* * សួរស្ដីអ្នកទាំងអស់គ្នា នេះរឿងថ្មីរបស់ admin សង្ឃឹមថាអ្នកអានចូលចិត្ត ។ បន្ទាប់ពីអានចប់កុំភ្លេច comment ផងណា បើមានការគាំទ្រទើប admin សរសេរបន្ត ។---------------------------
នៅលើដំបូលអគារជាន់ខ្ពស់ បង្ហាញឱ្យយើងឃើញមនុស្សឈរនៅទីនោះ ដោយម្នាក់កំពុងកាន់កូនកាំបិត ផ្ចុងករមនុស្សក្នុងដៃ ។ មិនយូរសំលេងជើងជាច្រើនបានបន្លឺឡើងដោយមានមនុស្ស 5 អ្នកឈរនៅខាងមុខ អ្នកទាំងពីរ ។
" Kim Sunoo ដាក់កាំបិតចុះ ហើយដោះលែង Jungwon មិនចឹងទេខ្ញុំមិនលើកលែងឱ្យឯងទេ " បុរសរាងខ្ពស់សង្ហា និយាយទាំងមុខមាំនិងកំហឹង តែ sunoo មិនបានខ្លាចទេ
" ឈប់ធ្វើរឿងល្ងង់ខ្លៅទៀតទៅ តើឯងគិតថាឯងអាចទទួលបាននៅអ្វីដែលឯងចង់បានឫ ? យ៉ាងណាក៏ដោយឯងនិងមិនអាចទទួលបានអ្វីទាំងអស់ " សម្ដីពោលពេញដោយការស្អប់និងកំហឹង
" ត្រូវហើយ.. ខ្ញុំមិនដែលទទួលបានអ្វីទេ សូម្បីតែការស្រឡាញ់តិចតូចពីអ្នកទាំងអស់គ្នា តែខ្ញុំនៅតែល្ងង់ធ្វើវាទាំងអស់ដើម្បីអ្នក " សម្លេងសើចចំអក ឱ្យខ្លួនឯង និយាយទាំងអារម្មណ៍ឈឺចាប់ នៅលើកនេះគ្មានអ្នកណា និងយល់ពីការឈឺចាប់គេឡើយ
" Jungwon.... " ពួកគេទាំង5ស្រែកហៅឈ្មោះ Jungwon ព្រមគ្នាព្រោះ sunoo ព្យាយាមដើរថយក្រោយ រហូតដល់បង្កាន់ដៃ ។ sunoo សម្លឹងមើលគេកែវភ្នែកពោលពេលដោយការ បារម្ភនិងក្ដីស្រឡាញ់របស់ពួកគេម្នាក់ៗ ទាំងអារម្មណ៍ឈឺចាប់ព្រោះគ្រប់យ៉ាងដែលពួកគេបានបង្ហាញមិនមែនសម្រាប់ខ្លួនទេ ។
' ប្រហែលជា...ខ្ញុំគួរតែបោះបង់ហើយ ' sunoo ច្រាន Jungwon ទៅឱ្យពួកគេ បន្ទាប់មក , ផាំង ,សម្លេងកាំភ្លើងបន្លឺឡើង គ្រាប់កាំភ្លើងបានចាក់ចូលទៅក្នុងបេះដូងរបស់ sunoo . Sunoo សម្លឹងមើលមនុស្សនោះដោយកែវភ្នែកឈឺចាប់ ។ គេគ្មានបំណងចង់សម្លាប់ Jungwon នោះទេនោះគ្រាន់តែជាការគម្រាមកំហែងប៉ុណ្ណោះ ប៉ុនែ្តគ្មាននរណាម្នាក់យល់ទេ ពីអ្វីដែលគេធ្វើ ។ គ្រប់គ្នាចូលទៅជិតមើល Jungwon គ្មានអ្នកណាខ្វល់ ពី Kim Sunoo ទេ sunoo ទម្លាក់ខ្លួនពីអគារដោយបិទភ្នែកថ្នមៗ បន្សល់នៅស្នាមញញឹមដែលឈឺបំផុត ប្រហែលជាគ្មាននរណា និងយល់ពីគេនោះទេ គឺជារៀងរហូត..។
YOU ARE READING
♡︎♥︎ 𝙄𝙣 𝑀𝑦 𝗡𝗼𝘃𝗲𝗹 ❤️📖
FantasyKim Soenwoo ជាអ្នកនិពន្ធប្រលោមលោក បែប bl ម្នាក់ដែលទទួលបានការគាំទ្រ យ៉ាងច្រើនពីអ្នកអាន ក៏ព្រោះតែការសរសេរបញ្ចប់សាច់រឿង របស់តួរចិត្តអាក្រក់សោកសៅពេក ធ្វើឱ្យអ្នកគាំទ្រម្នាក់មិនពេញចិត្ត បណ្តាល ឱ្យគេធ្លាក់ចូលទៅក្នុងប្រលោមលោក របស់ខ្លួន ឯង ដើម្បីកែប្រែលសាច់រ...