[2].ចាត់ទុកជាខ្យល់

172 24 0
                                    

        បន្ទាប់ពីនិយាយឌឺដងផ្លែផ្កាជាមួយនឹងស៊ុងហ៊ុនហើយ ជេគចូលបន្ទប់ទឹកលុបមុខសម្រួលអារម្មណ៍បន្តិចទាំង មានអារម្មណ៍ឈឺចាប់បន្តិចបន្តួចមកជាមួយដូចគ្នា។
    «មិនអីទេ...បន្តិចទៀតអ្វីៗនឹងប្រែជាល្អ»ការរៀបអាពាហ៍ពិពាហ៍មួយនេះជេគជាមួយឪពុករបស់ខ្លួន និងលោកផាកបានធ្វើកុងត្រាមួយផងដែល វាមានរយះពេលមួយឆ្នាំដើម្បីអោយជេគរៀបចំនិងស្រោចស្រង់ក្រុមហ៊ុនរបស់ឪពុករបស់គេ ដែរឥឡូវគាត់បានប្រគល់ទៅអោយជេគជាអ្នកគ្រប់គ្រងវិញ ជេគត្រូវរៀបចំកសាងក្រុមហ៊ុនត្រកូលសុីមឡើងវិញ ដោយពឹងផ្អែកដោយសារលុយ សមត្ថភាពនិងចំណេះដឹងរបស់ខ្លួនឯងទាំងស្រុង បើសិនជាក្រុមហ៊ុនគ្រួសារសុីមកសាងមកមានកត្តិនាមល្អ គ្រួសារសុីមត្រូវអោយភាគហ៊ុន គ្រួសារផាក6%ភាគរយវិញបន្ទាប់ពីកុងត្រាត្រូវបានបញ្ចប់ ប៉ុន្តែស៊ុងហ៊ុននាយមិនបានដឹងរឿងទេ មានតែលោកផាក និងលោកសុីមជាមួយនឹងជេគតែប៉ុណ្ណោះ។
        ជេគក៏ដើរចេញពីបន្ទប់ទៅកាន់តុការិយាល័យរបស់ខ្លួនដែរនៅជាប់ការិយាល័យរបស់ស៊ុងហ៊ុននោះ ដើម្បីធ្វើការបន្ត.......
+រឺង រឺង រឺង...
    «ហេឡូ!!»
    «ឆុងកាហ្វេក្តៅអោយយើងមួយកែវ»សម្តីចច្រាច់របស់លីលី និយាយតបនឹងជេគវិញតាមទូរស័ព្ទនៅលើតុរបស់ជេគ ធ្វើអោយគេប្រញាប់ដកទូរស័ព្ទនោះចេញពីត្រចៀកយ៉ាងលឿន។
    «នាងមានសិទ្ធអីមកបញ្ជាខ្ញុំ!»
    «សិទ្ធជាសង្សារសំណព្វចិត្តរបស់បងហ៊ុននឹងណា យ៉ាងមិចយើងបញ្ជាមិនបាន!? ឆាប់ឆុងកាហ្វេអោយយើងមកអោយលឿន!!»
    «គ្មានជើងមែនទេ?? មកឆុងខ្លួនឯងទៅព្រោះខ្ញុំមិនទំនេរ»ជេគនិយាយរួចដាក់ទូរស័ព្ទចុះ ដាក់ខ្លួនអង្គុយធ្វើការរបស់ខ្លួនបន្ត។
+ក្រាក....សំឡេងទ្វារបើកឡើង ពាំនាំមុខក្រហមដូចម្ទេសទុំរបស់លីលី សំដៅមកកាន់តុធ្វើការរបស់ជេគមកជាមួយនឹងកំហឹង។
    «*ឆ្វាច់*នេះឯងហ៊ានជំទាស់យើងផង!!!»លីលីយកកែវទឹកដែលខ្លួនកាន់មកជាមួយនោះជះកណ្តាលមុខរបស់ជេគ ធ្វើអោយគេប្រញាប់ងើបឈរយ៉ាងលឿន។
    «នាងធ្វើស្អីនឹង!?»ជេគសួរនាងដោយអារម្មណ៍ភ្ញាក់ផ្អើល និងហួសចិត្តមកដំណើរគ្នា រួចក្រលែងមើលមាត់ទ្វារឃើញស៊ុងហ៊ុនកំពុងតែឈរផ្អែកខ្នងនឹងទ្វារអោបដៃចូលគ្នា ញញឹមសើចចម្អកមកកាន់ជេគ ធ្វើអោយគេឃើញហើយកាន់តែហួសចិត្ត។
