តិចក្នុងចិត្តភ័យផងអរផងរកថាមិនត្រូវ។
«មានអ្វីមែនទេ...!!!!ហាស៎!!អាជេគ ជាឯងមែនទេហាស៎??!»ស្រ្តីម្នាក់នោះបែរមកបម្រុងនឹងសួរនាំគេទៅហើយ តែក៏ត្រូវភ្ញាក់ផ្អើលព្រោះតែក្មេងប្រុសម្នាក់នេះកំពុងតែឈរចំពោះមុខគាត់គឺជាកូនប្រុសរបស់គាត់ ដែលគាត់ខានឃើញមុខគេមក11ឆ្នាំហើយ។
«អ្នកម៉ាក់ចាំខ្ញុំដែលមែនទេ? តើសុខទុក្ខអ្នកម៉ាក់យ៉ាងមិចដែល!!? អ្នកម៉ាក់មានឈឺអ្វីអត់?»ជេគ សប្បាយចិត្តហួសនឹងថ្លែនៅពេលដែលបានជួបម្តាយខ្លួនបែបនេះព្រោះគេបែកពីគាត់មកមិនមែនតិចឆ្នាំឯណា។
«អើ..!!យើងចាំតើស៎ តែកុំទាន់សួររឿងនឹង មកនេះៗ»អ្នកស្រីឆយ ដែលត្រូវជាម្តាយបង្កើតរបស់ជេគបាននាំជេគមករៀងឆ្ងាយបន្តិចពីមនុស្សប្រុសម្នាក់ដែលឈរសម្លឹងមើលជេគមិនដាក់នោះបន្តិច។
«ឯងមកពីបរទេសពីកាល..?ហើយយើងលឺថាការប្តីអ្នកមានផងមែនទេ មកយើងសុំលុយខ្លះមកទុកចាយឥឡូវយើងវាក្រខ្សត់ណាស់ គ្មានលុយទេ!!»អ្នកស្រីឆយ
«អ្នកម៉ាក់.....??!!»ជេគចុមម្នាក់ក្មេកប្រូហ៊ុនមិចចឹង!?
YOU ARE READING
អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON
De Todoចំណងអាពាហ៍ពិពាហ៍នេះគ្រាន់តែដើម្បីជំនួញតែប៉ុណ្ណោះ PARK SUNGHOON / SIM JAEYUN _______________________ IF YOU DISLIKE IT, AND THEN LEAVE. ⚠️Have part 18+ ⚠️វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះ