ដោយសារតែ sunoo ចាកចេញទៅយូរពេក មនុស្សទាំង6 ក៏ចេញពីថ្នាក់មករក sunoo ព្រោះគេខ្លាច មានរឿងអ្វីកើតឡើង ជាមួយ sunoo ។ មកដល់ពួកគេបានជួបនិងសិស្សស្រីដែលឲសំបុត្រ sunoo រត់ទាំងប្រញាប់ ពួកគេក៏ចាប់នាងសួរ នាងក៏ប្រាប់ពួកគេគ្រប់យ៉ាង បន្ទាប់ពីដឹងហើយម្នាក់ៗ ក៏ប្រញាប់នាំគ្នាទៅ ជាន់ដំបូលសាលា ។
ម្នាក់ៗស្រែកហៅឈ្មោះ sunoo យ៉ាងខ្លាំងព្រោះតែ sunoo បិះតែធ្លាក់ទៅខាងក្រោមទៅហើយ សំណាងដែល Jay និង Sunghoon រហ័សប្រញាប់ចាប់ sunoo មកវិញ ។
" sunoo មិនអីទេមែនទេ " sunghoon សួរទាំងភ័យ
" sunoo!!! " អ្នកទាំងពីរហៅឈ្មោះ sunoo ព្រមគ្នាព្រោះតែពេលនេះ sunoo សន្លប់បាត់ទៅហើយ ។ Jay ជាក៏ប្រញាប់លើកបី sunoo ចាកចេញ ដោយមាន sunghoon និង Jungwon តាមពីក្រោយ ។
" ខ្ញុំ..ខ្ញុំគ្រាន់ចង់បន្លាចគេប៉ុណ្ណោះ គឺគេក្លាយជា បែបនេះដោយខ្លួនឯងទេ " yuran និយាយទាំងភ័យ នាងមិនហ៊ានសម្លឹងមុខមនុស្សចំពោះមុខឡើយ ជាពិសេសគឺ heeseung ដែលកំពុងមើលមកនាង ដោយភ្នែកងងឹត
" ខ្ញុំប្រាប់នាងកុំមករករឿង sunoo ទៀតបើនាងនៅចង់នៅទីនេះបន្ត បើមានរឿងបែបនេះកើតឡើងម្ដងទៀតខ្ញុំមិនលើកលែងឲនាងជាដាច់ខាត " Heeseung សម្លឹងនាងយ៉ាងខ្លាំង រួមនិងពាក្យសម្ដីទាំងនោះធ្វើឲនាងភ័យឈរទាំងញ័រជើង នាងមិនស្មានថា sunoo និងសំខាន់សម្រាប់ heeseung ដល់ថ្នាក់នេះទេ ។
---------------
ពេលនេះ sunoo កំពុងសម្រាកក្នុងបន្ទប់នៅផ្ទះ ដោយសារគេភ័យស្លន់ស្លោខ្លាំងពេក ទើបបណ្ដាលឲគេសន្លប់បែបនេះ ។ ចំណែកតួរឯកទាំង 6 ក៏មិនបាននៅរៀនអ្វីទៀតដែល ពួកគេសម្រេចចិត្តមកមើលថែរ sunoo ទាំងអស់គ្នាតែម្ដង ។
ថ្ងៃនេះ sunoo នៅផ្ទះតែម្នាក់ឯង ព្រោះតែរឿងម្សិលមិញ ពួកគេទាំង 6 បានឲ sunoo សម្រាកនៅផ្ទះ មិនអនុញ្ញាតឲ sunoo ទៅរៀននោះទេ ទោះជា sunoo ខំនិយាយយ៉ាងមិចក៏ពួកគេមិនព្រមដែល ចុងក្រោយ sunoo មានតែធ្វើតាមអ្វីដែលពួកគេនិយាយ ។
ល្ងាចឡើង sunoo អង្គុយមើល ទូរទស្សន៍តែម្នាក់ឯងនៅក្នុងបន្ទប់ជាទទួលភ្ញៀវ មិនយូរសំឡេងម៉ូតូក៏បានបន្លឺឡើង sunoo ក៏គិតថា ប្រហែលពួកគេត្រឡប់មកវិញហើយប៉ុន្តែនៅពេលដើរចូលមកខាងក្នុង មានតែ Jay ម្នាក់ប៉ុណ្ណោះដែលបង្ហាញខ្លួន។
YOU ARE READING
♡︎♥︎ 𝙄𝙣 𝑀𝑦 𝗡𝗼𝘃𝗲𝗹 ❤️📖
FantasyKim Soenwoo ជាអ្នកនិពន្ធប្រលោមលោក បែប bl ម្នាក់ដែលទទួលបានការគាំទ្រ យ៉ាងច្រើនពីអ្នកអាន ក៏ព្រោះតែការសរសេរបញ្ចប់សាច់រឿង របស់តួរចិត្តអាក្រក់សោកសៅពេក ធ្វើឱ្យអ្នកគាំទ្រម្នាក់មិនពេញចិត្ត បណ្តាល ឱ្យគេធ្លាក់ចូលទៅក្នុងប្រលោមលោក របស់ខ្លួន ឯង ដើម្បីកែប្រែលសាច់រ...