    «យើងបញ្ជាអោយឯងឆុងកាហ្វេអោយយើងហេតុអ្វីក៏ឯងមិនឆុងអោយយើង ថែមទាំងហ៊ានជំទាស់យើងទៀត!? ឯងគិតថាខ្លួនឯងជា-»
    «កូនហ៊ុន...!!»សំឡេងរាងចំណាស់ស្ត្រីម្នាក់អាយុ50ក្រាស់ ដើរមកពីចម្ងាយហៅកូនប្រុសរបស់គាត់ទាំងញញឹម។
    «អបអរផងណាកូនប្រុសម៉ាក់»អ្នកស្រីផាកចូលទៅអោបកូនប្រុស រួចក៏ញិចចុងច្រមុះនាយ ញញឹមសប្បាយចិត្តក្រៃលែង។
    «អរគុណណាស់អ្នកម៉ាក់»
    «អ្នកម៉ាក់ក្មេ-»
    «ម៉ាក់អ៊ំ~»បម្រុងថានឹងចូលទៅទទួលគាត់ ក៏កញ្ញាកញ្រ្ជោងកន្ទុយ9ចូលទៅកាត់មុខជេគ ហៅអ្នកស្រីផាកក្នុងសំឡេងបង្អូសបន្លែយវែងសឹងអូសដល់ដី។
    «ហៃយ៉ា!!កូនលីលី ម៉ាក់មិនបានឃើញសុំទោសណាកូន»អ្នកស្រីផាកដកដៃចេញពីកូនប្រុសចូលទៅអោបលីលីញញឹមអស់ទាស់ ធ្វើជាមិនចាប់អារម្មណ៍ជាមួយជេគ គឺគាត់ចាត់ទុកជេគដូចជាខ្យល់អ៊ីចឹងណា។
    «មិនអីទេណាម៉ាក់អ៊ំ តោះចូលទៅអង្គុយនិយាយគ្នានៅក្នុងតែម្តងទៅ.....ឯងកុំភ្លេចយកទឹកទទួលអនាគតម៉ាក់ក្មេករបស់យើងផង»ធ្វើជានិយាយគួរសមរមទម្យជាមួយនឹងអ្នកស្រីផាក រួចក៏បែរទៅបញ្ជាជេគធ្វើដូចខ្លួនជាអ្នកស្រីរបស់គេ ជេគដកដង្ហើមធំ រួចដើរទៅយកទឹកអោយអ្នកស្រីផាកទៅ។
        ជេគលើកទឹកចូលទៅក្នុងជាមួយស្នាមញញឹមដាក់អ្នកស្រីផាក តែបែរជាទទួលការសម្លក់សម្លឹងបែបធុញទ្រាន់មកវិញ។
    «អញ្ជើញពិសារទឹកអ្នកម៉ាក់ក្មេក»ជេគដាក់ទឹកយ៉ាងថ្នមដៃនៅខាងមុខរបស់គាត់ រួចបម្រុងនឹងដាក់ខ្លួនអង្គុយជិតស៊ុងហ៊ុន ព្រោះតែអ្នកស្រីផាកអង្គុយនៅចន្លោះកណ្តាល។
    «នេ៎!!នរណាអោយឯងអង្គុយនៅទីនេះ!?»អ្នកស្រីផាកសួរទៅជេគ សម្លក់គេមិនដាក់ភ្នែក គាត់ពិតជាខឹងស្អប់ជេគខ្លាំងណាស់ មកពីគេនឹងហើយ ទើបគាត់មិនបានលីលីធ្វើជាកូនប្រសារនោះ លីលីនិងស៊ុងហ៊ុនជាសង្សារគ្នាជាយូរមកហើយតាំងពីស៊ុងហ៊ុនរៀនសកលមកម្លេះ ស៊ុងហ៊ុនទទូចអ្នកស្រីផាក និងលោកផាកចង់រៀបការជាមួយនឹងលីលី ឯលោកផាកក៏យល់ព្រមដែល ប៉ុន្តែស្រាប់តែគាត់អោយស៊ុងហ៊ុនរៀបការជាមួយជេគទៅវិញ ដែរជាហេតុមានកូនប្រសារជាមនុស្សប្រុសនោះ ធ្វើអោយគាត់មានអារម្មណ៍ថាខ្មាស់គេនឹងខឹងស្អប់ជេគជាខ្លាំង។
