08 : ថើប

301 44 6
                                    

មួយរយៈពេលនេះ sunoo ពិតជា​ស្មុគស្មាញនិងគិតច្រើនណាស់ ដោយសារបញ្ហារវាងគេនឹងតួឯកទាំងនោះ។ ថ្ងៃនេះជាថ្ងៃឈប់សម្រាក sunoo ក៏សម្រេចចិត្តចេញទៅដើរលេងនៅខាងក្រៅដើម្បីបន្ធូរអារម្មណ៍កុំឲគេគិតច្រើនពេក ។ sunoo ចំណាយពេលមើលកុន ញាំអី លេងហ្គេមផ្សេងៗទាំងសប្បាយចិត្ត ។

" អគុណ " sunoo ទទួលយកការ៉េមរសជាតិសំណព្វពីនាក់លក់ ទាំងសប្បាយចិត្ត ប៉ុន្តែពេលនោះស្រាប់តែមានមនុស្សមកបុកគេធ្វើឲ្យ ការ៉េមកំពប់អស់ sunoo មើលចុះទាំងខកចិត្ត

" សុំទោសខ្ញុំគ្មានចេតនានោះទេ " បុរសម្នាក់នោះនិយាយទាំងភ័យបន្តិច

" មិនអីទេ " ទោះ sunoo មិនសប្បាយចិត្ត តែគេនៅញញឹមធម្មតា

" ចាំខ្ញុំទិញឲឯងវិញចុះ " គេនិយាយហើយក៏ទាញដៃ sunoo ចូលទៅអង្គុយនៅក្នុងហាង និង កម្មង់ការ៉េមសម្រាប់ sunoo

" ខ្ញុំឈ្មោះ JungMin ចុះឯងឈ្មោះអី "

" Sunoo " និយាយទាំងមិនបានមើលមុខ jungmin ព្រោះគេកំពុងរវល់ញាំការរ៉េមរបស់ខ្លួន ចំណែក Jungmin សម្លឹងមុខ sunoo ទាំងភ្លឹក

" sunoo!!! " សម្លេងបន្លឺឡើង ពេញដោយកំហឹង sunoo ងើបមើលយ៉ាងលឿន បង្ហាញថាជា Jake កំពុងសម្លឹងមកគេដោយមុខត្រជាក់

" ឯងនៅទីនេះធ្វើអី? " Jake ដើរចូលទៅរក sunoo ដោយមិនភ្លេចសម្លក់មកកាន់ jungmin

" លោកមិនឃើញទេហេស៎ ថាខ្ញុំកំពុងធ្វើអី " sunoo ឆ្លើយទាំងមិនខ្វល់ ធ្វើឲ Jake ខឹងនិងគេកាន់តែខ្លាំង គេស្រាប់តែចាប់ដៃអូសទាញ sunoo ចាកចេញយ៉ាងលឿន

" បង jake ទៅណានិង " នាងហៅ Jake តែ jake មិនបានខ្វល់និងនាងទេ បន្តនាំ sunoo ទៅរហូតដល់ចំណតឡាន គេរុញ sunoo ចូលទៅក្នុងឡាន ទោះ sunoo ព្យាយាមប្រកែកបែបណាក៏មិនឈ្នះ

" លោក​ឆ្កួតមែនទេ មិចក៏នាំខ្ញុំមកទីនេះ " sunoo និយាយទាំងខឹង គេមិនទាន់បានញាំការ៉េមអស់ផង ក៏ត្រូវទុកចោល ធ្វើឲខូចអារម្មណ៍ល្អគេអស់

" អាម្នាក់មិញនេះជាអ្នកណាគេ " jake សួរទាំងមុខមាំ ធ្វើឲ sunoo ភ័យបន្តិច

" ជាអ្នកណាកុំមកខ្វល់ ទៅខ្វល់និងសង្សាលោកទៅ " sunoo និយាយសម្ដៅដល់មនុស្សស្រីមិញនេះ តាមពិត sunoo មិនដឹងថាទំនាក់ទំនងពួកគេជាអ្វីទេ គេគ្រាន់តែនិយាយស្មានប៉ុណ្ណោះ

♡︎♥︎ 𝙄𝙣 𝑀𝑦 𝗡𝗼𝘃𝗲𝗹 ❤️📖Where stories live. Discover now