02 ; ជៀសវាង

173 37 14
                                    


* Seonwoo ពេលនេះជា Sunoo ហើយសូមហៅ sunoo តែម្ដងដើម្បីងាយស្រួយ យល់សាច់រឿង *

Sunoo កំពុងឈរគិតថាគេត្រូវធ្វើអ្វីទើបអាចជៀសវាងពីការបញ្ចប់សោកសៅបាន ស្រាប់តែ Jungwon បានដើរមកជិត sunoo បម្រុងនិងប៉ះ sunoo តែក៏ត្រូវគេថយចេញដោយមិនដឹងខ្លួន ។

" sunoo hyung ស្អប់ខ្ញុំមែនទេ " Jungwon មើលមក sunoo ដោយកែវភ្នែករលីងរលោង ធ្វើឱ្យ sunoo ពិបាកចិត្តជាខ្លាំងគេគ្មានចេតនានោះទេ ។ sunoo មើលទៅ Jungwon តែក៏ត្រូវប្រទះភ្នែកនិងមនុស្សទាំង4 ដែលកំពុងឈរនៅខាងក្រោយ មើលមកគេដោយភ្នែកងងឹត ធ្វើឱ្យ sunoo ស្ទើតែដួលទៅហើយព្រោះតែការភ័យខ្លាច ។

" ខ្ញុំ..ខ្ញុំអត់បានស្អប់ឯងទេ Jungwon កុំយំអី " sunoo និយាយទាំងភ័យ ព្រោះ Jungwon ជាតួរឯកម្នាក់ដែលសំខាន់ ហើយតួរឯកប្រុសទាំងនោះគឺស្រឡាញ់ Jungwon បើគេឃើញបែបនេះ sunoo ច្បាស់ជាឆាប់បានស្លាប់មិនខានទេ ។

" sunoo កូនគួរតែដឹងហើយ Jungwon ជាកូនបង្កើតរបស់ប៉ាម៉ាក់ តែយ៉ាងណាប៉ាម៉ាក់ នៅតែស្រឡាញ់កូន សង្ឃឹមថាកូនទាំងពីរនិងមើលថែរគ្នាទៅវិញទៅមក " លោក Kim និយាយហើយក៏ចាប់ដៃកូនទាំងពីរថ្នមៗ ពោលពេញដោយក្ដីស្រឡាញ់ចំពោះពួកគេ

Sunoo ហាមាត់ចង់បដិសេធ ព្រោះបើគេចាកចេញពីគ្រួសារ Kim ពេលនេះប្រហែលជា រឿងរ៉ាវនិងល្អ ប៉ុនែ្តគេមិនទាន់បាននិយាយផង Jungwon ក៏កាត់សម្ដីនិយាយមុនបាត់ ។

" sunoo hyung បងប្រាកដជាមើលថែរខ្ញុំត្រូវទេ ចាប់ពេលនេះទៅយើងបងប្អូននិងគ្នាហើយ " Jungwon សើចញញឹមទាំងសប្បាយចិត្តដាក់ sunoo ធ្វើឱ្យគេបានត្រឹមតែ ងក់ក្បាលញញឹមទាំងបង្ខំចិត្តប៉ុណ្ណោះ ។

----------------

Sunoo ទម្លាក់ខ្លួនគេងលើពូកក្នុងបន្ទប់ ទាំងអារម្មណ៍ស្មុគស្មាញ តើគេត្រូវធ្វើយ៉ាងណាទើបល្អទៅ? ទោះគេជាអ្នកសរសេររឿងនេះដោយផ្ទាល់ក៏ដោយ ប៉ុនែ្តបើមកជួបដោយខ្លួនបែបនេះពិតជាពិបាកណាស់ ។

" ត្រូវហើយមូលហេតុដែល sunoo ស្លាប់គឺមកពីតួឯក ទាំងអស់ ចឹងបើគេជៀសវាង តួរឯកប្រាកដជាអាចសង្រ្គោះ sunoo បានហើយ "

" អីយ៉ា ! Kim Seonwoo ឯងពិតជាឆ្លាតណាស់ " sunoo និយាយទាំងសប្បាយចិត្ត ទីបំផុតរកដំណោះស្រាយឃើញហើយ ប៉ុណ្ណឹងគេអាចគេងលក់ស្រួលហើយ ។

♡︎♥︎ 𝙄𝙣 𝑀𝑦 𝗡𝗼𝘃𝗲𝗹 ❤️📖Where stories live. Discover now