    «ក៏...ខ្ញុំនៅចង់និយាយលេងជាមួយនឹងអ្នកម៉ាក់ក្មេក»ជេគភ្ញាក់ផ្អើលធ្វើខ្លួនសឹងមិនត្រូវពេលដែលគាត់និយាយបែបនេះ។
    «ប៉ុន្តែយើងគ្មានការងារស្អីនិយាយជាមួយឯងទេ ចេញទៅ!!»អ្នកស្រីផាកលើកដៃចង្អុលទ្វារនិយាយប្រាប់ជេគអោយចេញ ស៊ុងហ៊ុននិងលីលីមើលមុខគ្នាហើយក៏ញញឹមចម្អកដាក់ជេគ។
    «អ៎!!!»ជេគគេឆ្លើយបែបធ្វើខ្លួនមិនត្រូវ រួចងើបដើរចេញពីទីនោះទាំងមានអារម្មណ៍ខ្មាស់និងឈឺចាប់បន្តិចបន្តួច ចង់សម្រក់ទឹកភ្នែកប៉ុន្តែគេមិនអាច។
+10នាទីក្រោយ
    «កូនលីលីកុំភ្លេចទៅចូលរួមផងណា»អ្នកស្រីផាកដើរចេញមកនិយាយញញឹមញញែមជាមួយនឹងលីលីផ្តាំនាងអោយទៅចូលរួមកម្មវិធីរបស់គាត់នៅល្ងាចនេះ ជេគឃើញបែបនេះប្រញាប់ងើបឈរយ៉ាងលឿន។
    «ចាស៎ម៉ាក់អ៊ំ!!»នាងឆ្លើយយល់ព្រមនឹងគាត់ហើយក៏អោបគាត់បន្តិច រួចមកអោបដើមដៃរបស់ស៊ុងហ៊ុនវិញ។
    «ម៉ាក់ទៅសិនហើយណា/បាទ ចាស៎»អ្នកស្រីក៏ដើរចេញពីទីនោះ ដោយមិនមើលមុខជេគអ្វីបន្តិច លីលីឃើញហើយក៏ធ្វើទឹកមុខជ្រក់ជ្រេញគេ ហើយដើរចូលក្នុងបាត់ទៅ ស៊ុងហ៊ុននាយក៏ដើរសំដៅមកកាន់ទុកជេគទាំងមុខស្មើ ជេគមិនខ្វល់ស្មើដាក់វិញដែល។
    «ល្ងាចនេះនៅភូមិគ្រឹះអ្នកម៉ាក់មានកម្មវិធី ទៅផ្ទះរៀបចំខ្លួនទៅមុនយើងទៅ យើងចាំទៅជាមួយនឹងលីលី»នាយនិយាយហើយក៏ដើរចេញទៅ ជេគក៏ដាក់ខ្លួនអង្គុយទាំងដកដង្ហើមធំចេញមួយឃូស។
    «ទាំងម្តាយទាំងកូន អាក្រក់ដូចគ្នា»ក្រលែកមកមើលជ្រុងម្ខាងស៊ូនូ ឈរសម្លឹងមើលចៅហ្វាយតូចរបស់ខ្លួនអាណិតគេជាខ្លាំង។
    «កុំនិយាយលឺៗ ប្រយ័ត្នគ្មានប្រាក់ខែ»កម្លោះនីគីដើរមកជិតនិយាយជាមួយស៊ូនូ ធ្វើអោយរាងតូចស៊ូនូឃើញហើយសម្លក់ថ្លែតែម្តង។
    «ជាអ្នកបើកប្រាក់ខែអោយយើង គឺចៅហ្វាយរបស់យើងទេ មិនមែនចៅហ្វាយរបស់ឯង ហើយយើងមិនមែនដូចឯងទេ មុខលុយខ្លាចតែគេមិនបើកប្រាក់ខែអោយ»ស៊ូនូងាកនិយាយដាក់រាងក្រាស់នីគីវិញជាមួយនឹងអារម្មណ៍ខឹងនាយ គេធ្វើការជាមួយជេគដោយសារតែជេគជួយគេមកច្រើនហើយទើបគេស្ម័គ្រស្មោះធ្វើការអោយជេគ ណាមួយគេក៏ដឹងអំពីគ្រួសារជេគបន្តិចបន្តួចផងដែល។
    «បើសិនជាខ្ញុំមុខលុយមែន មិនមែនមកធ្វើការអោយចៅហ្វាយរបស់ខ្ញុំទេ ទៅដេកធ្វើមហាសេដ្ឋីវិញល្អជាង»
