05 : ស្និទ្ធស្នាល

194 34 4
                                    

សម្លេងច្រៀងបន្លឺឡើងក្នុងបន្ទប់ហាត់សម គឺជា sunoo ស្មើរនេះអ្នកគ្រប់គ្នាត្រឡប់ទៅផ្ទះវិញអស់ហើយ នៅតែ sunoo ប៉ុណ្ណោះ ព្រោះគេចង់បង្ហាញអ្វីដែលល្អឥតខ្ចោះ ទើបគេខិតខំបែបនេះ ។ បន្ទាប់ពីច្រៀងហត់ sunoo ក៏សម្រេចចិត្តសម្រាកបន្តិច ក៏ប្រទះនិង heeseung ដែលឈរនិងមាត់ទ្វារសម្លឹងមើលគេ មិនដឹងតាំងពីពេលណា ។

" តើលោកមកធ្វើអ្វីនៅទីនេះ? " sunoo សួរទាំងងើយឆ្ងល់ តែគេក៏មិនបានខ្វល់អ្វីច្រើនដែល ក៏ត្រឡប់មកសម្រាកដូចដើម

" ខ្ញុំចង់ចូលរួមជាមួយឯងនៅក្នុងកម្មវិធីសាលា " heeseung និយាយហើយក៏ដើរមកឈរជិត sunoo ។ sunoo ងើយមុខសម្លឹង heeseung ទាំងមិនយល់ ព្រោះគេមិនដឹងថាតួរឯកនេះ កំពុងគិតអ្វី មិចក៏សុខៗចង់ចូលរួមជាមួយគេ ។

" តើលោកឈឺមែនទេ ? ត្រូវការឱ្យខ្ញុំជូនលោកទៅរកពេទ្យដែលទេ ? " sunoo សួរដូចជាចំអកបន្តិច ប៉ុនែ្ត heeseung មិនបានខឹងទេ គេបែរជាចូលមកអង្គុយជិត sunoo ទៅវិញ

" ខ្ញុំនិយាយជាការពិត បន្ទាប់ពីស្ដាប់សម្លេងឯងហើយ ខ្ញុំពេញចិត្តខ្លាំងណាស់ ដូច្នេះខ្ញុំចឹងធ្វើវាជាមួយឯងឱ្យកាន់តែ អស្ចារ្យ " heeseung សម្លឹងមុខ sunoo យ៉ាងទន់ភ្លន់ បូករួមនិងពាក្យសរសើររបស់គេ ធ្វើឱ្យ sunoo មានអារម្មណ៍រំភើបយ៉ាងចម្លែក ។ មិនស្មានថា តួរឯកដែលធ្លាប់តែស្អប់គេ ពេលនេះបានកែលប្រែចិត្ត ចំពោះគេសោះ នោះជារឿងល្អណាស់ ។

" សម្រេចថាឯងយល់ព្រមឬអត់ " heeseung

" ខ្ញុំ..គិតសិនបានទេ វាភ្លាមៗពេកហើយ " sunoo ងាកចេញពី heeseung និយាយដោយសម្លេងស្រាលៗ

" មិនអីទេខ្ញុំនិងរងចាំចម្លើយរបស់ឯង " និយាយហើយ heeseung ក៏ងើបឈរឡើង sunoo ក៏ងើយសម្លឹងគេម៉ក់ៗ heeseung ឃើញស្រឡាំងកាំងបន្តិច ព្រោះមើលបែបនេះ sunoo គួរឲ្យស្រឡាញ់ណាស់

" hmm. ល្មមឈប់ហាត់ហើយ ចាំខ្ញុំជូនឯងទៅផ្ទះ " heeseung និយាយឡើងបំបែកភាពស្ងៀមស្ងាត់ sunoo ក៏ក្រលេកមើលម៉ោងឃើញថាយប់ហើយ គេយល់ព្រមទៅជាមួយ heeseung ។

---------------

Sunoo ចូលមកដល់ក្នុងផ្ទះ ក៏បានជួបនិង Jungwon កំពុងអង្គុយនៅលើសាឡុងក្នុង បន្ទប់ទទួល ភ្ញៀវទាំងទឹកមុខមិនសប្បាយចិត្ត ។

♡︎♥︎ 𝙄𝙣 𝑀𝑦 𝗡𝗼𝘃𝗲𝗹 ❤️📖Where stories live. Discover now