    «បែក!!!»មួយម៉ាត់ ជាមួយនឹងធ្វើភ្នែកក្រលាប់ទៀតឆ្អែត តែមិនឆ្អែតសម្រាប់នីគីនៅតែតបទៀតមិនអោយចាញ់។
    «ខ្លួនចាស់និយាយស្តីឈ្លើយ គ្មានអោយគំរូដល់ក្មេងដូចជាខ្ញុំសោះ»
    «យើងមិនមែនឪឯង!!»ស៊ូនូនិយាយហើយដើរចេញទៅ ធ្វើអោយកម្លោះសង្ហារមិនចុះញមត្រូវគាំងចំហរមាត់របស់ស៊ូនូមួយ(ចឹងហា៎😀)។
@ពេលល្ងាច
        សំឡេងអ៊ូអរនៅក្នុងភូមិគ្រឹះដ៏ធំស្គឹមស្កៃរបស់គ្រសារផាក សុទ្ធសឹងតែជាភ្ញៀវអ្នករួមភាគហ៊ុន និងត្រូវជាបងប្អូនអ៊ំពូមាមីងរបស់ស៊ុងហ៊ុនទាំងអស់មកចូលរួមនៅទីនោះ ដោយហេតុជាថ្ងៃអបអរទាយាទត្រកូលផាក បានឡើងកាន់កាប់ក្រុមហ៊ុនដ៏ធំរបស់ជំនាន់ជីដូនជីតាត្រកូលផាកមក ឡានស៊េរីទំនើបបានចតនៅខាងមុខកម្រាលព្រំពណ៌ក្រហម ទ្វារឡានក៏បើកមកបង្ហាញអោយឃើញជើងស្រឡូនដែលលាក់បំបួនក្នុងខោសាច់ក្រណាត់ពណ៍ទឹកដោះគោនោះ ឈានចេញពីឡានមក ជេគក្នុងឈុតពណ៍ទឹកដោះគោជាមួយម៉ូតសក់ត្រឹមកញ្ចឹង.កនិងការលេងខ្លួនសុីវិល័យរបស់គេ មើលមកពិតជាស្រស់ស្អាតខ្លាំំងណាស់។
    «លោកប៉ាក្មេក អ្នកម៉ាក់ក្មេក លោកប៉ានិងអ្នកមីង ជម្រាបសួរ»ជេគដើរសំដៅមកជម្រាបសួរពួកគាត់ញញឹមគួរសម ហើយក៏បន្ទន់ជង្គង់និយាយលេងជាមួយនឹងប្អូនស្រីចុងរបស់ខ្លួនវិញ។
    «ប៉ងតេយ៉ុន(បងជេយ៉ុន)»អាល្អិតភ្លោះអាយុ3ឆ្នាំនិយាយមិនច្បាស់ ដើរមិនចង់ត្រង់ផ្លូវ ចូលអោបជេគសប្បាយចិត្តរកថាមិនត្រូវ។
    «បងជេយ៉ុន»
    «យេ៉ជីមាននឹកបងឬអត់?»ជេគសួរប្អូនស្រីចុងរបស់ខ្លួន ដែលមានអាយុ8ឆ្នាំជាង ជេគគ្មានអារម្មណ៍ទៅខឹងស្អប់ប្អូនប្រុសស្រីចុងរបស់គេទេ គេមានតែអាណិតនិងស្រឡាញ់ព្រោះតែក្មេងមិនដឹងខ្យល់អ្វីទេ។
    «ចាស៎ យេ៉ជីនឹកបងណាស់»នាងតូចយ៉េជីឆ្លើយតបនឹងជេគ ជាមួយនឹងស្នាមញញឹមមានថ្ពាល់ខួចដែលនោះ ជេគទ្រាំមិនបានក៏លោមុខទៅថើបប្អូនស្រីមួយខ្សឺតដោយក្តីអាណិតស្រឡាញ់។
    «អូនតនឹកប៉ងតេយ៉ុនតែល(អូនក៏នឹកបងជេយ៉ុនដែល)»អាល្អិតភ្លោះនិយាយដំណាលគ្នាយ៉ាងគួរអោយស្រឡាញ់ធ្វើអោយ ជេគខ្នាញ់នឹងពួកគេចូលទៅក្តិចថ្ពាល់ប្អូនៗថ្នមដៃបំផុត ឯចាស់ៗឃើញបែបនេះក៏សើចញញឹមសប្បាយចិត្តតែម្តង អត់តែអ្នកស្រីផាកមួយទេ។
    «ហៃយ៉ា!!ប្រុសហ៊ុន និងកូនលីលីមកហើយ»អ្នកស្រីផាកបន្លឺហើយក៏ដើរសំដៅទៅកូនប្រុសខ្លួន ញញឹមសប្បាយអរមកជាមួយដែរ។
    «ជម្រាបសួរលោកប៉ា អ្នកម៉ាក់ លោកប៉ាក្មេកនិងអ្នកមីង/ជម្រាបសួរប៉ាអ៊ំ ម៉ាក់អ៊ំ»ស៊ុងហ៊ុនចូលមកដើរជម្រាបសួរចាស់ទុំ ជាមួយនឹងលីលីអោបដើមដៃរបស់ស៊ុងហ៊ុន ធ្វើអោយលោកសុីមឃើញហើយក៏រៀងទម្លាក់ទឹកមុខផងដែរ។
     «តោះ!មកអស់គ្នាហើយ រកកន្លែងអង្គុយសមរម្យ»លោកផាកនិយាយហើយក៏នាំគ្នា ដើរទៅអង្គុយតុជាមួយគ្នា មួយកម្មវិធីស៊ុងហ៊ុន និងជេគចែងចាំងជាងគេ ដោយសារតែស៊ុងហ៊ុនស្លៀកសម្លៀកបំពាក់គ្រហ្សេឈុតខ្មៅ មានចំហរលេវ2គ្រាប់ និងជេគឈុតពណ៍ទឹកដោះគោទៀតសាកសមគ្នាអត់ទាស់ អ្វីដែលសំខាន់ល្ងាចនេះស៊ុងហ៊ុនចេះតែសម្លឹងមើលជេគប្លែកព្រោះតែជេគស្អាតពេក នៅជាមួយគ្នារាល់ថ្ងៃនាយមិនដែរចាប់អារម្មណ៍សោះថាជេគស្អាតយ៉ាងនឹងធ្លាប់តែខឹងគេភ្លេចមើលសម្រស់មុខដ៏ស្រស់ស្អាតរបស់ភរិយាខ្លួនឯង ប៉ុន្តែនាយលួចមើលតែប៉ុណ្ណោះព្រោះខ្លាចជេគដឹង ជេគក៏ដឹងដូចគ្នា តែសុខចិត្តធ្វើមិនខ្វល់ច្រើនជាង។
          បន្ទាប់ពីមានការទទួលទានអាហារពេលល្ងាចរួចរាល់ហើយ កន្នកម្មការឡើងនិយាយបែកអូហូរស្ទឹក រួចក៏ប្រកាសឈ្មោះស៊ុងហ៊ុនដោយមានភរិយាឡើងទៅជាមួយផងដែរ។
    «លីលីកូនឡើងទៅ!!»អ្នកស្រីផាកតឿនលីលីអោយឡើងទៅជាមួយនឹងស៊ុងហ៊ុន ដែរកំពុងតែឈរចាំជេគនៅខាងក្រោមឆាកនោះ នាងក៏ប្រញាប់ដើរសំដៅទៅកាន់ស៊ុងហ៊ុនយ៉ាងលឿន ប៉ុន្តែត្រូវបានជេគកាត់មុខដើរមកអោបដើមដៃដ៏អាប់មាំរបស់រាងក្រាស់ទៅខាងលើឆាកបាត់ទៅ។
        ស៊ុងហ៊ុននិងជេគឡើងថ្លែងអំណរគុណទៅកាន់ភ្ញៀវអ្នករួមភាគហ៊ុនទាំងអស់ អ្នកដែរចូលរួមទាំងអស់នេះសុទ្ធតែជាអ្នកធ្លាប់ចូលរួមពិធីមង្គលការរបស់ជេគ និងស៊ុងហ៊ុនទាំងអស់ អាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរមិនបានបង្ហាញឮជាសាធារណៈនោះទេ គ្រាន់តែហៅអ្នករួមភាគហ៊ុនមកតែប៉ុណ្ណោះ។

              To be continued.....🎀

Thanks to all readers🙏💕
Luv y'all 🫶💞
បើសិនមានកំហុសខុសឆ្គងកន្លែងណា សុំទោសទុកជាមុនផងណា ហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងEnjoyរឿងនេះផងដែល☺️🍃
Write by: YanzolyJenz/ស៊ូលីជេន

អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON Where stories live. Discover now